យើងក៏បានឲ្យនូវអ្វីដែលអ្នកមិនបានសូមផងដែរ គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ សម្រាប់មួយជីវិតរបស់អ្នក គ្មានស្តេចណាមួយដែលអាចប្រៀបផ្ទឹមនឹងអ្នកបានឡើយ។
សុភាសិត 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ និងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ។ ព្រះគម្ពីរខ្មែរសាកល អាយុវែងនៅដៃស្ដាំរបស់នាង ហើយភាពស្ដុកស្ដម្ភ និងសិរីរុងរឿងនៅដៃឆ្វេងរបស់នាង; ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានអាយុវែងនៅដៃស្តាំ ព្រមទាំងទ្រព្យសម្បត្តិ នឹងកិត្តិសព្ទនៅដៃឆ្វេងនៃប្រាជ្ញានោះ អាល់គីតាប ប្រាជ្ញាផ្ដល់ឲ្យមានអាយុយឺនយូរ ព្រមទាំងនាំឲ្យមានសម្បត្តិ និងកិត្តិយសដ៏រុងរឿងទៀតផង។ |
យើងក៏បានឲ្យនូវអ្វីដែលអ្នកមិនបានសូមផងដែរ គឺទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ សម្រាប់មួយជីវិតរបស់អ្នក គ្មានស្តេចណាមួយដែលអាចប្រៀបផ្ទឹមនឹងអ្នកបានឡើយ។
ធនធាន និងទ្រព្យសម្បត្តិស្ថិតនៅក្នុងផ្ទះរបស់គេ ហើយសេចក្ដីសុចរិតរបស់អ្នកនោះ នៅជាប់ជាដរាប។
ព្រះរាជាទូលសូមជីវិតពីព្រះអង្គ ព្រះអង្គក៏ប្រទានឲ្យ គឺឲ្យមានអាយុយឺនយូរ ជាអង្វែងតរៀងទៅ។
សូមកុំលះបង់ចោលទូលបង្គំ ក្នុងគ្រាដែលចាស់ជរា ហើយកុំបោះបង់ចោលទូលបង្គំ ក្នុងគ្រាដែលកម្លាំងទូលបង្គំអន់ថយនេះឡើយ។
ផលនៃសេចក្ដីសុភាព និងសេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា គឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។
ដ្បិតសេចក្ដីទាំងនោះនឹងបន្ថែម ឲ្យឯងបានថ្ងៃវែង និងអាយុយឺនយូរ ព្រមទាំងសេចក្ដីសុខផង
ដ្បិតដោយសារយើង នោះអស់ទាំងថ្ងៃរបស់ឯង នឹងបានចម្រើនជាច្រើនឡើង ហើយអស់ទាំងឆ្នាំនៃអាយុឯង នឹងបានយឺនយូរទៅ។
ហើយមិនបានទទួលមួយជាមួយរយ ក្នុងសម័យនេះនោះឡើយ គឺជាផ្ទះសំបែង បងប្អូនប្រុសស្រី ម្តាយ កូន និងស្រែចម្ការ ព្រមទាំងការបៀតបៀនដែរ ហើយនៅឯបរលោក នឹងបានជីវិតរស់អស់កល្បជានិច្ចថែមទៀតផង។
ដូចជាមានទុក្ខព្រួយ តែសប្បាយជានិច្ច ដូចជាទ័លក្រ តែកំពុងធ្វើឲ្យមនុស្សជាច្រើនទៅជាមាន ដូចជាគ្មានអ្វីសោះ តែមានគ្រប់ទាំងអស់វិញ។
ដ្បិតការបង្ហាត់ខ្លួនប្រាណមានប្រយោជន៍បន្តិចបន្តួចប៉ុណ្ណោះ តែឯការគោរពប្រតិបត្តិដល់ព្រះ មានប្រយោជន៍គ្រប់ជំពូកទាំងអស់ ក៏មានសេចក្ដីសន្យា ទាំងសម្រាប់ជីវិតនៅបច្ចុប្បន្ន ទាំងសម្រាប់ជីវិតនៅបរលោក។