Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 5:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 បន្ទាប់​មក ខ្ញុំ​បាន​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ​វិញ​បល្ល័ង្ក ព្រម​ទាំង​សត្វ​មាន​ជីវិត និង​ពួក​ចាស់​ទុំ​ផង ហើយ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ច្រើន​អនេកអនន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 បន្ទាប់មក ខ្ញុំ​សង្កេតមើល ក៏​បាន​ឮ​សំឡេង​របស់​ទូតសួគ៌​ជាច្រើន​នៅ​ជុំវិញ​បល្ល័ង្ក ជុំវិញ​សត្វមានជីវិត និង​ជុំវិញ​ពួក​ចាស់ទុំ​។ ចំនួន​ទូតទាំងនោះ​មាន​រាប់ពាន់​រាប់ម៉ឺន​រូប​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 នោះ​ខ្ញុំ​ឃើញ​ ហើយ​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំវិញ​បល្ល័ង្ក​ សត្វ​មាន​ជីវិត​ និង​ពួក​ចាស់ទុំ​ រីឯ​ចំនួន​ទេវតា​ទាំង​នោះ​មាន​រាប់ពាន់​រាប់ម៉ឺន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ទេវតា*​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​ព្រឹទ្ធា‌ចារ្យ។ ទេវតា​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 នោះ​ខ្ញុំ​ឃើញ ហើយ​ក៏​ឮ​សំឡេង​ទេវតា​ជា​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ព្រម​ទាំង​តួ​មាន​ជីវិត នឹង​ពួក​ចាស់‌ទុំ​ផង ឯ​ចំនួន​នៃ​ទេវតា​នោះ មាន​ទាំង​ម៉ឺន​ទាំង​សែន ហើយ​ទាំង​ពាន់​រាប់​ជា​ពាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​អះលី‌ជំអះ។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ដ

សូមមើលជំពូក ចម្លង




វិវរណៈ 5:11
18 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​មីកា‌យ៉ា ទូល​ថា៖ «ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូល‌បង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ និង​ខាង​ឆ្វេង


ចូរ​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា ឱ​ពួក​ទេវតារបស់​ព្រះ‌អង្គ​អើយ អស់​លោក​ជា​អ្នក​ខ្លាំង​ពូកែ ដែល​ប្រតិ‌បត្តិ​តាម​ព្រះ​បន្ទូល​របស់​ព្រះ‌អង្គ ក៏​ស្តាប់​តាម​ព្រះ‌សូរ‌សៀង នៃ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ជានិច្ច!


អស់​ទាំង​ពួក​ទេវតា​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ អស់​ទាំង​ពួក​ពល‌បរិវារ​របស់​ព្រះ‌អង្គ​អើយ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ!


រាជ‌រថ​របស់​ព្រះ​មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល គឺ​ព្រះ​នៃ​ភ្នំ​ស៊ី‌ណាយ ព្រះ‌អង្គ​គង់​ក្នុង​ទី​បរិសុទ្ធ។


មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។ ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។


លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។


ប៉ុន្ដែ អ្នក​រាល់​គ្នា​បាន​មក​ដល់​ភ្នំ​ស៊ីយ៉ូន មក​ដល់​ទី​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡិម​នៅ​ស្ថាន‌សួគ៌ ហើយ​មក​ដល់​ទេវតា​ទាំង​សល់​សែន​កំពុង​ជួប​ជុំ​យ៉ាងអរ​សប្បាយ


ឯ​លោក​ហេ‌ណុក ជា​តំណ​ទី​ប្រាំពីរ​តពី​លោក​អ័ដាម បាន​ថ្លែង​ជា​ទំទាយ​ថា «មើល៍! ព្រះ‌អម្ចាស់​យាង​មក​ជាមួយ​ពួក​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទាំង​សល់​សែន


បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។


នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​បល្ល័ង្ក​ម្ភៃ‌បួន​ទៀត ហើយ​មាន​ចាស់​ទុំ​ម្ភៃ‌បួន​នាក់ អង្គុយ​លើ​បល្ល័ង្ក​ទាំង​នោះ ស្លៀក​ពាក់​ស និង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល។


នៅ​មុខ​បល្ល័ង្ក​នោះ មាន​ដូច​ជា​សមុទ្រ​កែវ ដូច​ជា​កែវ​ចរណៃ ហើយ​នៅ​កណ្ដាល និង​នៅ​ជុំ​វិញ​បល្ល័ង្ក​នោះ មាន​សត្វ​មាន​ជីវិត​បួន ដែល​មាន​ភ្នែក​ពេញ​ខ្លួន ទាំង​មុខ​ទាំង​ក្រោយ។


បន្ទាប់​មក សត្វ​មាន​ជីវិត​ទាំង​បួន​ក៏​ទទួល​ថា៖ «អាម៉ែន» ហើយ​ពួក​ចាស់​ទុំ​ក៏​ក្រាប​ចុះ ហើយ​ថ្វាយ​បង្គំ។


បន្ទាប់​មក នៅ​រវាង​បល្ល័ង្ក​នឹង​សត្វ​មាន​ជីវិត​ទាំង​បួន និង​ក្នុង​ចំណោម​ពួក​ចាស់​ទុំ ខ្ញុំ​ឃើញ​កូន​ចៀមមួយ ដែល​មើល​ទៅ​ដូច​ជា​បាន​សម្លាប់​ហើយ មាន​ស្នែង​ប្រាំពីរ និង​ភ្នែក​ប្រាំពីរ ភ្នែក​ទាំង​នោះ​គឺ​ជា​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះ ដែល​ទ្រង់​ចាត់​ទៅ​ពេញ​លើ​ផែនដី។


ពេល​កូន​ចៀម​បាន​ទទួល​ក្រាំង​រួច​ហើយ សត្វ​មាន​ជីវិត​ទាំង​បួ​ន និង​ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់​បាន​ក្រាប​ចុះ​នៅ​មុខ​កូន​ចៀម ម្នាក់ៗ​កាន់​ស៊ុង និង​ពាន​មាស ពេញ​ដោយ​គ្រឿង​ក្រអូប ដែល​ជា​សេចក្ដី​អធិស្ឋាន​របស់​ពួក​បរិសុទ្ធ


អស់​ទាំង​ទេវតា​ដែល​ឈរ​នៅ​ជុំ​វិញ​បល្ល័ង្ក ពួក​ចាស់​ទុំ និង​សត្វ​មាន​ជីវិត​ទាំង​បួន ក៏​ក្រាប​ចុះ​នៅ​មុខ​បល្ល័ង្ក ថ្វាយ​បង្គំ​ព្រះ


ចំនួន​ពល​សេះ មាន​ពីរ​រយ​លាន​នាក់ ដ្បិត​ខ្ញុំ​បាន​ឮ​ចំនួន​ពល​ទ័ព​ទាំង​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម