អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សមួយពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍មួយយ៉ាងពូកែ យើងនេះគឺព្រះយេហូវ៉ា យើងនឹងធ្វើឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
សាការី 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរ យើងនឹងនាំគេមកស្រុកកាឡាត និងស្រុកល្បាណូន ទាល់តែគ្មានកន្លែងសល់ទៀត។ ព្រះគម្ពីរខ្មែរសាកល យើងនឹងនាំពួកគេត្រឡប់មកពីដែនដីអេហ្ស៊ីបវិញ ហើយប្រមូលពួកគេពីអាស្ស៊ីរី យើងនឹងនាំពួកគេមកដល់តំបន់កាឡាត និងលីបង់ រហូតដល់គ្មានសល់កន្លែងសម្រាប់ពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរអញនឹងនាំគេមកឯស្រុកកាឡាត នឹងស្រុកល្បាណូន ដល់ទៅរកកន្លែងល្មមឲ្យគេអាស្រ័យនៅគ្មាន អាល់គីតាប យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ |
អ្នកតូចបំផុតនឹងត្រឡប់ជាមនុស្សមួយពាន់ ហើយពួកមានគ្នាតិច និងត្រឡប់ទៅជាសាសន៍មួយយ៉ាងពូកែ យើងនេះគឺព្រះយេហូវ៉ា យើងនឹងធ្វើឲ្យការនេះឆាប់កើតឡើងនៅពេលកំណត់។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
យើងនឹងនាំអ៊ីស្រាអែលវិលមកឯក្រោលរបស់ខ្លួនវិញ នោះគេនឹងរកស៊ីនៅលើភ្នំកើមែល ហើយនៅស្រុកបាសាន ឯព្រលឹងគេនឹងបានស្កប់ស្កល់ នៅលើភ្នំអេប្រាអិម ហើយនៅស្រុកកាឡាត»។
គេនឹងដើរជាប់តាមព្រះយេហូវ៉ា ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ ពេលព្រះអង្គគ្រហឹម ពួកកូនរបស់ព្រះអង្គនឹងរត់មក ពីទិសខាងលិចទាំងញាប់ញ័រ។
គេនឹងមកទាំងញាប់ញ័រ ដូចសត្វហើរមកពីស្រុកអេស៊ីព្ទ ហើយមកពីស្រុកអាសស៊ើរ ដូចជាព្រាប យើងនឹងឲ្យគេវិលត្រឡប់មកលំនៅដ្ឋានរបស់ខ្លួន នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ពលទ័ពនៃកូនចៅអ៊ីស្រាអែលដែលជាប់ជាឈ្លើយ នឹងកាន់កាប់ស្រុករបស់ពួកកាណាន រហូតដល់ក្រុងសារិបតា ហើយពួកក្រុងយេរូសាឡិម ដែលជាប់ជាឈ្លើយនៅសេផារ៉ាឌ នឹងកាន់កាប់ក្រុងនានានៅតំបន់ណេកិប។
សូមព្រះអង្គឃ្វាលប្រជារាស្ត្រព្រះអង្គ ដោយដំបងរបស់ព្រះអង្គ គឺហ្វូងចៀមដ៏ជាមត៌ករបស់ព្រះអង្គ ដែលនៅត្រមោចក្នុងព្រៃកណ្ដាលស្រុកកើមែល សូមឲ្យគេរកស៊ីនៅស្រុកបាសាន និងនៅស្រុកកាឡាត ដូចកាលពីដើមចុះ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «មើល៍! យើងនឹងសង្គ្រោះប្រជារាស្ត្ររបស់យើងឲ្យរួចពីស្រុកខាងកើត និងពីស្រុកខាងលិចដែរ។
យើងនឹងនាំគេមក គេនឹងរស់នៅក្នុងក្រុងយេរូសាឡិម គេនឹងក្លាយជាប្រជារាស្ត្ររបស់យើង ហើយយើងជាព្រះរបស់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត»។