Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​រស់​នៅ​ជា​យូរ​អង្វែង ដោយ​គ្មាន​ស្តេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា ឬ​បង្គោល​គោរព ក៏​គ្មាន​អេផូឌ ឬ​ថេរ៉ាភីម ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា គ្មាន​ស្តូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 នេះ​ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នឹង​នៅ​ឥត​មាន​ស្តេច ឬ​ចៅហ្វាយ ឥត​ការ​ថ្វាយ​យញ្ញ‌បូជា ឬ​បង្គោល​គោរព ឥត​អេផូឌ ឬ​រូប​ព្រះ​ជា​យូរ‌អង្វែង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រ‌អែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​គូរបាន គ្មាន​ស្ដូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សម្រាប់​ទស្សន៍‌ទាយ និង​បួង‌សួង​ទេ។

សូមមើលជំពូក ចម្លង




ហូសេ 3:4
44 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។


នាង​រ៉ាជែល​បាន​យក​រូប​ថេរ៉ាភីម ទាំង​នោះ​ទៅ​ដាក់ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ជំរំ តែ​រក​មិន​ឃើញ​សោះ។


ដំបង​រាជ្យ​នឹង​មិន​ដែល​ឃ្លាត​ពី​យូដា ហើយ​ដំបង​គ្រប់‌គ្រង​ក៏​មិន​ដែល​ឃ្លាត ពី​ពូជ‌ពង្ស​របស់​យូដា​ឡើយ រហូត​ទាល់​តែ​គេ​នាំ​សួយ‌សារ‌អាករ មក​ជូន​លោក ហើយ​ប្រ‌ជា‌រាស្រ្ត​នានា​នឹង​ចុះ​ចូល ចំពោះ​លោក។


ព្រះបាទ​ដាវីឌ​លោត​កញ្ឆេង​អស់​ពី​កម្លាំង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទ្រង់​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត​ទេស។


មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ហើយ​លោក​ចេញ​ទៅ​ទទួល​អេសា​ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា​អេសា ព្រម​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់​គ្នា​អើយ សូម​ស្តាប់​ចុះ កំពុង​ដែល​អ្នក​រាល់​គ្នា​នៅ​ជា‌មួយ​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​គង់​ជា‌មួយ​អ្នក​រាល់​គ្នា​ដែរ បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គ នោះ​នឹង​រក​ឃើញ​ពិត តែ​បើ​អ្នក​រាល់​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​ក៏​នឹង​បោះ‌បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។


សម្លៀក‌បំពាក់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​ប្រដាប់​បាំង​ទ្រូង​មួយ អេផូឌ​មួយ អាវ​វែង​មួយ អាវ​ខ្លី​ប៉ាក់​មួយ មួក​មួយ និង​ខ្សែ​ក្រវាត់​មួយ។


គេ​ត្រូវ​ធ្វើ​អេផូឌ​ពី​មាស ពី​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ទាំង​ធ្វើ​តាម​រចនា​នៃ​ពួក​ជាង​ដែល​មាន​ស្នាដៃ។


ទ្វារ​ទី​ក្រុង​ទាំង​ប៉ុន្មាន​បាន​ស្រុត​ចុះ​ក្នុង​ដី ព្រះ‌អង្គ​បាន​បំបាក់​រនុក​ផង។ ស្តេច និង​ពួក​ចៅ‌ហ្វាយ គេ​នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ឃ្លាត​ផុត​ពី​ក្រឹត្យ‌វិន័យ ទាំង​ពួក​ហោរា​ក៏​លែង​ឃើញ​ការ​ជាក់​ស្តែង ពី​ព្រះ‌យេហូវ៉ា​ទៀត​ដែរ។


មាន​ភ្លើង​ចេញ​ពី​ដំបង​មួយ ដែល​ធ្វើ​ពី​ខ្នែង​វា ទៅ​បញ្ឆេះ​ផល​វា ហើយ​វា​គ្មាន​ខ្នែង​ណា​មាំ សម្រាប់​ធ្វើ​ដំបង​រាជ្យ​ពួក​អ្នក​គ្រប់‌គ្រង​ទៀត​ទេ នេះ​ជា​បទ​ទំនួញ ហើយ​ទុក​ជា​ពាក្យ​ទួញ​ត​ទៅ»។


សេចក្ដី​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​អ្នក​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។


ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។


យើង​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​យើង​ទៅ​លើ​អ្នក ហើយ​នឹង​ផ្លុំ​លើ​អ្នក​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​យើង ក៏​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ។


ពួក​ទាហាន​ដែល​ស្ដេច​បាន​ចាត់​ឲ្យ​ទៅ នឹង​នាំ​គ្នា​បង្អាប់​ទី​បរិសុទ្ធ​ដែល​មាន​កំផែង​ការពារ បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយដុត​ប្រចាំ​ថ្ងៃ ហើយ​យក​របស់​ដែល​គួរ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​ចង្រៃ​មក​តាំង​ជំនួស​វិញ។


ចាប់​ពី​ពេល​ដែល​គេ​បញ្ឈប់​លែង​ឲ្យ​ថ្វាយ​តង្វាយ​ដុត​ប្រចាំ​ថ្ងៃ ហើយ​របស់​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​នាំ​ឲ្យ​វិនាស​បាន​តាំង​ឡើង នោះ​នឹង​មាន​រយៈ​ពេល ១២៩០ ថ្ងៃ។


ស្ដេច​នោះ​នឹង​តាំង​សញ្ញា​មួយ​យ៉ាង​មុត​មាំ​ជា‌មួយ​មនុស្ស​ជា​ច្រើន​រយៈ​ពេល​មួយ​អាទិត្យ ហើយ​រយៈ​ពេល​កន្លះ​អាទិត្យ ស្ដេច​នឹង​បញ្ឈប់​លែង​ឲ្យ​មាន​ការ​ថ្វាយ​យញ្ញ‌បូជា និង​តង្វាយ​ទៀត ហើយ​នៅ​កន្លែង​របស់​គេ នឹង​កើត​មាន​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​បំផ្លាញ រហូតទាល់​តែ​ចុង​បំផុត​ដូច​បាន​កំណត់​ទុកនោះ ធ្លាក់​ទៅ​លើ​មេ​បំផ្លាញ​វិញ»។


ឥឡូវ​នេះ តើ​ស្តេច​របស់​អ្នក​នៅ​ឯណា ម្ដេច​មិន​ឃើញ​គេ​ជួយ​សង្គ្រោះ​អ្នក នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ្នក​ផង​ទៅ? តើ​ពួក​មេ​ដឹក​នាំ​របស់​អ្នក គឺ​អស់​អ្នក​ដែល​អ្នក​បាន​ពោល​ទៅ​គេ​ថា "សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​មេ​ដឹក​នាំមក៍" នោះ​នៅ​ឯណា?


យើង​បាន​ឲ្យ​អ្នក​មាន​ស្តេច ទាំង​ចិត្ត​យើង​ខឹង ហើយ​ក៏​បាន​ដក​ស្តេច​នោះ​ចេញ ទាំង​ចិត្ត​យើង​ក្រេវ​ក្រោធ។


យើង​នឹង​ធ្វើ​ឲ្យ​នាង​បាត់​បង់​សំណើច​ក្អាក​ក្អាយ ពិធី​បុណ្យ​ផ្សេងៗ បុណ្យ​ចូល​ខែ បុណ្យ​ថ្ងៃ​សប្ប័ទ និង​បុណ្យ​ដែល​បាន​កំណត់​ទាំង​ប៉ុន្មាន​របស់​នាង។


រួច​បំពាក់​អាវ​ខ្លី​ឲ្យ​លោក​អើរ៉ុន ព្រម​ទាំង​ក្រវាត់​ខ្សែ​ក្រវាត់ ហើយ​បំពាក់​អាវ​វែង​ពី​លើ ក៏​បំពាក់​អេផូឌ ហើយ​ចង​ភ្ជាប់​ដោយ​ខ្សែ​ដែល​ជាប់​នឹង​អេផូឌ​នោះ​ផង។


ដ្បិត​ថេរ៉ាភីម ទាំង​ប៉ុន្មាន បាន​ពោលជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ថ្លែងទំនាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ ឯ​សប្តិ​ក៏​សម្ដែង​ជា​សេចក្ដី​កំភូត ក៏​កម្សាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​គង្វាល។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​កាត់​ឈ្មោះ​អស់​ទាំង​រូប​ព្រះ​ឲ្យ​សូន្យ​ចេញ​ពី​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​តទៅ​ទៀត​ឡើយ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ហោរា និង​វិញ្ញាណ​អសោច​ចេញ​ផុត​ពី​ស្រុក​ដែរ។


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «យក​វា​ចេញ​មក ហើយ​ឆ្កាង​វា​ទៅ» លោក​ពីឡាត់​សួរ​គេ​ថា៖ «តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​របស់​អ្នក​រាល់​គ្នា​ឬ?» ពួក​សង្គ្រាជ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​គ្មាន​ស្តេចណា​ទៀត ក្រៅ​ពីសេសារ​ទេ!»។


ដ្បិត​ក្រោយ​ពី​យើង​បាន​ទទួល​ចំណេះ​ដឹង​ខាង​ឯ​សេចក្ដី​ពិត​ហើយ ហើយ​យើង​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ទៀត នោះ​គ្មាន​យញ្ញ‌បូជា​ណា​នឹង​លោះ​បាប​យើង​ទៀត​ឡើយ


ឯ​បុរស​ឈ្មោះ​មីកា​នេះ មាន​ទីសក្ការៈ​មួយ ហើយ​គាត់​បាន​ធ្វើ​អេផូឌ និង​ថេរ៉ាភីម រួច​តែង​តាំង​កូន​ប្រុស​របស់​គាត់​ម្នាក់ ធ្វើ​ជា​សង្ឃ​សម្រាប់​គាត់។


ពេល​នោះ បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា៖ «តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​ថេរ៉ាភីម ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ឬ​ទេ? ដូច្នេះ ចូរ​ពិចារ‌ណា​មើលឲ្យ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា»។


ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។


ព្រម​ទាំង​អ័‌ហ៊ីយ៉ា​ជា​កូន​អ័‌ហ៊ីទូប បង​របស់​អ៊ី‌កាបូឌ ដែល​ជា​កូន​ភី‌នេ‌ហាស ភី‌នេ‌ហាស ជា​កូន​អេលី ជា​សង្ឃ​របស់​ព្រះ‌យេហូវ៉ា នៅ​ត្រង់​ស៊ីឡូរ ដែល​លោក​ពាក់​អេផូឌ​ដែរ គេ​ឥត​បាន​ដឹង​ជា​យ៉ូណា‌ថាន​ទៅ​ទេ។


ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។


កុមារ​សាំយូ‌អែល​តែង​តែ​បំពេញ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ពាក់​អេផូឌ​ធ្វើ​ពី​សំពត់​ខ្លូត‌ទេស។


សង្ឃ​ឆ្លើយ​ថា៖ «មាន​តែ​ដាវ​របស់​កូលី‌យ៉ាត ជា​សាសន៍​ភីលី‌ស្ទីន ដែល​លោក​បាន​សម្លាប់ នៅ​ក្នុង​ច្រក​ភ្នំ​អេឡា​ប៉ុណ្ណោះ បាន​រុំ​នឹង​សំពត់ ដាក់​នៅ​ខាង​ក្រោយ​អេផូឌ បើ​លោក​ត្រូវ​ការ សូម​យក​ចុះ ដ្បិត​គ្មាន​អ្វី​ទៀត​នៅ​ទី​នេះ​ទេ» នោះ​ដាវីឌ​ឆ្លើយ​ថា៖ «គ្មាន​ដាវ​ណា​ដូច​ដាវ​នោះ​ទេ ដូច្នេះ សូម​ឲ្យ​មក​ខ្ញុំ​ចុះ»។


នោះ​ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​ដូអេក​ថា៖ «ចូរ​ទៅ​សម្លាប់​ពួក​សង្ឃ​ទាំង​នោះ​ទៅ»។ ដូច្នេះ ដូអេក ជា​សាសន៍​អេដុម ក៏​ស្ទុះ​ទៅ​លើ​ពួក​សង្ឃ​សម្លាប់​ស្លាប់​អស់​ប៉ែតសិប​ប្រាំ​នាក់​នៅ​ថ្ងៃ​នោះ សុទ្ធ​តែ​ជា​អ្នក​ពាក់​អេផូឌ​ធ្វើ​ពី​អំបោះ​ខ្លូត​ទេស។


កាល​អ័បៀ‌ថើរ ជា​កូន​អ័ហ៊ី‌ម៉ាលេក បាន​រត់​ទៅ​ឯ​ដាវីឌ​នៅ​ត្រង់​កៃឡា នោះ​លោក​ក៏​យក​អេផូឌ​មួយ ជាប់​ទៅ​ជា‌មួយ​ដែរ។


ដាវីឌ​ជ្រាប​ថា ស្ដេច​សូល​គិត​ការ​អាក្រក់​ទាស់​នឹង​លោក លោកក៏មាន​ប្រសាសន៍​ទៅ​កាន់សង្ឃ​អ័បៀ‌ថើរ​ថា៖ «សូម​យក​អេផូឌ​មក»។


ដាវីឌ​បាន​និយាយ​ទៅ​អ័បៀ‌ថើរ​ជា​សង្ឃ ជា​កូន​អ័ហ៊ី‌ម៉ាឡេក​ថា៖ «សូម​យក​អេផូឌ​មក​ឲ្យ​ខ្ញុំ​ឯណេះ» នោះ​អ័បៀ‌ថើរ​ក៏​យក​អេផូឌ​មក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម