សុភាសិត 29:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។ ព្រះគម្ពីរខ្មែរសាកល មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សទុច្ចរិត គេជាទីស្អប់ខ្ពើមដល់ពួកសុចរិត ហើយអ្នកណាដែលប្រព្រឹត្តដោយទៀងត្រង់ នោះក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ។ អាល់គីតាប មនុស្សសុចរិតមិនចូលចិត្តនឹងមនុស្សទុច្ចរិតទេ រីឯមនុស្សអាក្រក់ក៏មិនចូលចិត្តនឹងមនុស្សទៀងត្រង់ដែរ។ |
អ្នករាល់គ្នាដែលប្រព្រឹត្តអាក្រក់អើយ ចូរថយចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំបានប្រតិបត្តិតាម បទបញ្ជារបស់ព្រះនៃខ្ញុំ។
ឱព្រះយេហូវ៉ាអើយ តើទូលបង្គំមិនបានស្អប់អស់អ្នក ដែលស្អប់ព្រះអង្គទេឬ? តើទូលបង្គំមិនបានខ្ពើមអស់អ្នក ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ?
ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ របស់ទូលបង្គំ។
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ ដ្បិតព្រះយេហូវ៉ាបានស្តាប់សំឡេងយំរបស់ខ្ញុំ។
៙ អស់អ្នកដែលស្អប់ទូលបង្គំដោយឥតហេតុ មានច្រើនជាងសក់ក្បាលរបស់ទូលបង្គំទៅទៀត អស់អ្នកដែលចង់បំផ្លាញទូលបង្គំ អស់អ្នកដែល វាយប្រហារទូលបង្គំដោយឥតរឿង មានកម្លាំងខ្លាំងណាស់ គេចាប់ឲ្យទូលបង្គំសងរបស់ដែលទូលបង្គំ មិនបានយកសោះ។
មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។
ការដែលបានសម្រេចតាមបំណងចិត្ត នោះមានរស់ផ្អែមដល់ព្រលឹងហើយ តែដែលលះចេញពីអំពើអាក្រក់ នោះជាសេចក្ដីស្អប់ខ្ពើមដល់មនុស្សល្ងីល្ងើវិញ។
គំនិតគិតពីសេចក្ដីចម្កួត នោះជាអំពើបាប ហើយអ្នកដែលចំអកមើលងាយ ក៏ជាទីស្អប់ខ្ពើមដល់មនុស្សទាំងឡាយ។
ពួកមនុស្សដែលកម្ចាយឈាម នោះរមែងតែស្អប់ដល់មនុស្សត្រឹមត្រូវ តែមនុស្សទៀងត្រង់រកជួយសង្គ្រោះ ព្រលឹងអ្នកនោះវិញ។
ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាពាក្យទំនាយ អ្នកនោះពោលដូច្នេះថា អ៊ីធាល អ៊ីធាល និងយូកាល
ក្នុងមួយខែ ខ្ញុំបានបណ្តេញគង្វាលអស់បីនាក់ ពីព្រោះចិត្តខ្ញុំធុញថប់នឹងគេ ហើយចិត្តគេក៏ខ្ពើមខ្ញុំដែរ។
មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នាដោយព្រោះនាមខ្ញុំ ប៉ុន្តែ អ្នកណាស៊ូទ្រាំរហូតដល់ចុងបញ្ចប់ នឹងបានសង្គ្រោះ។
ពេលនោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យគេធ្វើទារុណកម្ម ហើយសម្លាប់អ្នករាល់គ្នា។ គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។
ទូលបង្គំបានឲ្យព្រះបន្ទូលព្រះអង្គដល់គេហើយ លោកីយ៍បានស្អប់គេ ព្រោះគេមិនមែនជារបស់លោកីយ៍ ដូចជាទូលបង្គំមិនមែនជារបស់លោកីយ៍ដែរ។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។