ដ្បិតគេបានធ្វើទីខ្ពស់ ស្ដូប និងបង្គោលសក្ការៈ សម្រាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
ហូសេ 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីស្រាអែលជាដើមទំពាំងបាយជូរ ដុះទ្រុបទ្រុលដែលមានផ្លែ។ គេមានផលកាន់តែច្រើនឡើងយ៉ាងណា គេក៏សង់អាសនារបស់ខ្លួន កាន់តែច្រើនឡើងយ៉ាងនោះដែរ ហើយស្រុករបស់គេចម្រើនឡើងយ៉ាងណា គេក៏តុបតែងបង្គោលគោរពរបស់គេ ឲ្យកាន់តែល្អឡើងយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពីដើម ប្រជាជនអ៊ីស្រាអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចម្រើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្តូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីស្រាអែលជាដើមទំពាំងបាយជូរទ្របទ្រល់ដែលកើតមានផ្លែ គេមានផលកាន់តែច្រើនឡើងយ៉ាងណា នោះក៏ចំរើនអាសនារបស់ខ្លួនជាច្រើនឡើងយ៉ាងនោះដែរ ហើយស្រុកគេបានល្អយ៉ាងណា នោះគេបានធ្វើបង្គោលគោរពឲ្យល្អយ៉ាងនោះដែរ អាល់គីតាប ពីដើម ប្រជាជនអ៊ីស្រអែល ប្រៀបដូចជាចម្ការទំពាំងបាយជូរ ដែលដុះទ្រុបទ្រុល ហើយបង្កើតផ្លែជាច្រើន។ ប៉ុន្តែ ផ្លែចំរើនឡើងយ៉ាងណា ចំនួនអាសនៈសម្រាប់ព្រះក្លែងក្លាយ ក៏កើនឡើងច្រើនយ៉ាងនោះដែរ។ ស្រុករបស់គេកាន់តែល្អយ៉ាងណា គេក៏តុបតែងស្ដូបសម្រាប់ព្រះក្លែងក្លាយ កាន់តែល្អឡើងៗយ៉ាងនោះដែរ។ |
ដ្បិតគេបានធ្វើទីខ្ពស់ ស្ដូប និងបង្គោលសក្ការៈ សម្រាប់ខ្លួនគេ នៅលើគ្រប់ទាំងកំពូលភ្នំ ហើយនៅក្រោមគ្រប់ទាំងដើមឈើខ្ចីៗ
ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នកមានច្រើនដូចទីក្រុងទាំងប៉ុន្មានរបស់អ្នកដែរ ហើយដែលមានផ្លូវនៅក្រុងយេរូសាឡិមប៉ុណ្ណា នោះអ្នកក៏បានស្អាងអាសនាថ្វាយដល់របស់គួរខ្មាសនោះ ចំនួនប៉ុណ្ណោះដែរ គឺជាអាសនាសម្រាប់ដុតកំញានថ្វាយដល់ព្រះបាលផង។
ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារដែលបានដាំអ្នក ព្រះអង្គបានប្រកាសសេចក្ដីអាក្រក់ទាស់នឹងអ្នក ដោយព្រោះអំពើអាក្រក់របស់ពួកវង្សអ៊ីស្រាអែល និងពួកវង្សយូដា ជាការដែលគេបានប្រព្រឹត្តដល់ខ្លួនគេ ដោយបណ្ដាលឲ្យយើងខឹង ព្រោះការដែលដុតកំញានថ្វាយដល់ព្រះបាល។
ឯព្រះដែលអ្នកបានធ្វើសម្រាប់ខ្លួន តើនៅឯណា? ចូរឲ្យវាក្រោកឡើងជួយអ្នកចុះ បើវាអាចនឹងជួយសង្គ្រោះអ្នក ក្នុងគ្រាដែលអ្នកកើតមានសេចក្ដីវេទនានោះបាន។ ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នក នោះប្រមាណស្មើនឹងទីក្រុងរបស់អ្នកដែរ។
នៅក្នុងស្រុកកាឡាត មានអំពើទុច្ចរិត គេនឹងវិនាសសូន្យទៅជាមិនខាន។ នៅគីលកាល គេថ្វាយគោជាយញ្ញបូជា អាសនារបស់គេប្រៀបដូចជាគំនរដុំថ្ម នៅតាមគន្លងដែលគេភ្ជួរក្នុងចម្ការ។
អេប្រាអិមពោលថា "ខ្ញុំជាអ្នកមានស្ដុកស្ដម្ភ ខ្ញុំរកបានទ្រព្យសម្បត្តិយ៉ាងច្រើន ក្នុងមុខរបរទាំងប៉ុន្មានរបស់ខ្ញុំ គ្មានអ្នកណាឃើញអំពើទុច្ចរិត ឬអំពើបាបអ្វីឡើយ"។
ទោះបើគេបានចម្រុងចម្រើន នៅក្នុងចំណោមពួកបងប្អូនរបស់ខ្លួនក៏ដោយ ក៏ខ្យល់ពីទិសខាងកើតនឹងបក់មក គឺជាខ្យល់របស់ព្រះយេហូវ៉ា ដែលបក់មកពីទីរហោស្ថាន នោះក្បាលទឹកគេនឹងរីងស្ងួត រន្ធទឹករបស់គេនឹងហួតហែងទៅ ខ្យល់នោះនឹងបក់ផាត់ទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីឃ្លាំងរបស់គេអស់។
ឥឡូវនេះ គេនៅតែប្រព្រឹត្តអំពើបាប គេសិតធ្វើរូបសម្រាប់ខ្លួនគេ គឺគេយកប្រាក់របស់គេមកសិតធ្វើរូប តាមទេពកោសល្យរបស់ខ្លួន ដែលរូបទាំងនោះ សុទ្ធតែជាស្នាដៃរបស់ពួកជាង ហើយគេប្រកាសពីរូបទាំងនោះថា "ចូរឲ្យអស់អ្នកដែលថ្វាយយញ្ញបូជា មកថើបរូបកូនគោនេះទៅ!"។
តែពេលគេមកដល់កន្លែងសម្បូណ៌សប្បាយ គេក៏បានបរិភោគឆ្អែតឆ្អន់ ហើយកាលគេបានស្កប់ស្កល់ហើយ គេក៏មានចិត្តប៉ោងឡើង ហេតុនេះហើយបានជាគេបំភ្លេចយើង។
ឥឡូវនេះ យើងនឹងបើកកេរខ្មាសរបស់នាង នៅមុខគូស្នេហ៍របស់នាង គ្មានអ្នកណាអាចដោះនាងចេញពីដៃយើងបានឡើយ។
នាងមិនបានដឹងថា គឺយើងនេះហើយដែលបានផ្ដល់ស្រូវ ស្រាថ្មី និងប្រេងដល់នាង ហើយក៏បានផ្ដល់ប្រាក់ និងមាសជាច្រើនដល់នាង តែនាងបែរជាយករបស់ទាំងនោះ ទៅថ្វាយព្រះបាលទៅវិញ។
ដ្បិតពួកកូនចៅអ៊ីស្រាអែលនឹងរស់នៅជាយូរអង្វែង ដោយគ្មានស្តេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា ឬបង្គោលគោរព ក៏គ្មានអេផូឌ ឬថេរ៉ាភីម ទេ។
គេមានចំនួនកាន់តែច្រើនប៉ុណ្ណា គេក៏ប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង កាន់តែច្រើនប៉ុណ្ណោះដែរ គេបានប្ដូរសិរីល្អរបស់គេ ឲ្យទៅជាសេចក្ដីអាម៉ាស់!
ដោយព្រោះអេប្រាអិមបានសង់អាសនា ច្រើនឡើងៗសម្រាប់ធ្វើបាប អាសនាទាំងនោះក៏ត្រឡប់ជាទី ដែលនាំឲ្យគេធ្វើបាបដែរ។
គេបានតាំងស្តេចផ្សេងៗឡើង តែមិនមែនដោយសារយើងទេ ក៏បានតាំងពួកមេដឹកនាំ តែយើងមិនបានដឹងឡើយ។ គេបានយកប្រាក់ និងមាសរបស់ខ្លួនធ្វើជារូបព្រះ ជាការដែលនាំឲ្យខ្លួនគេត្រូវវិនាស។
«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។
(ព្រោះព្រះយេហូវ៉ាកំពុងតាំងសេចក្ដីរុងរឿង របស់យ៉ាកុបឡើងវិញ ដូចជាអ៊ីស្រាអែលដែរ ដ្បិតពួកចោរប្លន់បានបំផ្លាញខ្នែង ទំពាំងបាយជូររបស់គេអស់)។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់ស្គាល់អ្នកណាម្នាក់តាមបែបសាច់ឈាមទៀតហើយ ទោះជាយើងធ្លាប់ស្គាល់ព្រះគ្រីស្ទតាមបែបសាច់ឈាមក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់ព្រះអង្គតាមបែបនោះទៀតទេ។
មនុស្សទាំងអស់ គេរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនរកប្រយោជន៍សម្រាប់ព្រះយេស៊ូវគ្រីស្ទឡើយ។