មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើន លើសជាងត្បូងទទឹមទៅទៀត។
សុភាសិត 31:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ ព្រះគម្ពីរខ្មែរសាកល តើនរណាអាចរកប្រពន្ធដ៏មានគុណធម៌បាន? ដ្បិតនាងមានតម្លៃថ្លៃជាងអស់ទាំងត្បូងទទឹមឆ្ងាយណាស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានដំឡៃជាជាងពួកត្បូងទទឹមទៅទៀត អាល់គីតាប ស្ត្រីគ្រប់លក្ខណ៍កម្ររកបានណាស់ នាងមានតម្លៃលើសពេជ្រទៅទៀត។ |
មិនបាច់និយាយដល់ផ្កាថ្ម ឬពីកែវមុក្តាទេ ដ្បិតប្រាជ្ញាមានតម្លៃច្រើន លើសជាងត្បូងទទឹមទៅទៀត។
ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្តី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយ នៅក្នុងឆ្អឹងរបស់ប្តីវិញ។
ស្ត្រីដែលមានប្រាជ្ញាតែងសង់ផ្ទះរបស់ខ្លួន តែស្ត្រីល្ងីល្ងើរំលំផ្ទះដោយដៃរបស់ខ្លួនផ្ទាល់។
អ្នកណាដែលរកបានប្រពន្ធ ឈ្មោះថាបានរបស់ល្អ ហើយបានប្រកបដោយព្រះគុណ របស់ព្រះយេហូវ៉ាដែរ។
ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមត៌កមកពីឪពុក តែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
មាស និងត្បូងទទឹមមានជាបរិបូរ តែបបូរមាត់ដែលប្រកបដោយចំណេះ នោះជាត្បូងមានតម្លៃយ៉ាងប្រសើរវិញ។
ប្រាជ្ញានោះមានតម្លៃជាជាងត្បូងទទឹម ឥតមានរបស់ណាដែលចិត្តឯងប្រាថ្នាចង់បាន ដែលនឹងយកទៅផ្ទឹមឲ្យស្មើបានឡើយ
ដ្បិតប្រាជ្ញាប្រសើរជាងត្បូងទទឹម ហើយរបស់ទាំងប៉ុន្មាន ដែលមនុស្សនឹងប្រាថ្នាចង់បាន នោះក៏ប្រៀបផ្ទឹមឲ្យស្មើមិនបានផង។
ក៏មានសេចក្ដីនេះទៀត ដែលចិត្តខ្ញុំកំពុងតែរក តែមិនទាន់ឃើញនៅឡើយ ក្នុងមួយពាន់នាក់ ខ្ញុំរកបានប្រុសពិតតែម្នាក់ទេ តែក្នុងពួកអ្នកទាំងនោះ ខ្ញុំរកស្រីពិតតែមួយក៏មិនបានផង។
ឥឡូវនេះ សូមនាងកុំខ្លាចឡើយ ខ្ញុំនឹងធ្វើសម្រេចឲ្យនាងតាមគ្រប់ទាំងសេចក្ដីដែលនាងនិយាយនេះ ដ្បិតមនុស្សទាំងអស់នៅទីក្រុងខ្ញុំនេះដឹងហើយថា នាងជាស្ត្រីល្អត្រឹមត្រូវណាស់។
បុរសនោះឈ្មោះណាបាល ប្រពន្ធឈ្មោះអ័ប៊ីកែល នាងជាស្ត្រីមានប្រាជ្ញាឆ្លាតវៃ រូបសម្រស់ក៏ល្អ តែប្តីជាមនុស្សគម្រិះ ហើយកាចអាក្រក់ គាត់ជាពូជពង្សរបស់កាលែប។