ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរឆ្មបទាំងនោះ ហើយប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនឡើង និងមានកម្លាំងកាន់តែខ្លាំង។
សុភាសិត 11:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។ ព្រះគម្ពីរខ្មែរសាកល មនុស្សអាក្រក់ទទួលឈ្នួលបញ្ឆោតចិត្ត រីឯអ្នកដែលសាបព្រោះសេចក្ដីសុចរិត បានរង្វាន់ដ៏ពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សអាក្រក់បានកំរៃដែលតែងតែលលួង តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត នោះបានរង្វាន់យ៉ាងជាប់លាប់។ អាល់គីតាប មនុស្សពាលរកបានតែសម្បត្តិក្ដៅក្រហាយ រីឯមនុស្សដែលសាបព្រោះសេចក្ដីសុចរិត រមែងទទួលផលដែលមិនចេះសាបសូន្យ។ |
ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរឆ្មបទាំងនោះ ហើយប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនឡើង និងមានកម្លាំងកាន់តែខ្លាំង។
ឯពួកនោះ គេរង់ចាំតែនឹងកម្ចាយឈាម របស់ខ្លួនគេ ហើយក៏អែបលបដោយសម្ងាត់ ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
កិច្ចការដែលមនុស្សសុចរិតធ្វើ នោះគឺសម្រាប់ចិញ្ចឹមជីវិត តែផលរបស់មនុស្សអាក្រក់ សម្រាប់តែធ្វើបាបវិញ។
អ្នកណាដែលសាបព្រោះអំពើទុច្ចរិត នោះនឹងច្រូតបានសេចក្ដីទុក្ខព្រួយ ហើយដំបងនៃសេចក្ដីកំហឹងរបស់អ្នកនោះ នឹងសាបសូន្យទៅ។
អស់ទាំងអំពើទុច្ចរិតរបស់មនុស្សអាក្រក់ នឹងចាប់យកអ្នកនោះឯង ហើយអ្នកនោះនឹងត្រូវចងជាប់ ដោយចំណងនៃអំពើបាបរបស់ខ្លួន។
អ្នកណាដែលជីករណ្តៅ នឹងត្រូវធ្លាក់ចុះក្នុងរណ្តៅនោះឯង ហើយអ្នកណាដែលទម្លុះកំផែងគេ សត្វពស់នឹងចឹកខ្លួន។
គេមានចិត្តមិនទៀងត្រង់ ឥឡូវនេះ គេត្រូវតែទទួលទោស ព្រះយេហូវ៉ានឹងផ្តួលរំលំអាសនារបស់គេ ហើយបំផ្លាញបង្គោលគោរពរបស់គេ។
អ្នកច្រូតបានទទួលប្រាក់ឈ្នួល ហើយកំពុងប្រមូលផលសម្រាប់ជីវិតអស់កល្បជានិច្ច ដើម្បីឲ្យអ្នកព្រោះ និងអ្នកច្រូតបានអរសប្បាយជាមួយគ្នា។
ខាងឯកិរិយាប្រព្រឹត្តកាលពីដើម នោះត្រូវឲ្យអ្នករាល់គ្នាដោះមនុស្សចាស់ ដែលតែងតែខូច តាមសេចក្តីប៉ងប្រាថ្នារបស់សេចក្តីឆបោកចោលទៅ