ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។
សាស្តា 12:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺមុនដែលថ្ងៃ ពន្លឺ ខែ និងផ្កាយទាំងប៉ុន្មានត្រឡប់ជាងងឹត ហើយពពកវិលមកវិញក្រោយពេលភ្លៀង ព្រះគម្ពីរខ្មែរសាកល មុនពេលព្រះអាទិត្យ ពន្លឺ ព្រះចន្ទ និងផ្កាយ មិនទាន់ប្រែជាងងឹតសូន្យ ហើយពពកត្រឡប់មកវិញក្រោយពីភ្លៀង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវនឹកដល់ព្រះអង្គ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺមុនដែលថ្ងៃ ពន្លឺ ខែ នឹងផ្កាយទាំងប៉ុន្មានទៅជាងងឹត ហើយពពកវិលមកក្រោយដែលភ្លៀង អាល់គីតាប ត្រូវនឹកដល់ទ្រង់ មុនពេលពន្លឺព្រះអាទិត្យ ព្រះច័ន្ទ និងផ្កាយទាំងឡាយប្រែទៅជាអាប់រស្មី ហើយមុនពេលពពក និងភ្លៀងមកដល់ផ្ទួនៗគ្នា។ |
ពេលលោកអ៊ីសាកចាស់ទៅ ភ្នែកក៏ងងឹត រហូតដល់មើលមិនឃើញ លោកបានហៅអេសាវ ជាកូនច្បងមក ហើយប្រាប់ថា៖ «កូនអើយ» អេសាវឆ្លើយថា៖ «បាទ លោកពុក!»។
ពេលនោះ ភ្នែករបស់លោកអ៊ីស្រាអែលងងឹតហើយ ដោយសារលោកវ័យចាស់ លោកមើលមិនឃើញច្បាស់ទេ។ លោកយ៉ូសែបក៏នាំកូនចូលទៅជិត ហើយលោកក៏ឱបថើបវា។
ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។
៙ ព្រះអង្គបានធ្វើឲ្យទូលបង្គំ ឃើញសេចក្ដីវេទនា និងទុក្ខលំបាកជាច្រើន តែព្រះអង្គនឹងប្រោសឲ្យទូលបង្គំ មានជីវិតជាថ្មីឡើងវិញ ព្រះអង្គនឹងនាំទូលបង្គំឡើងចេញ ពីទីជម្រៅនៃផែនដីមកវិញ។
៙ ឱព្រះអើយ សមុទ្របានឃើញព្រះអង្គ គឺកាលសមុទ្របានឃើញព្រះអង្គ នោះក៏មានសេចក្ដីភិតភ័យ មែន ទីជម្រៅក៏ញាប់ញ័រដែរ។
អាយុជីវិតរបស់យើងខ្ញុំ បានត្រឹមតែចិតសិបឆ្នាំ ឬបើមានកម្លាំងច្រើន នោះបានប៉ែតសិបឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏ឆ្នាំទាំងនោះ មានតែការនឿយលំបាក និងទុក្ខព្រួយទទេ អាយុយើងខ្ញុំកន្លងទៅយ៉ាងលឿន ហើយយើងខ្ញុំក៏ហើរទៅបាត់។
ពីព្រោះអស់ទាំងផ្កាយនៅលើមេឃនិងផ្កាយចក្ររាសី នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងងងឹត តាំងតែពីរះឡើង ហើយព្រះចន្ទក៏នឹងអាប់រស្មីទៅដែរ។
នៅគ្រានោះ គេនឹងគ្រហឹមដាក់ពួកអ្នកទាំងនោះឲ្យឮ ដូចជាសូរគ្រាំគ្រេងនៃសមុទ្រ ហើយបើអ្នកណាមើលទៅក្នុងស្រុក នោះនឹងឃើញមានតែងងឹត និងសេចក្ដីវេទនាទទេ ហើយពន្លឺដែលនៅលើមេឃ នឹងងងឹតសូន្យទៅដែរ។
«លុះគ្រាទុក្ខវេទនានោះកន្លងផុតភ្លាម ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងលែងបញ្ចេញពន្លឺ ផ្កាយនឹងធ្លាក់ចុះពីលើមេឃ ហើយអំណាចនានានៅលើមេឃ នឹងត្រូវកក្រើករំពើក
នៅពេលនោះ ភ្នែករបស់លោកអេលីចាប់ផ្តើមស្រវាំង មើលអ្វីមិនឃើញឡើយ លោកអេលីសម្រាកនៅក្នុងបន្ទប់របស់លោក
ពេលអ្នកនោះដំណាលពីហិបនៃព្រះដូច្នោះហើយ នោះស្រាប់តែលោកអេលីធ្លាក់ចុះពីជើងម៉ា ផ្ងារក្រោយ នៅកន្លែងដែលលោកអង្គុយត្រង់មាត់ទ្វារនោះ បាក់កស្លាប់ទៅ ព្រោះលោកចាស់ណាស់ហើយ ក៏ធ្ងន់ផង លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ។