ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កណ្ដូប​ទាំង​នោះ​មាន​ស្តេច​ត្រួត​លើ​វា គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ថា «អា‌បា‌ដូន» ហើយ​ភាសា​ក្រិក​ហៅ​ថា «អាប៉ុ‌លីយ៉ូន»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​ទូត​នៃ​រណ្ដៅគ្មានបាត​ជា​ស្ដេច​លើ​ពួកវា​។ ទូតនោះ​មាន​ឈ្មោះ​ជា​ភាសាហេព្រើរ​ថា “អាបាដូន” ហើយ​មាន​ឈ្មោះ​ជា​ភាសាក្រិក​ថា “អាប៉ុលីយ៉ូន”។

សូមមើលជំពូក

Khmer Christian Bible

ពួកវា​មាន​ទេវតា​នៃ​ទី​ជម្រៅ​ជា​ស្ដេច​លើ​ពួកវា​ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេព្រើរ​ថា​ អាបាដូន​ និង​មាន​ឈ្មោះ​ជា​ភាសា​ក្រេក​ថា​ អាប៉ូលីយ៉ូន។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កណ្ដូប​ទាំង​នោះ​មាន​យមរាជ​ ធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបា‌ដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​មាន​ស្តេច​ត្រួត​លើ​វា​ដែរ គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ហៅ​ថា «អាបាដូន» តែ​តាម​ភាសា​ក្រេក​ហៅ​ថា «អាប៉ុ‌លី‌យ៉ូន» វិញ

សូមមើលជំពូក

អាល់គីតាប

កណ្ដូប​ទាំង​នោះ​មាន​យមរាជធ្វើ​ជា​ស្ដេច​ដឹក​នាំ​វា ដែល​មាន​ឈ្មោះ​ជា​ភាសា​ហេប្រឺ​ថា អាបាដូន ជា​ភាសា​ក្រិក​ថា អាប៉ុ‌លីយ៉ូន។

សូមមើលជំពូក



វិវរណៈ 9:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​អាក្រាត​ទទេ​នៅ​ចំពោះ​ព្រះ ហើយ​ទី​ជង្ហុក​ជ្រៅ​គ្មាន​អ្វី​គ្រប​បាំង​ឡើយ។


ស្ថាន​វិនាស និង​ស្ថាន​ស្លាប់​ពោល​ថា "ត្រចៀក​របស់​យើង បាន​គ្រាន់​តែ​ឮ​និយាយ​ប៉ុណ្ណោះ"។


នោះ​ជា​ភ្លើង​ដែល​ឆេះ​បន្សុស រហូត​ដល់​ស្ថាន​វិនាស ហើយ​នឹង​រំលើង​អស់​ទាំង​ផល​ចម្រើន​របស់​ខ្ញុំ។


តើ​គេ​ថ្លែង​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ​នៅ​ក្នុង​ផ្នូរ ឬ​ពី​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ នៅ​ទី​ហិន​វិនាស​កើត​ឬ?


ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នឹង​ទី​វិនាស នោះ​ប្រាកដ​ច្បាស់​នៅ​ចំពោះ ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​ជាតិ តើ​ច្បាស់​ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


អារក្ស​ទាំង​នោះ​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បង្គាប់​វា​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ។


ឥឡូវ​នេះ ជា​ពេល​កាត់​ទោស​ពិភព​លោក​នេះ​ហើយ ហើយ​ចៅ‌ហ្វាយ​របស់​ពិភព​លោក​នេះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្រៅ។


ខ្ញុំ​មិន​មាន​ពេល​ច្រើន ដើម្បី​និយាយ​ជាមួយ​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​មក​ជិត​ដល់​ហើយ តែ​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​ទេ


អំពី​ការ​ជំនុំ‌ជម្រះ ព្រោះ​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​ត្រូវ​ទទួល​ទោស​ហើយ។


នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។


អ្នក​រាល់​គ្នា​មាន​អារក្ស‌សាតាំង​ជា​ឪពុក ហើយ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​តាម​តណ្ហា ដែល​គាប់​ចិត្ត​ដល់​ឪពុក​របស់​អ្នក វា​ជា​អ្នក​សម្លាប់​គេ​តាំង​ពី​ដើម​មក វា​មិន​ឈរ​លើ​សេចក្តី​ពិត​ទេ ព្រោះ​គ្មាន​សេចក្តី​ពិត​នៅ​ក្នុង​វា​ឡើយ កាល​ណា​វា​ពោល​ពាក្យ​ភូត‌ភរ នោះ​ដុះ​ចេញ​ពី​ចិត្ត​វា​មក ដ្បិត​វា​ជា​អ្នក​កុហក ហើយ​ជា​ឪពុក​នៃ​សេចក្តី​កុហក។


ជា​អ្នក​ដែល​ព្រះ​របស់​លោកីយ៍​នេះ បាន​ធ្វើ​ឲ្យ​គំនិត​របស់​គេ​ដែល​មិន​ជឿ ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​ដំណឹង​ល្អ​នៃ​សិរី​ល្អ​របស់​ព្រះ‌គ្រីស្ទ ដែល​ជា​រូប​អង្គ​ព្រះ​ភ្លឺ​ដល់​គេ។


ជា​ការ​ដែល​អ្នក​រាល់​គ្នា​បាន​រស់​នៅ​តាម​របៀប​លោកីយ៍​នេះ តាម​មេ​គ្រប់​គ្រង​រាជ្យ​លើ​អាកាស ជា​វិញ្ញាណ​ដែល​សព្វ​ថ្ងៃ​នេះ កំពុង​ត្រួត​ត្រា​អស់​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់។


ពួក​កូន​តូចៗ​អើយ អ្នក​រាល់​គ្នា​មក​ពី​ព្រះ ហើយ​ក៏​ឈ្នះ​វិញ្ញាណ​ទាំង​នោះ​ដែរ ព្រោះ​ព្រះ‌អង្គ​ដែល​គង់​ក្នុង​អ្នក​រាល់​គ្នា ទ្រង់​ធំ​ជាង​អា​មួយ​នោះ ដែល​នៅ​ក្នុង​លោកីយ៍​នេះ​ទៅ​ទៀត។


យើង​ដឹង​ថា យើង​មក​ពី​ព្រះ ហើយ​លោកីយ៍​ទាំង​មូល​ដេក​នៅ​ក្នុង​អំណាចរបស់​មេ​កំណាច។


នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។


វិញ្ញាណ​ទាំង​នោះ បាន​ប្រមូល​ពួក​ស្ដេច​ទៅ​កន្លែង​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា អើម៉ា‌គេដូន។