Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 35:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ប៉ុន្តែ ព្រះបាទ​យ៉ូសៀស​មិន​ព្រម​ថយ​បែរ​ចេញ​ពី​ព្រះបាទ​នេកោ​ទេ គឺ​បាន​ក្លែង​ខ្លួន​ដើម្បី​ឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ‌ឧស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅ​ច្បាំង​នៅ​ត្រង់​ច្រក​ភ្នំ​មេគី‌ដោ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ប៉ុន្តែ ព្រះ‌បាទ​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ព្រះ‌ចៅ​នេ‌កោ គឺ​ស្ដេច​មិន​ព្រម​ស្ដាប់​ពាក្យ​របស់​ព្រះ‌ចៅ​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​ព្រះ‌ជាម្ចាស់​ឡើយ។ ស្ដេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្ដេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ប៉ុន្តែយ៉ូសៀស​មិន​ព្រម​ថយ​បែរ​ចេញ​ពី​នេកោ​ទេ គឺ​បាន​ក្លែង​ព្រះ‌អង្គ​ដើម្បី​ឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅ​ច្បាំង​នៅ​ត្រង់​ច្រក​ភ្នំ​មេគី‌ដោ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ប៉ុន្តែ ស្តេច​យ៉ូ‌សៀស​នៅ​តែ​ចង់​តទល់​នឹង​ស្តេច​នេ‌កោ គឺ​ស្តេច​មិន​ព្រម​ស្តាប់​ពាក្យ​របស់​ស្តេច​នេ‌កោ ដែល​ជា​ពាក្យ​មក​ពី​អុលឡោះ​ឡើយ។ ស្តេច​ក៏​ក្លែង​ខ្លួន​ចូល​ច្បាំង​នឹង​ស្តេច​ស្រុក​អេស៊ីប នៅ​ជ្រលង​ភ្នំ​មេគី‌ដោ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 35:22
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យេរ៉ូ‌បោម​មាន​រាជ​ឱង្ការទៅ​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​នាង​ថា​ជា​មហេសី​របស់​យើង​ឡើយ រួច​ហើយ​ទៅ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ី‌យ៉ា ដែល​បាន​ថ្លែងទំនាយ ពី​ដំណើរ​ដែល​យើង​នឹង​សោយ‌រាជ្យ​លើ​ប្រជាជន​នេះ


ស្តេច​អ៊ីស្រា‌អែល​ទូល​ទៅ​យេ‌ហូសា‌ផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​សូម​ឲ្យ​ព្រះ​ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទូលបង្គំ​ចុះ!»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ


ប៉ុន្តែ មាន​មនុស្ស​ម្នាក់​យឹត​ធ្នូរ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រា‌អែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ ដូច្នេះ ស្ដេច​មាន​រាជ‌ឱង្ការ​បង្គាប់​អ្នក​បរ​ព្រះ‌រាជ‌រថ​ថា៖ «ចូរ​បក​ត្រឡប់​ក្រោយ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ យើង​មាន​របួស​ហើយ»។


ពួក​អ្នក​បម្រើ​របស់​ទ្រង់ បាន​ដឹក​សព​ទ្រង់​លើ​រទេះ​ពី​មេគី‌ដោ ទៅ​ដល់​ក្រុង​យេរូ‌សាឡិម​វិញ បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ទ្រង់​ផ្ទាល់។ រួច​ពួក​អ្នក​ស្រុក​បាន​លើក​យ៉ូអា‌ហាស ជា​បុត្រា​របស់​ព្រះបាទ​យ៉ូសៀស ចាក់​ប្រេង​តាំង​ឡើង​ជា​ស្តេច​ជំនួស​បិតា។


ពេល​ព្រះបាទ​អ័ហា‌ស៊ីយ៉ា ជា​ស្តេច​យូដា​បាន​ឃើញ​ការ​ដូច្នោះ ទ្រង់​ក៏​រត់​ទៅ​តាម តែ​ព្រះបាទ​យេហ៊ូវ​ដេញ​តាម​ដោយ​បង្គាប់​គេ​ថា៖ «ចូរ​វាយ​សម្លាប់​វា​នៅ​លើ​រទេះ​តែ​ម្តង​ទៅ» ដូច្នេះ គេ​ក៏​វាយ​ទ្រង់​ត្រង់​ផ្លូវ​ឡើង​ទៅ​ឯ​គើរ ជិត​ក្រុង​យីប‌លាម តែ​ទ្រង់​រត់​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​សុគត​នៅ​ទី​នោះ។


ឯ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​ទូល​ទៅ​ព្រះបាទ​យេ‌ហូសា‌ផាត​ថា៖ «ទូល‌បង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​សូម​ព្រះ‌ករុណា​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទូល‌បង្គំ​វិញ»។ ស្តេច​អ៊ីស្រា‌អែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ។


តែ​ព្រះបាទ​នេកោ​បាន​ចាត់​រាជ‌ទូត​មក​ទូល​ថា៖ «ឱ​ស្តេច​យូដា​អើយ តើ​យើង​មាន​រឿង​អ្វី​នឹង​គ្នា? នៅ​ថ្ងៃ​នេះ ទូល​បង្គំ​មិន​មែន​មក​ទាស់​នឹង​ព្រះករុណា​ទេ គឺ​ទាស់​តែ​នឹង​ពួក​វង្ស​មួយ ដែល​មាន​សង្គ្រាម​នឹង​គេ​ទេ​តើ ហើយ​ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​ទូល​បង្គំ​ប្រញាប់​នឹង​ធ្វើ​ដែរ។ ដូច្នេះ សូម​កុំ​ជំទាស់​នឹង​ព្រះ ដែល​គង់​ជា‌មួយ​ទូល​បង្គំ​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ព្រះករុណា​ទៅ»។


ពួក​ពល​ធ្នូ​ក៏​បាញ់​ត្រូវ​ព្រះបាទ​យ៉ូសៀស រួច​ស្តេច​បង្គាប់​ដល់​ពួក​ទ័ព​ទ្រង់​ថា៖ «ចូរ​នាំ​យើង​ចេញ​ទៅ ដ្បិត​យើង​ត្រូវ​របួស​ធ្ងន់​ណាស់»។


តើ​អ្នក​ត្រូវ​សោយ‌រាជ្យ ដោយ​ព្រោះ​តែ​អ្នក​មាន​ចិត្ត​សង្វាត និង​ចម្រើន​ឈើ​តា‌ត្រៅ​ឬ? ឯ​ឪពុក​អ្នក តើ​មិន​បាន​ស៊ី ហើយ​ផឹក​ដែរ​ទេ​ឬ? ប៉ុន្តែ បាន​ប្រព្រឹត្ត​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត បាន​ជា​មាន​សន្តិ‌សុខ​ក្នុង​គ្រា​នោះ។


នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​យំ​សោក​យ៉ាង​ធំ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​ការ​យំ​សោក​នៅ​ត្រង់​ហាដាត-រីម៉ូន ក្នុង​ច្រក​ភ្នំ​មេគី‌ដោ​នោះ​ដែរ។


ពួក​ម៉ាណា‌សេ​ក៏​មាន​ទឹក​ដី​នៅ​ក្នុង​ស្រុក​អ៊ីសា‌ខារ និង​ស្រុក​អេស៊ើរ​ដែរ គឺ​ក្រុង​បេត-សៀន និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ក្រុង​យីប‌លាម និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ព្រម​ទាំង​ពួក​អ្នក​នៅ​ក្រុង​ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​អេន-ដោរ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​តាអាណាក និងភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ពួក​អ្នក​នៅ​ក្រុង​មេគី‌ដោ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ គឺ​អស់​បី​ស្រុក


ដូច្នេះ ពួក​មេ​ដឹក​នាំ ក៏​ទទួល​ស្បៀង​អាហារ​របស់​គេ តែពុំ​បាន​ទូល​សួរ​ព្រះ‌យេហូវ៉ា​ឡើយ។


វិញ្ញាណ​ទាំង​នោះ បាន​ប្រមូល​ពួក​ស្ដេច​ទៅ​កន្លែង​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ា‌គេដូន។


ពួក​ស្តេច​បាន​មក​ច្បាំង គឺ​ពួក​ស្តេច​ស្រុក​កាណាន គេ​មក​ច្បាំង​នៅ​តា‌អា‌ណាក ជិត​ប្រភព​ទឹក​មេគី‌ដោ តែ​គេ​មិន​បាន​ទទួល​ប្រាក់​ជា​ជ័យ‌ភណ្ឌ​សោះ​ឡើយ។


នោះ​ស្តេច​សូល​បាន​ក្លែង​ខ្លួន ហើយ​ផ្លាស់​សម្លៀក‌បំពាក់​ចេញ​ទៅ មាន​មនុស្ស​ពីរ​នាក់​ទៅ​ជា‌មួយ​ដែរ។ ស្ដេច​សូល​បាន​ទៅ​ជួប​ស្ត្រី​នោះ​ទាំង​យប់ ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ចូល​រូប ហើយ​ខាប​យក​ព្រលឹង​មនុស្ស​ម្នាក់ ដែល​ខ្ញុំ​នឹង​ប្រាប់​អ្នក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម