សុភាសិត 9:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើឯងមានប្រាជ្ញា នោះគឺមានសម្រាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯងមួយ នឹងត្រូវរងភារៈនោះ។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើអ្នកមានប្រាជ្ញា នោះគឺមានប្រាជ្ញាសម្រាប់ខ្លួនឯង; ប្រសិនបើអ្នកបានចំអកឡកឡឺយ នោះអ្នកនឹងត្រូវរងតែម្នាក់ឯងប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើឯងមានប្រាជ្ញា នោះគឺមានសំរាប់តែខ្លួនឯងទេ ឬបើឯងចំអក នោះមានតែឯង១នឹងត្រូវរងភារៈនោះ។ អាល់គីតាប បើអ្នកមានប្រាជ្ញា អ្នកនឹងទទួលផលល្អសម្រាប់ខ្លួនឯង បើអ្នកវាយឫកខ្ពស់ អ្នកនឹងទទួលផលវិបាកខ្លួនឯង។ |
ដូច្នេះ ចូរចុះសម្រុងជាមួយព្រះ ហើយមានសេចក្ដីមេត្រីនឹងព្រះអង្គចុះ យ៉ាងនោះនឹងបានជាប្រយោជន៍ដល់អ្នក។
អ្នកណាដែលមានចិត្តរសាយថយទៅ នោះនឹងបានឆ្អែតដោយផលនៃផ្លូវរបស់ខ្លួន តែមនុស្សល្អក៏នឹងបានស្កប់ស្កល់ ដោយផលនៃផ្លូវរបស់ខ្លួនដែរ។
ការស្រេកឃ្លានរបស់អ្នកណាដែលរកស៊ី នោះខំធ្វើសម្រាប់ខ្លួនអ្នកនោះឯង ដ្បិតមាត់ខ្លួនបង្ខំឲ្យធ្វើទៅ។
សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេច សម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
ដូច្នេះ អ្នករាល់គ្នាកុំធ្វើជាអ្នកចំអកឡកឡឺយទៀត ក្រែងចំណងរបស់អ្នករាល់គ្នាត្រូវរឹតរួតកាន់តែខ្លាំងឡើង ព្រោះខ្ញុំបានឮពីព្រះអម្ចាស់យេហូវ៉ា ជាព្រះនៃពួកពលបរិវារថា បានសម្រេចឲ្យមានការបំផ្លាញផែនដីទាំងមូលហើយ។
ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់ កូនមិនត្រូវរងសេចក្ដីទុច្ចរិតរបស់ឪពុកទេ ហើយឪពុកក៏មិនត្រូវរងសេចក្ដីទុច្ចរិតរបស់កូនដែរ សេចក្ដីទុច្ចរិតរបស់មនុស្សសុចរិតនឹងនៅលើអ្នកនោះ ហើយសេចក្ដីទុច្ចរិតរបស់មនុស្សទុច្ចរិតនឹងនៅលើខ្លួនអ្នកទុច្ចរិតនោះដែរ។
ដូចលោករៀបរាប់នៅក្នុងសំបុត្រទាំងប៉ុន្មានរបស់លោក អំពីរឿងទាំងនេះដែរ។ មានសេចក្ដីខ្លះនៅក្នុងសំបុត្រទាំងនោះដែលពិបាកយល់ ហើយអ្នកល្ងង់ខ្លៅ និងពួកមិនខ្ជាប់ខ្ជួន បង្វែរសេចក្ដីទាំងនោះ ដូចជាគេបង្វែរបទគម្ពីរឯទៀតដែរ ដែលនាំឲ្យខ្លួនគេត្រូវវិនាស។