Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 3:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 នៅ​ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ស្រវាំង មើល​អ្វី​មិន​ឃើញ​ឡើយ លោកអេលី​សម្រាក​នៅ​ក្នុង​បន្ទប់​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ ភ្នែក​របស់​លោក​អេលី​ចាប់​ផ្ដើម​ងងឹត មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ដ​នៅ​ក្នុង​បន្ទប់​របស់​លោក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 នៅ​គ្រា​នោះ​ឯង មាន​ពេល​១​ដែល​អេលី​ដេក​នៅ​ដំណេក​របស់​លោក (សម័យ​នោះភ្នែក​លោក​បាន​ចាប់​តាំង​ងងឹត​ទៅ មើល​អ្វី​មិន​ឃើញ​ឡើយ)

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ​ភ្នែក​របស់​លោក​អេលី​ចាប់​ផ្តើម​ងងឹត​មើល​អ្វី​សឹង​តែ​លែង​ឃើញ​ទៀត។ មាន​យប់​មួយ លោក​អេលី​សម្រាន្ត​នៅ​ក្នុង​បន្ទប់​របស់​គាត់

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 3:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។


ពេល​នោះ ភ្នែក​របស់​លោក​អ៊ីស្រា‌អែល​ងងឹត​ហើយ ដោយ‌សារ​លោក​វ័យ​ចាស់ លោក​មើល​មិន​ឃើញ​ច្បាស់​ទេ។ លោក​យ៉ូសែប​ក៏​នាំ​កូន​ចូល​ទៅ​ជិត ហើយ​លោក​ក៏​ឱប​ថើប​វា។


ប៉ុន្ដែ ឪពុក​ប្រកែក​ថា៖ «ពុក​ដឹង​ហើយ កូន​អើយ ពុក​ដឹង​ហើយ វា​ក៏​នឹង​បានទៅ​ជា​ជាតិ​សាសន៍​មួយ​ដែរ ហើយ​វា​បាន​ជា​ធំ​ផង។ ប៉ុន្ដែ ប្អូន​របស់​វា​នឹង​បាន​ទៅ​ជា​‌ជាតិ​សាសន៍​មួយ​ធំ​ជាង​វា​ទៅ​ទៀត ពូជ‌ពង្ស​របស់​វា​នឹង​បាន​ទៅ​ជា​ជាតិ​សាសន៍​ដែល​មាន​គ្នា​ច្រើន»។


មហេសី​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ ព្រះ​នាង​ក្រោក​ឡើង​ទៅ​ផ្ទះ​អ័ហ៊ី‌យ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ី‌យ៉ា លោក​មើល​មិន​ឃើញ​ទេ ព្រោះ​លោក​ចាស់​ណាស់​ហើយ ភ្នែក​ក៏​ងងឹត។


អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។


នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ ត្រូវ​ចុះ​ខ្សោយ ពួក​ស្រី​ដែល​កិន​ម្សៅ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ


ឥឡូវ​នេះ លោកអេលី​ចាស់​ណាស់​ហើយ គាត់​បាន​ឮ​ពី​ការ​ទាំង​ប៉ុន្មាន ដែល​កូន​របស់​គាត់​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ព្រម​ទាំង​អំពើ​ដែល​គេ​តែង​ដេក​ជា‌មួយ​ពួក​ស្រីៗ ជា​អ្នក​ធ្វើ​ការ‌ងារ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ​ផង។


អេលី​មាន​អាយុ​កៅសិប​ប្រាំបី​ឆ្នាំ​ហើយ ភ្នែក​លោក​ក៏​មើល​អ្វី​មិន​សូវ​ឃើញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម