Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 90:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 អាយុ​ជីវិត​របស់​យើង​ខ្ញុំ បាន​ត្រឹមតែ​ចិត​សិប​ឆ្នាំ ឬ​បើ​មាន​កម្លាំង​ច្រើន នោះ​បាន​ប៉ែត​សិប​ឆ្នាំ តែ​ទោះ​ជា​យ៉ា​ង​នោះ​ក៏​ដោយ ក៏​ឆ្នាំ​ទាំង​នោះ មាន​តែ​ការ​នឿយ​លំបាក និង​ទុក្ខ​ព្រួយ​ទទេ អាយុ​យើង​ខ្ញុំ​កន្លង​ទៅ​យ៉ាង​លឿន ហើយ​យើង​ខ្ញុំ​ក៏​ហើរ​ទៅ​បាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ថ្ងៃ​នៃ​អាយុ​របស់យើងខ្ញុំ​គឺ​ចិតសិប​ឆ្នាំ ឬ​បើ​មានកម្លាំង ក៏បានដល់​ប៉ែតសិប​ឆ្នាំ​ប៉ុណ្ណោះ​; ប៉ុន្តែ​អ្វីដែល​គួរឲ្យអួត​ក្នុង​ឆ្នាំទាំងនោះ មានតែ​ការនឿយហត់ និង​ទុក្ខព្រួយ ដ្បិត​វា​កន្លងផុតទៅ​យ៉ាងរហ័ស ហើយ​យើងខ្ញុំ​ក៏​ហោះទៅបាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កំណត់​អាយុ​នៃ​យើង​ខ្ញុំ គឺ​បាន​ត្រឹម​៧០​ឆ្នាំ​ទេ ឬ​បើ​មាន​កំឡាំង​ច្រើន នោះ​បាន​ដល់​៨០​ឆ្នាំ​ប៉ុណ្ណោះ គង់​តែ​អ្វីៗ​ដែល​ជា​ទី​អួត​ក្នុង​ឆ្នាំ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​នឿយ​លំបាក នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ទទេ ដ្បិត​អាយុ​យើង​ខ្ញុំ​ឆាប់​កន្លង​ទៅ ហើយ​យើង​ខ្ញុំ​ហើរ​ទៅ​បាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អាយុ​ជីវិត​របស់​យើង​ខ្ញុំ​បាន​ត្រឹម​តែ​ចិត‌សិប​ឆ្នាំ ប៉ុណ្ណោះ អ្នក​មាំ‌មួន​ជាង​គេ​រស់​បាន​ប៉ែត‌សិប​ឆ្នាំ ប៉ុន្តែ ក្នុង​រយៈ​ពេល​ដែល​យើង​ខ្ញុំ​រស់​នោះ យើង​ខ្ញុំ​តែងតែ​ខ្វល់​ខ្វាយ និង​មាន​ទុក្ខ​លំបាក​ជា​ច្រើន អាយុ​ជីវិត​យើង​ខ្ញុំ​ឈាន​ទៅ​មុខ​យ៉ាង​លឿន បោះ‌ពួយ​ទៅ​រក​សេចក្ដី​ស្លាប់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 90:10
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «វិញ្ញាណ​របស់​យើង​នឹង​មិន​នៅ​ក្នុង​មនុស្ស​ជា​រៀង​រហូត​ឡើយ ដ្បិត​គេ​ជា​សាច់​ឈាម អាយុ​របស់​គេ​នឹង​បាន​ត្រឹម​តែ​មួយ​រយ​ម្ភៃ​ឆ្នាំ​ប៉ុណ្ណោះ»។


ថ្ងៃ​នេះ ទូល‌បង្គំ​មាន​អាយុ​ប៉ែតសិប​ឆ្នាំ​ហើយ តើ​នឹង​អាច​សង្កេត​របស់​ល្អ​ពី​របស់​អា‌ក្រក់​បាន​ឬ តើ​ទូល‌បង្គំ​ជា​បាវ​បម្រើ​របស់​ទ្រង់ អាច​នឹង​ភ្លក់​រស​នៃ​របស់​ដែល​ទទួល​ទាន ឬ​អាច​ស្តាប់​សំឡេង​របស់​ពួក​ចម្រៀង​ប្រុស​ស្រី​ទៀត​បាន​ឬ​ទេ ដូច្នេះ តើ​គួរ​អ្វី​ឲ្យ​ទូល‌បង្គំ​បាន​នៅ​ផ្ទុក​លើ​ព្រះ‌ករុណា ជា​អម្ចាស់​នៃ​ទូល‌បង្គំ​ទៀត


ទូល‌បង្គំ​ជា​បាវ​បម្រើ​ទ្រង់ ចង់​គ្រាន់​តែ​ឆ្លង​ជូន​ព្រះ‌ករុណា ទៅ​ត្រឹម​ត្រើយ​ទន្លេ​យ័រ‌ដាន់​ម្ខាង​ប៉ុណ្ណោះ​ទេ ហេតុ​អ្វី​បាន​ជា​ចង់​សង​ទូល‌បង្គំ ដោយ​រង្វាន់​ជា​ធំ​ម៉្លេះ​ធ្វើ​អី


គ្រា​នោះ ព្រះបាទ​ដាវីឌ​មាន​ជន្មាយុ​ចាស់​ជរា​ហើយ គេ​ដណ្តប់​សំពត់​ថ្វាយ​ទ្រង់​ជា​ច្រើន តែ​ទ្រង់​មិន​កក់​ក្តៅ​សោះ។


ឯ​មនុស្ស​វិញ គេ​ស្លាប់ ហើយ​ក៏​ពុក​រលួយ​ទៅ មនុស្ស​ប្រគល់​វិញ្ញាណ​ទៅ តើ​គេ​នៅ​ឯ​ណា?


គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​យល់​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ គេ​នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា ការ​ស្រមើ​ស្រមៃ​នៅ​ពេល​យប់។


គេ​បាន​ឡើង​ជា​ធំ ក្នុង​ពេល​តែ​មួយ​ភ្លែត​ទេ គេ​នឹង​ត្រូវស្វិត​ក្រៀម ហើយ​ហោះហើរ ទៅ​ដូច​ជា​មនុស្ស​ដទៃ​ទាំង​អស់ គេ​ត្រូវ​កាត់​ចេញ​ដូច​ជា​គួរ​ស្រូវ។


មនុស្ស​កើត​មក​តែង​មាន​សេចក្ដី​វេទនា ដូច​ជា​ផ្កា​ភ្លើង ដែល​ហើរ​ទៅ​លើ។


ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។


ជីវិត​របស់​យើង​បាន​ត្រូវ​រើរុះ​ចេញ គឺ​បាន​លើក​យក​ចេញ​ពី​យើង ដូច​ជា​ត្រសាល​របស់​គង្វាល យើង​បាន​មូរ​បំព្រួញ​ជីវិត ដូច​ជា​អ្នក​ត្បាញ ព្រះ‌អង្គ​នឹង​កាត់​យើង​ចេញ​ពី​តំបាញ តាំង​ពី​ថ្ងៃ​ដរាប​ដល់​យប់ ព្រះ‌អង្គ​នឹង​ផ្តាច់​ជីវិត​យើង​ទៅ


បើ​មាន​អាយុ​ហុកសិប​ឆ្នាំ​ឡើង​ទៅ​លើ នោះ​ខាង​ឯ​ប្រុស​ត្រូវ​គិត​ថ្លៃ​ជា​ដប់ប្រាំ​សេកែល ស្រី​ដប់​សេកែល


ប៉ុន្តែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា "ឱ​មនុស្ស​ល្ងី‌ល្ងើ​អើយ នៅ​វេលា​យប់​នេះ យើង​នឹង​ដក​យក​ព្រលឹង​ឯង​ទៅ​វិញ ដូច្នេះ តើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​ប្រមូល​ទុក​នេះ នឹង​ទៅ​ជា​របស់​អ្នក​ណា​វិញ?"


កាល​លោក​ម៉ូសេ​ស្លាប់ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​របស់​លោក​មិនបាន​អន់ ហើយ​កម្លាំង​របស់​លោក​ក៏​មិន​បាន​ថយ​ដែរ។


តែ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​នៅ​ថ្ងៃ​ស្អែក​ទេ។ តើ​ជីវិត​របស់​អ្នក​រាល់​គ្នា​ជា​អ្វី? ដ្បិត​អ្នក​រាល់​គ្នា​ជា​ចំហាយ​ទឹក ដែល​ឃើញ​តែ​មួយ​ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។


ថ្ងៃ​នេះ ខ្ញុំ​នៅ​តែ​មាន​កម្លាំង​ដូច​កាល​លោក​ម៉ូសេ​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​នោះ​ដែរ គឺ​ឥឡូវ​នេះ ខ្ញុំ​នៅ​មាន​កម្លាំង ដូច​នៅ​ពេល​នោះដែរ ល្មម​នឹង​ច្បាំង ទាំង​ចេញ​ទៅ ហើយ​ចូល​មក​វិញ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម