Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 69:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ៙ អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ​ដោយ​ឥត​ហេតុ មាន​ច្រើន​ជាង​សក់​ក្បាល​របស់​ទូល‌បង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូល‌បង្គំ អស់​អ្នក​ដែល វាយ​ប្រហារ​ទូល‌បង្គំ​ដោយ​ឥត​រឿង មាន​កម្លាំង​ខ្លាំង​ណាស់ គេ​ចាប់​ឲ្យ​ទូល‌បង្គំ​សង​របស់​ដែល​ទូល‌បង្គំ មិន​បាន​យក​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 អ្នកដែល​ស្អប់​ទូលបង្គំ​ដោយគ្មានមូលហេតុ មានច្រើន​ជាង​សក់​ក្បាល​របស់ទូលបង្គំ​ទៅទៀត អ្នកដែល​ចង់​បំផ្លាញជីវិត​ទូលបង្គំ ដែលធ្វើជា​សត្រូវ​របស់ទូលបង្គំ​ដោយ​ឥតហេតុ ខ្លាំងពូកែ​ណាស់​។ សូម្បីតែ​អ្វីដែល​ទូលបង្គំ​មិន​បាន​ប្លន់ ក៏​ទូលបង្គំ​ត្រូវតែ​សងវិញ​ដែរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ទូលបង្គំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ទូលបង្គំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ទូលបង្គំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ទូលបង្គំ​មិន​បាន​យក​របស់​នោះ​សោះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ៙ ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ នោះ​មាន​ច្រើន​ជាង​សក់​ក្បាល​នៃ​ទូលបង្គំ​ទៅ​ទៀត អស់​អ្នក​ដែល​ចង់​បំផ្លាញ​ទូលបង្គំ គឺ​ជា​ពួក​ខ្មាំង​សត្រូវ នឹង​ទូលបង្គំ​ដោយ​ឥត​រឿង គេ​មាន​កំឡាំង​ណាស់ គេ​ចាប់​ឲ្យ​ទូលបង្គំ​សង​របស់​ដែល​ទូលបង្គំ មិន​បាន​យក​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ្នក​ដែល​ស្អប់​ខ្ញុំ​ដោយ​ឥត​មូល​ហេតុ មាន​គ្នា​ច្រើន​ជាង​សក់​ក្បាល របស់​ខ្ញុំ​ទៅ​ទៀត ពួក​មេ​បំផ្លាញ​ទាំង​នោះ​មាន​កម្លាំង​ខ្លាំង​ណាស់ ពួក​គេ​រក​ព្យាបាទ​ខ្ញុំ​ទាំង​យល់​ច្រឡំ តើ​ឲ្យ​ខ្ញុំ​សង​ទៅ​គេ​វិញ​ដូច​ម្ដេច​កើត បើ​ខ្ញុំ​មិន​បាន​យក​របស់​នោះ​សោះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 69:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​កុំ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ អរ​សប្បាយ​ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ ក៏​កុំ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំដោយ​ឥត​ហេតុ មិច​ភ្នែក​ចំអក ទូល‌បង្គំ​ដែរ។


ដ្បិត​មាន​សេចក្ដី​អាក្រក់​ច្រើន​ឥត​គណនា ព័ទ្ធ​ជុំ​វិញ​ទូល‌បង្គំ អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ បាន​តាម​ទូល‌បង្គំ​ទាន់​ហើយ ទូល‌បង្គំ​មើល​មិន​ឃើញ​ទេ អំពើ​ទាំង​នោះ​ច្រើន​ជាង​សរសៃ​សក់ លើ​ក្បាល​ទូល‌បង្គំ​ទៅ​ទៀត ហើយ​ចិត្ត​ទូល‌បង្គំ ក៏​លែង​មាន​សង្ឃឹម​ទៀត​ដែរ។


ដ្បិត​មើល៍ ឱ​ព្រះ‌យេហូវ៉ា​អើយ គេពួន​ស្ទាក់ចាំ​ប្រហារ​ជីវិត​ទូល‌បង្គំ ពួក​មនុស្ស​ខ្លាំង​ពូកែ​រក​រឿង​ទាស់​នឹង​ទូល‌បង្គំ មិន​មែន​ដោយ​ព្រោះ​អំពើ​រំលង ឬ​អំពើ​បាប​របស់​ទូល‌បង្គំ​ឡើយ


ភ្នែក​ទូល‌បង្គំ​ស្រវាំង ព្រោះ​តែ​ថប់​ព្រួយ ក៏​ទៅ​ជា​ខ្សោយ ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ទូល‌បង្គំ។


ការ​នេះ​ត្រូវ​តែ​បាន​សម្រេច​តាម​ពាក្យ​ដែល​មាន​ចែង​នៅ​ក្នុង​ក្រឹត្យ‌វិន័យរបស់​គេ ដែល​ថា "គេ​បាន​ស្អប់​ខ្ញុំ​ដោយ​ឥត​ហេតុ"។


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ព្រះ‌អង្គ​មិន​បាន​ធ្វើ​បាប​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​នៅ​ក្នុង​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ


ព្រះ‌អង្គ​បាន​ផ្ទុក​អំពើ​បាប​របស់​យើង ក្នុង​ព្រះ​កាយ​ព្រះ‌អង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​បាន​ស្លាប់​ខាង​ឯ​អំពើ​បាប ហើយ​រស់​ខាង​ឯ​សេចក្តី​សុចរិត។ អ្នក​រាល់​គ្នា​បាន​ជា​សះ​ស្បើយ ដោយ​សារ​ស្នាម​របួស​របស់​ព្រះ‌អង្គ។


ដ្បិត​ព្រះ‌គ្រីស្ទ​ក៏​បាន​រង​ទុក្ខ​ម្តង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត​រង​ទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​យើង​ទៅ​រក​ព្រះ។ ព្រះ‌អង្គ​ត្រូវ​គេ​ធ្វើ​គុត​ខាង​សាច់​ឈាម តែ​បាន​ប្រោស​ឲ្យ​រស់​ខាង​វិញ្ញាណ​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម