រួចមក មានស្រូវប្រាំពីរកួរតូចៗ ដែលស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។
ហូសេ 12:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ ហើយចេះតែដេញតាមខ្យល់ពីទិសខាងកើតរាល់ថ្ងៃ គេចម្រើនសេចក្ដីភូតភរ និងអំពើឃោរឃៅ គេតាំងសញ្ញាជាមួយស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រាអែលចេះតែបោកប្រាស់យើង» តែយូដាស្ថិតនៅជាប់នឹងព្រះជាម្ចាស់នៅឡើយ គេស្មោះត្រង់នឹងព្រះដ៏វិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេប្រាអិមតែងឡោមព័ទ្ធអញ ដោយសេចក្ដីភូតភរ ហើយពួកវង្សអ៊ីស្រាអែល ដោយសេចក្ដីឆរបោកដែរ ឯយូដា គេនៅតែមានអំណាចចំពោះព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធដែរ អាល់គីតាប «អេប្រាអ៊ីមចេះតែនាំគ្នាបោក បញ្ឆោតយើង កូនចៅអ៊ីស្រអែលចេះតែបោកប្រាស់យើង» ហើយយូដាមិនស្ថិតនៅជាប់នឹងអុលឡោះទេ គេមិនស្មោះត្រង់នឹងម្ចាស់ដ៏វិសុទ្ធ។ |
រួចមក មានស្រូវប្រាំពីរកួរតូចៗ ដែលស្កកដោយសារខ្យល់ពីទិសខាងកើត លូតចេញមកតាមក្រោយ។
នៅគ្រានោះ ពូល ជាស្តេចស្រុកអាសស៊ើរ ក៏ទន្ទ្រានចូលក្នុងស្រុក ហើយមណាហិម ទ្រង់ថ្វាយប្រាក់មួយពាន់ហាបដល់ពូល ឲ្យបានពួតដៃជួយឲ្យរាជ្យបានខ្ជាប់ខ្ជួននៅក្នុងអំណាចខ្លួន។
មួយទៀត ទ្រង់ក៏ធ្វើទីខ្ពស់នៅភ្នំស្រុកយូដាទាំងប៉ុន្មាន ក៏បានបណ្ដាលឲ្យពួកក្រុងយេរូសាឡិមផិតព្រះ ព្រមទាំងប្រទាញនាំពួកយូដាឲ្យវង្វេងដែរ។
«តើគួរឲ្យអ្នកប្រាជ្ញឆ្លើយ ដោយសេចក្ដីចេះដឹងអសារឥតការ ឬបំពេញចិត្តដោយខ្យល់ពីខាងកើតឬ?
ក៏ប៉ុន្ដែ គេបានលើកបញ្ចើចព្រះអង្គ ដោយមាត់របស់គេ អណ្ដាតរបស់គេបានកុហកព្រះអង្គ។
ហេតុអ្វីបានជាអ្នកអាល័យតែដើរចុះឡើង ដើម្បីបំផ្លាស់កិរិយារបស់អ្នក អ្នកនឹងត្រូវមានសេចក្ដីខ្មាសចំពោះស្រុកអេស៊ីព្ទ ដូចជាអ្នកបានខ្មាសចំពោះស្រុកអាសស៊ើរដែរ
ខ្យល់នឹងស៊ីបំផ្លាញពួកគង្វាលរបស់អ្នក ហើយពួកសហាយរបស់អ្នកនឹងត្រូវដឹកទៅជាឈ្លើយ ដូច្នេះ អ្នកនឹងត្រូវខ្មាស ហើយជ្រប់មុខ ដោយព្រោះអំពើអាក្រក់ដែលអ្នកប្រព្រឹត្តជាមិនខាន។
យើងនឹងបោះបង់អ្នករាល់គ្នាចេញពីភ្នែកយើង ដូចជាបានបោះបង់ពួកបងប្អូនអ្នកដែរ គឺជាពូជអេប្រាអិមទាំងប៉ុន្មាន។
យើងខ្ញុំបានហុចដៃទៅសុំពួកសាសន៍អេស៊ីព្ទ និងពួកសាសន៍អាសស៊ើរ ដើម្បីឲ្យបានអាហារបរិភោគ។
មើល៍! ដែលបានដាំដូច្នេះហើយ តើចម្រើនឡើងបានឬ? តើមិនស្វិតក្រៀមទៅទាំងអស់ ដោយគ្រាន់តែមានខ្យល់ពីខាងកើត បក់មកប៉ះត្រូវទេឬ? វានឹងត្រូវស្វិតក្រៀមនៅកន្លែងដែលដុះនោះ»។
អេប្រាអិមឡោមព័ទ្ធយើងដោយសេចក្ដីភូតភរ ហើយពូជពង្សអ៊ីស្រាអែល ឡោមព័ទ្ធយើងដោយសេចក្ដីបោកបញ្ឆោត តែឯយូដាវិញ នៅតែដើរ ជាមួយព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធ។
យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។
ឱអ៊ីស្រាអែលអើយ ទោះបើអ្នកប្រព្រឹត្តអំពើពេស្យាចារក៏ដោយ ក៏មិនត្រូវឲ្យយូដាជាប់មានទោសឡើយ។ មិនត្រូវចូលទៅគីលកាល ក៏មិនត្រូវឡើងទៅបេត-អាវេន ឬក៏ស្បថ ក្នុងនាមព្រះយេហូវ៉ា មានព្រះជន្មរស់នៅនោះដែរ។
កាលអេប្រាអិមឃើញអាការៈរោគរបស់ខ្លួន ហើយយូដាឃើញរបួសរបស់ខ្លួន នោះអេប្រាអិមក៏ទៅឯស្រុកអាសស៊ើរ ហើយចាត់គេទៅគាល់ស្ដេចដ៏ជាធំ ប៉ុន្ដែ ស្ដេចនោះមិនអាចព្យាបាល ឬប្រោសរបួសរបស់អ្នកឲ្យជាសះបានឡើយ។
កាលយើងចង់ប្រោសអ៊ីស្រាអែលឲ្យជា នោះអំពើទុច្ចរិតរបស់អេប្រាអិម និងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីភូតភរ ចោរចូលលួចនៅខាងក្នុង ហើយខាងក្រៅមានចោរប្លន់។
អេប្រាអិមប្រៀបដូចជាសត្វព្រាប ដែលអាប់ឥតប្រាជ្ញា ហើយគ្មានគំនិត គេហៅរកសាសន៍អេស៊ីព្ទ រួចគេទៅពឹងស្រុកអាសស៊ើរ។
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។