ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ អ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ។
សាស្តា 5:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នកនោះនឹងមិននឹកចាំពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេ ព្រោះព្រះផ្សាយអំណរមកក្នុងចិត្តហើយ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត គេមិននឹកចាំច្រើនអំពីថ្ងៃនៃជីវិតរបស់ខ្លួនឡើយ ពីព្រោះព្រះទ្រង់បំពេញចិត្តរបស់គេដោយអំណរ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតព្រះជាម្ចាស់ប្រទានឲ្យចិត្តគេមានអំណរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នកនោះនឹងមិននឹកចាំ ពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេ ពីព្រោះព្រះទ្រង់ផ្សាយសេចក្ដីអំណរមកក្នុងចិត្តហើយ។ អាល់គីតាប ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតអុលឡោះប្រទានឲ្យចិត្តគេមានអំណរសប្បាយ។ |
ដ្បិតអ្នកនឹងភ្លេចសេចក្ដីវេទនារបស់អ្នកទៅ អ្នកនឹងនឹកចាំពីសេចក្ដីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ។
ទ្រព្យបន្តិចបន្តួចដែលមនុស្សសុចរិតមាន នោះវិសេសជាងទ្រព្យសម្បត្តិបរិបូរ របស់មនុស្សអាក្រក់ជាច្រើននាក់។
អ្នករាល់គ្នាត្រូវគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក នោះយើង នឹងប្រទានពរដល់អាហារ និងទឹករបស់អ្នក ហើយយើងនឹងដកជំងឺរោគាចេញពីចំណោមអ្នករាល់គ្នា។
មានការអាក្រក់មួយទៀត ដែលខ្ញុំបានឃើញនៅក្រោមថ្ងៃ ជាការដែលមានជាញឹកញយនៅក្នុងពួកមនុស្សលោកដែរ
ព្រះអង្គតែងតែប្រោសដល់អ្នកដែលមានចិត្តរីករាយ ហើយប្រព្រឹត្តដោយសុចរិត គឺដល់ពួកអ្នកដែលនឹកចាំពីព្រះអង្គ ក្នុងអស់ទាំងផ្លូវរបស់ព្រះអង្គ តែព្រះអង្គមានសេចក្ដីក្រោធដោយព្រោះយើងខ្ញុំធ្វើបាប ព្រោះយើងខ្ញុំបាននៅជាប់ក្នុងអំពើទាំងនោះ ជាយូរមកហើយ។
ដូច្នេះ ដោយព្រះរាប់យើងជាសុចរិត ដោយសារជំនឿ នោះយើងមានសន្ដិភាពជាមួយព្រះ តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។
ដោយព្រោះតែអ្នកមិនបានគោរពបម្រើព្រះយេហូវ៉ាជាព្រះរបស់អ្នក ដោយចិត្តអរសប្បាយ នៅពេលអ្វីៗទាំងអស់មានបរិបូរ