តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
ហូសេ 11:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ យើងបានស្រឡាញ់អ៊ីស្រាអែល ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលអ៊ីស្រាអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រាអែល យើងហៅបុត្ររបស់យើងចេញពីស្រុកអេស៊ីប ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងគ្រាដែលអ៊ីស្រាអែលនៅក្មេងនៅឡើយ នោះអញបានស្រឡាញ់វា ក៏បានហៅកូនអញចេញពីស្រុកអេស៊ីព្ទមក អាល់គីតាប «កាលអ៊ីស្រអែលនៅពីក្មេង យើងបានស្រឡាញ់អ៊ីស្រអែល យើងហៅបុត្រារបស់យើងចេញពី ស្រុកអេស៊ីប។ |
តាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដង សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
"អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។
អ្នកត្រូវប្រាប់ផារ៉ោនថា "ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា អ៊ីស្រាអែលជាកូនច្បងរបស់យើង
ហើយយើងប្រាប់អ្នកថា ចូរបើកឲ្យកូនរបស់យើងចេញទៅ ដើម្បីឲ្យគេថ្វាយបង្គំយើង។ តែប្រសិនបើអ្នកមិនព្រមទេ នោះមើល៍ យើងនឹងប្រហារកូនច្បងរបស់អ្នក"»។
យើងនឹងឲ្យមនុស្សដទៃជំនួសអ្នក ហើយប្រជាជាតិផ្សេងៗស្នងនឹងជីវិតអ្នក ដោយព្រោះអ្នកមានតម្លៃវិសេសនៅភ្នែកយើង ក៏គួរលើកតម្កើង ហើយជាទីស្រឡាញ់ដល់យើងផង។
យើងបានលះលែងគ្រួសាររបស់យើងហើយ ក៏បានបោះបង់ចោលមត៌ករបស់យើងដែរ ឯអ្នកស្ងួនសម្លាញ់នៃដួងចិត្តយើង នោះបានប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
«ចូរទៅចុះ ហើយស្រែកដាក់ត្រចៀក ពួកក្រុងយេរូសាឡិមថា ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ គឺយើងនឹកចាំពីអ្នកកាលនៅក្មេង ដែលអ្នកមានចិត្តកួចចំពោះយើង ហើយពីសេចក្ដីស្រឡាញ់របស់អ្នក កាលទើបនឹងបានគ្នា គឺដែលអ្នកបានដើរតាមយើង នៅក្នុងទីរហោស្ថាន ជាកន្លែងដែលឥតមានអ្នកណាសាបព្រោះឡើយ
ហើយក្នុងអស់ទាំងការគួរស្អប់ខ្ពើម និងការកំផិតរបស់អ្នក នោះអ្នកមិនបាននឹកពីកាលអ្នកនៅក្មេង ក្នុងកាលដែលអ្នកនៅអាក្រាត ហើយខ្លួនទទេ ព្រមទាំងឈ្លក់ឈ្លីនៅក្នុងឈាមអ្នកនោះទេ»។
ពេលយើងបានដើរតាមនោះជិតអ្នក ឃើញអ្នកឈ្លីឈ្លក់នៅក្នុងឈាម នោះយើងបាននិយាយទៅអ្នកក្នុងកាលដែលនៅក្នុងឈាមនោះថា ចូរមានជីវិតនៅចុះ កាលអ្នកនៅក្នុងឈាមអ្នកនោះ យើងបានថា ចូរមានជីវិតរស់ឡើង!
ឱបេត-អែលអើយ គឺការយ៉ាងនេះនឹងកើតឡើងដល់អ្នក ដោយព្រោះអំពើអាក្រក់ដ៏ធំក្រៃលែងរបស់អ្នក។ នៅពេលព្រលឹមស្រាង ស្តេចអ៊ីស្រាអែលនឹងត្រូវវិនាសសូន្យទៅ។
ដោយសារហោរាម្នាក់ ព្រះយេហូវ៉ាបាននាំអ៊ីស្រាអែល ឡើងចេញពីស្រុកអេស៊ីព្ទ ហើយដោយសារហោរា ព្រះអង្គបានការពារគេ។
ប៉ុន្តែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទមក យើងនឹងធ្វើឲ្យអ្នកបាននៅក្នុងបារាំម្តងទៀត ដូចនៅថ្ងៃបុណ្យដែលបានកំណត់។
ប៉ុន្ដែ យើងជាព្រះយេហូវ៉ា ជាព្រះរបស់អ្នកតាំងពីស្រុកអេស៊ីព្ទ អ្នកមិនស្គាល់ព្រះណាក្រៅពីយើងឡើយ ហើយក្រៅពីយើង ក៏គ្មានព្រះសង្គ្រោះណាដែរ។
នៅទីនោះ យើងនឹងប្រគល់ចម្ការទំពាំងបាយជូរ របស់នាងឲ្យនាងវិញ ហើយធ្វើឲ្យជ្រលងភ្នំអាកោរ ក្លាយជាទ្វារនៃសេចក្ដីសង្ឃឹម។ នៅទីនោះ នាងនឹងឆ្លើយតបមកយើង ដូចគ្រានៅពីក្មេង គឺដូចគ្រាដែលនាងបានចេញពីស្រុកអេស៊ីព្ទ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។
ហើយក៏នៅទីនោះ រហូតដល់ហេរ៉ូឌសុគត។ ការនេះបានសម្រេចតាមសេចក្តីដែលព្រះអម្ចាស់មានព្រះបន្ទូលតាមរយៈហោរាថា៖ «យើងបានហៅកូនយើង ចេញពីស្រុកអេស៊ីព្ទមក» ។
ពិតមែន ព្រះអង្គស្រឡាញ់ប្រជារាស្ត្ររបស់ព្រះអង្គ ពួកបរិសុទ្ធទាំងអស់របស់ព្រះអង្គ ស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ គេបានអង្គុយនៅទៀបព្រះបាទព្រះអង្គ ហើយទទួលព្រះបន្ទូលពីព្រះអង្គ។
ព្រះយេហូវ៉ាស្រឡាញ់អ្នករាល់គ្នា ហើយជ្រើសរើសអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមានគ្នាច្រើនជាងសាសន៍ឯទៀតនោះឡើយ ដ្បិតអ្នករាល់គ្នាជាសាសន៍មានគ្នាតិចជាងសាសន៍ទាំងអស់