ម្យ៉ាងវិញទៀត បើអ្នកសូមពរដោយវិញ្ញាណតែប៉ុណ្ណោះ ធ្វើម្តេចឲ្យអ្នកចូលរួមដែលមិនដឹងអាចនឹងពោលពាក្យ «អាម៉ែន» ចំពោះពាក្យអរព្រះគុណរបស់អ្នករាល់គ្នាបាន បើអ្នកនោះមិនដឹងថាអ្នកនិយាយពីអ្វីផងនោះ?
វិវរណៈ 5:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក សត្វមានជីវិតទាំងបួនក៏ទទួលថា៖ «អាម៉ែន» ហើយពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ។ ព្រះគម្ពីរខ្មែរសាកល នោះសត្វមានជីវិតទាំងបួន ក៏ពោលថា៖ “អាម៉ែន!” រួចពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ៕ Khmer Christian Bible រីឯសត្វមានជីវិតទាំងបួនក៏និយាយថា៖ «អាម៉ែន!» នោះពួកចាស់ទុំក៏ក្រាបថ្វាយបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ែន!» ហើយព្រឹទ្ធាចារ្យក៏នាំគ្នាក្រាបថ្វាយបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចតួមានជីវិតទាំង៤ក៏ទទួលថា អាម៉ែន ហើយពួកចាស់ទុំក៏ទំលាក់ខ្លួនក្រាបចុះថ្វាយបង្គំ។ អាល់គីតាប បន្ទាប់មក សត្វមានជីវិតទាំងបួនពោលឡើងថា «អាម៉ីន!» ហើយអះលីជំអះក៏នាំគ្នាក្រាបថ្វាយបង្គំ។ |
ម្យ៉ាងវិញទៀត បើអ្នកសូមពរដោយវិញ្ញាណតែប៉ុណ្ណោះ ធ្វើម្តេចឲ្យអ្នកចូលរួមដែលមិនដឹងអាចនឹងពោលពាក្យ «អាម៉ែន» ចំពោះពាក្យអរព្រះគុណរបស់អ្នករាល់គ្នាបាន បើអ្នកនោះមិនដឹងថាអ្នកនិយាយពីអ្វីផងនោះ?
ពួកចាស់ទុំទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួន ក៏ក្រាបចុះថ្វាយបង្គំព្រះដែលគង់លើបល្ល័ង្ក ទាំងពោលថា៖ «អាម៉ែន! ហាលេលូយ៉ា!»។
នៅជុំវិញបល្ល័ង្កនោះ មានបល្ល័ង្កម្ភៃបួនទៀត ហើយមានចាស់ទុំម្ភៃបួននាក់ អង្គុយលើបល្ល័ង្កទាំងនោះ ស្លៀកពាក់ស និងពាក់មកុដមាសនៅលើក្បាល។
នៅមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួន ដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។
បន្ទាប់មក ខ្ញុំបានឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងសត្វមានជីវិត និងពួកចាស់ទុំផង ហើយចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ច្រើនអនេកអនន្ត។
បន្ទាប់មក នៅរវាងបល្ល័ង្កនឹងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។
ពេលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ស៊ុង និងពានមាស ពេញដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ
ទាំងពោលថា៖ «អាម៉ែន! សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា អរព្រះគុណ កិត្តិនាម ព្រះចេស្តា និងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងអស់កល្បជានិច្ចរៀងរាបតទៅ! អាម៉ែន»។