សាស្តា 5:20 - អាល់គីតាប20 ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតអុលឡោះប្រទានឲ្យចិត្តគេមានអំណរសប្បាយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 ជាការពិត គេមិននឹកចាំច្រើនអំពីថ្ងៃនៃជីវិតរបស់ខ្លួនឡើយ ពីព្រោះព្រះទ្រង់បំពេញចិត្តរបស់គេដោយអំណរ៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 ដ្បិតអ្នកនោះនឹងមិននឹកចាំពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេ ព្រោះព្រះផ្សាយអំណរមកក្នុងចិត្តហើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ពេលនោះ គេនឹងមិននឹកនាពីអាយុជីវិតដ៏ខ្លីរបស់គេទេ ដ្បិតព្រះជាម្ចាស់ប្រទានឲ្យចិត្តគេមានអំណរសប្បាយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 ដ្បិតអ្នកនោះនឹងមិននឹកចាំ ពីអស់ទាំងថ្ងៃនៃអាយុខ្លួនប៉ុន្មានទេ ពីព្រោះព្រះទ្រង់ផ្សាយសេចក្ដីអំណរមកក្នុងចិត្តហើយ។ សូមមើលជំពូក |
យើងខ្ញុំទាំងអស់គ្នាក្លាយទៅជាជនមិនបរិសុទ្ធ ហើយអំពើទាំងប៉ុន្មានដែលយើងខ្ញុំប្រព្រឹត្ត ដោយស្មានថាជាអំពើសុចរិតនោះ ប្រៀបបាននឹងក្រណាត់សំពត់ប្រឡាក់ឈាម យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹង ស្លឹកឈើក្រៀម ហើយអំពើទុច្ចរិតរបស់យើងខ្ញុំនឹងបក់បោក នាំយើងខ្ញុំទៅដូចស្លឹកឈើប៉ើងតាមខ្យល់។