នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។
សាការី 12:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ នឹងមានការទួញសោកយ៉ាងធំនៅយេរូសាឡិម ដូចជាការទួញសោកនៅហាដាត-រីម៉ូន ក្នុងវាលទំនាបមេគីដោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខព្រះហាដាដ-រីម៉ូននៅវាលមេគីដោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះ នឹងមានការយំសោកយ៉ាងធំនៅក្រុងយេរូសាឡិម ដូចជាការយំសោកនៅត្រង់ហាដាត-រីម៉ូន ក្នុងច្រកភ្នំមេគីដោនោះដែរ អាល់គីតាប នៅថ្ងៃនោះ ប្រជាជននៅក្រុងយេរូសាឡឹមនឹងកាន់ទុក្ខយ៉ាងធំ ដូចគេកាន់ទុក្ខនៅហាដាដ-រីម៉ូននៅវាលមេគីដោ។ |
នៅក្នុងរាជ្យរបស់ទ្រង់ ផារ៉ោន-នេកោ ជាស្តេចស្រុកអេស៊ីព្ទ បានឡើងទៅច្បាំងនឹងស្តេចស្រុកអាសស៊ើរ ត្រង់ទន្លេអ៊ើប្រាត ហើយព្រះបាទយ៉ូសៀសបានចេញទៅស្ទាក់ផ្លូវ តែពេលផារ៉ោន-នេកោបានឃើញ ក៏បានធ្វើគុតទ្រង់នៅត្រង់មេគីដោ។
ប៉ុន្តែ ព្រះបាទយ៉ូសៀសមិនព្រមថយបែរចេញពីព្រះបាទនេកោទេ គឺបានក្លែងខ្លួនដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឧស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ។
ដូច្នេះ ពួកទ័ពទ្រង់ក៏លើកយកទ្រង់ចេញពីរាជរថទៅដាក់លើរាជរថមួយទៀត នាំទៅឯក្រុងយេរូសាឡិម ទ្រង់ក៏សុគតទៅ គេបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់បុព្វបុរសរបស់ទ្រង់ ឯពួកយូដា និងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខនឹងព្រះបាទយ៉ូសៀស
ស្រុកទាំងមូលនឹងយំសោក គ្រប់ទាំងគ្រួសាររៀងៗខ្លួន គឺវង្សរបស់ដាវីឌដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន ពួកវង្សណាថាន់ដោយខ្លួន ហើយប្រពន្ធគេដោយខ្លួន
ពេលនោះ ទីសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយមនុស្សទាំងអស់នៅលើផែនដីនឹងគក់ទ្រូង យំ រួចគេនឹងឃើញកូនមនុស្សយាងមកលើពពក នៅលើមេឃ ប្រកបដោយចេស្តា និងសិរីល្អយ៉ាងខ្លាំង។
មើល៍! ព្រះអង្គយាងមកតាមពពក គ្រប់ទាំងភ្នែកនឹងឃើញព្រះអង្គ សូម្បីតែអស់អ្នកដែលចាក់ព្រះអង្គ ហើយគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះព្រះអង្គ អើ មែនហើយ។ អាម៉ែន។