Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 8:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 អារក្ស​ទាំង​នោះ​អង្វរ​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ព្រះ‌អង្គ​បង្គាប់​វា​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 អារក្សទាំងនោះ​ទូល​អង្វរ​ព្រះយេស៊ូវ កុំឲ្យ​ព្រះអង្គ​បញ្ជា​ពួកវា​ឲ្យ​ទៅ​ក្នុង​រណ្ដៅគ្មានបាត​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

31 ហើយ​ពួកវា​បាន​អង្វរ​ព្រះអង្គ​ កុំ​ឲ្យ​ព្រះអង្គ​បង្គាប់​ពួកវា​ចេញ​ទៅ​ក្នុង​រណ្ដៅ​នរក។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 អារក្ស​ទាំង​នោះ​បាន​ទទូច​អង្វរ​ព្រះ‌យេស៊ូ សូម​កុំ​ឲ្យ​ព្រះអង្គ​បញ្ជូន​ពួក​វា​ទៅ​នរក​អវិចី​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 អារក្ស​ទាំង​នោះ​ក៏​សូម​អង្វរ កុំ​ឲ្យ​ទ្រង់​បង្គាប់​វា ឲ្យ​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 អ៊ីព្លេស​ទាំង​នោះ​បាន​ទទូច​អង្វរ​អ៊ីសា សូម​កុំ​ឲ្យ​អ៊ីសា​បញ្ជូន​ពួក​វា​ទៅ​នរ៉កា​អវិចី​ឡើយ។

សូមមើលជំពូក ចម្លង




លូកា 8:31
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត ទៅ​ពាល់​របស់​គាត់​ទាំង​ប៉ុន្មាន​ចុះ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ»។


ប៉ុន្តែ បើ​ព្រះ‌អង្គ​គ្រាន់​តែ​លូក​ព្រះ‌ហស្ត​ទៅ​ពាល់​ដល់​ឆ្អឹង និង​សាច់​គាត់ នោះ​គាត់​នឹង​ប្រមាថ​ដល់​ព្រះ‌អង្គ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ‌អង្គ​មិន​ខាន»។


បន្ទាប់​មក ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អស់​អ្នក​ដែល​នៅ​ខាង​ឆ្វេង​ថា "ពួក​ត្រូវ​បណ្តាសា​អើយ! ចូរ​ថយ​ចេញ​ពី​យើង ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សម្រាប់​អារក្ស និង​ពួក​ទេវតា​របស់​វា​នោះ​ទៅ!


ពេល​គាត់​ឃើញ​ព្រះ‌យេស៊ូវ គាត់​ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ស្រែក​យ៉ាង​ខ្លាំង​ថា៖ «ព្រះ‌យេស៊ូវ ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​អើយ! តើ​ព្រះ‌អង្គ​ត្រូវ​ធ្វើ​ដូចម្ដេច​ជា​មួយ​ទូល​បង្គំ? ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​កុំ​ធ្វើ​ទុក្ខ​ទូល‌បង្គំ​ឡើយ»។


នៅ​ទី​នោះ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​រក​ស៊ី​នៅ​លើ​ភ្នំ ហើយ​អារក្ស​ទាំង​នោះ​បាន​អង្វរ​ព្រះ‌អង្គ សុំ​អនុញ្ញាត​ឲ្យ​វា​ចូល​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ។ ដូច្នេះ ព្រះ‌អង្គ​ក៏​អនុញ្ញាត​ឲ្យ​វា។


«ឬ "តើ​អ្នក​ណា​នឹង​ចុះ​ទៅ​ក្នុង​ជង្ហុក​ធំ"» (គឺ​ដើម្បី​នាំ​ព្រះ‌គ្រីស្ទ​ឡើង​ពី​ពួក​មនុស្ស​ស្លាប់) នោះ​ឡើយ។


កាល​ណា​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់​របស់​ខ្លួន​ចប់​ហើយ សត្វ​សាហាវ​ដែល​ឡើង​ពី​ជង្ហុក​ធំ​ក៏​មក​ច្បាំង​នឹង​គេ ទាំង​ឈ្នះ ហើយ​សម្លាប់​គេ​ផង


សត្វ​ដែល​អ្នក​បាន​ឃើញ​នោះ ពី​ដើម​វា​មាន តែ​ឥឡូវ​នេះ​គ្មាន​ទេ ហើយ​វា​បម្រុង​នឹង​ឡើង​ចេញ​ពី​ជង្ហុក​ធំ​មក រួច​ត្រូវ​វិនាស​បាត់​ទៅ។ ឯ​អស់​អ្នក​នៅ​ផែនដី ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​កំណើត​ពិភព‌លោក​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ ដោយ​ឃើញ​សត្វ​ដែល​ពី​ដើម​មាន តែ​ឥឡូវ​នេះ​គ្មាន ហើយ​ដែល​ត្រូវ​មក​នោះ។


សត្វ​នោះ​ក៏​ត្រូវ​ចាប់​បាន ព្រម​ទាំង​ហោរា​ក្លែង​ក្លាយ ដែល​នៅ​ជា​មួយ​ផង ជា​អ្នក​ដែល​ធ្វើ​ទី​សម្គាល់​នៅ​មុខ​វា ដើម្បី​បញ្ឆោត​អស់​អ្នក ដែល​ទទួល​ទី​សម្គាល់​របស់​សត្វ​នោះ និង​អស់​អ្នក​ដែល​ថ្វាយ​បង្គំ​រូប​របស់​វា ហើយ​ទាំង​ពីរ​ត្រូវ​បោះ​ទាំង​រស់ ទៅ​ក្នុង​បឹង​ភ្លើង​ដែល​ឆេះ​ដោយ​ស្ពាន់‌ធ័រ។


កណ្ដូប​ទាំង​នោះ​មាន​ស្តេច​ត្រួត​លើ​វា គឺ​ជា​ទេវតា​នៃ​ជង្ហុក​ធំ ដែល​តាម​ភាសា​ហេព្រើរ​មាន​ឈ្មោះ​ថា «អា‌បា‌ដូន» ហើយ​ភាសា​ក្រិក​ហៅ​ថា «អាប៉ុ‌លីយ៉ូន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម