Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អូបាឌា 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ នឹង​កាន់​កាប់​ស្រុក​របស់​ពួក​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម ដែល​ជាប់​ជា​ឈ្លើយ​នៅ​សេផារ៉ាឌ នឹង​កាន់​កាប់​ក្រុង​នានា​នៅ​តំបន់​ណេកិប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ នឹង​កាន់​កាប់​លើ​ស្រុក​កាណាន រហូត​ដល់​សារិប‌តា។ ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ នៅ​សេផា‌រ៉ាដ នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។ អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ ហើយ​ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ឯ​ពួក​ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រាអែល​ដែល​ជាប់​ជា​ឈ្លើយ គេ​នឹង​បាន​ស្រុក​របស់​ពួក​សាសន៍​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ជា​ឈ្លើយ ត្រង់​សេផារ៉ាឌ គេ​នឹង​បាន​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង នោះ​នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន ដើម្បី​នឹង​ជំនុំ‌ជំរះ​ស្រុក​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា។:៚

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​មាន​ចំនួន​យ៉ាង​ច្រើន ហើយ​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ​នោះ នឹង​កាន់​កាប់​លើ​ស្រុក​កាណាន រហូត​ដល់​សារិប‌តា។ ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ដែល​ជាប់​ជា​ឈ្លើយ នៅ​សេផា‌រ៉ាដ នឹង​គ្រប់‌គ្រង​លើ​ក្រុង​នានា​នៅ​តំបន់​ណេកិប។ អ្នក​រំដោះ​ស្រុក​នឹង​ឡើង​ទៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​ត្រួត‌ត្រា​លើ​ភ្នំ​របស់​អេសាវ ហើយអុលឡោះ‌តាអាឡា​នឹង​គ្រង​រាជ្យ។

សូមមើលជំពូក ចម្លង




អូបាឌា 1:20
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​ទាំង​ទី​ក្រុង​នៅ​តំបន់​ណេកិប​នឹង​បិទ​ជិត​ហើយ ឥត​មាន​អ្នក​ណា​នឹង​បើក​វិញ​បាន​ឡើយ ពួក​យូដា​ទាំង​អស់​បាន​ត្រូវ​ដឹក​ទៅ​ជា​ឈ្លើយ គេ​ត្រូវ​‌នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ហើយ។


ពួក​វង្ស​យូដា​នឹង​ដើរ​ជា‌មួយ​ពួក​វង្ស​អ៊ីស្រា‌អែល ហើយ​គេ​នឹង​ចេញ​ពី​ស្រុក​ខាង​ជើង​ជា‌មួយ​គ្នា មក​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក​ទុក​ជា​មត៌ក។


មនុស្ស​នឹង​ទទួល​ទិញ​ស្រែ​ចម្ការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេនយ៉ាមីន​នេះ​នឹង​នៅ​ក្រវល់​ក្រុង​យេរូ‌សាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​តំបន់​ណេកិប​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។


ហ្វូង​សត្វ​នឹង​ចូល​ក្រោម​ដៃ​នៃ​អ្នក​ដែល​រាប់​វា​ម្តង​ទៀត អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ភ្នំ ស្រុក​ទំនាប តំបន់​ណេកិប ស្រុក​បេនយ៉ាមីន និង​គ្រប់​កន្លែង​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម ហើយ​នៅ​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន​ផង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


នោះ​យើង​នឹង​បោះ‌បង់​ពូជ‌ពង្ស​យ៉ាកុប និង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​បាន​ដែរ ដើម្បី​មិន​ឲ្យ​ពូជ​លោក​ណា​មួយ​បាន​តាំង​ឡើង​ជា​អ្នក​គ្រប់‌គ្រង លើ​ពូជ​នៃ​អ័ប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប​ឡើយ ដ្បិត​យើង​នឹង​នាំ​ពួក​គេ ដែល​ជាប់​ជា​ឈ្លើយ ឲ្យ​បាន​មក​វិញ ហើយ​នឹង​អាណិត​មេត្តា​ដល់​គេ​ផង។


យើង​នឹង​ឲ្យ​មាន​មនុស្ស​ដើរ​លើ​អ្នក គឺ​អ៊ីស្រា‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង គេ​នឹង​បាន​អ្នក​ជា​របស់​គេ ហើយ​អ្នក​នឹង​បាន​ជា​មត៌ក​ដល់​គេ នោះ​អ្នក​នឹង​មិន​ធ្វើ​ឲ្យ​គេ​ព្រាត់‌ប្រាស​កូន​ទៀត​ឡើយ។


តែ​ព្រះ​មិន​បាន​ចាត់​លោក​អេលី‌យ៉ា ឲ្យ​ទៅ​រក​ស្រី​មេម៉ាយ​ណា​ម្នាក់​ក្នុង​ពួកគេ​ឡើយ គឺ​ទ្រង់​បាន​ចាត់​លោក​ទៅ​រក​ស្រី​មេម៉ាយ​ម្នាក់ នៅ​ក្រុង​សារិបតា ក្នុង​ស្រុក​ស៊ីដូន​វិញ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម