វិវរណៈ 4:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាសត្វមានជីវិតទាំងបួននោះបានថ្វាយសិរីល្អ ព្រះកិត្តិនាម និងពាក្យអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅរួចហើយ ព្រះគម្ពីរខ្មែរសាកល កាលណាសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង កិត្តិយស និងការអរព្រះគុណដល់ព្រះអង្គដែលគង់លើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ Khmer Christian Bible ពេលសត្វមានជីវិតទាំងនោះថ្វាយសិរីរុងរឿង ថ្វាយកិត្ដិយស និងថ្វាយការអរព្រះគុណដល់ព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺដល់ព្រះអង្គដែលមានព្រះជន្មរស់អស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង ព្រះកិត្តិនាម និងអរព្រះគុណព្រះអង្គដែលគង់នៅលើបល្ល័ង្ក គឺព្រះអង្គដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាតួមានជីវិតទាំង៤នោះបានថ្វាយសិរីល្អ ល្បីព្រះនាម នឹងពាក្យអរព្រះគុណ ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ជាព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ច រៀងរាបដរាបទៅរួចហើយ អាល់គីតាប ពេលណាសត្វមានជីវិតទាំងនោះលើកតម្កើងសិរីរុងរឿង កិត្ដិនាម និងអរគុណទ្រង់ដែលនៅលើបល្ល័ង្ក គឺទ្រង់ដែលមានជីវិតនៅអស់កល្បជាអង្វែងតរៀងទៅ។ |
នេះហើយព្រះ គឺព្រះអង្គជាព្រះរបស់យើង អស់កល្បជានិច្ច ព្រះអង្គនឹងធ្វើជាអ្នកនាំមុខយើង ជារៀងរហូតតទៅ។
នៅឆ្នាំដែលស្តេចអ៊ូសៀសសុគត នោះខ្ញុំឃើញព្រះអម្ចាស់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានតម្កើងឡើង ឯរំភាយព្រះពស្ត្រសាយមកពេញក្នុងព្រះវិហារ។
ខ្ញុំក៏ឮបុរសម្នាក់ដែលស្លៀកពាក់សំពត់ទេសឯក ដែលឈរនៅលើទឹកទន្លេ លោកលើកដៃ ទាំងស្តាំទាំងឆ្វេងទៅលើមេឃ ហើយស្បថដោយនូវព្រះអង្គដែលមានព្រះជន្មរស់នៅអស់កល្បជានិច្ចថា៖ «ហេតុការណ៍នេះនឹងមានរយៈពេលមួយខួប ពីរខួប និងកន្លះខួប ហើយកាលណាគេបានបង្ហើយការបំបែកអំណាចរបស់ប្រជាជនបរិសុទ្ធរួចហើយ នោះគ្រប់ការទាំងអស់នេះនឹងបានសម្រេច»។
លុះពេលកំណត់កន្លងផុតទៅ យើងនេប៊ូក្នេសាងើបភ្នែកឡើងទៅលើមេឃ ហើយស្មារតីរបស់យើង ក៏ត្រឡប់មករកយើងវិញ។ យើងថ្វាយព្រះពរដល់ព្រះដ៏ខ្ពស់បំផុត ហើយសរសើរ និងលើកតម្កើង ព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ច។ ដ្បិតអំណាចគ្រប់គ្រងរបស់ព្រះអង្គ ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។
ដ្បិតយើងលើកដៃរបស់យើងទៅស្ថានសួគ៌ ហើយស្បថក្នុងនាមយើងដែលមានព្រះជន្មអស់កល្បជានិច្ចថា
ដោយហេតុនេះហើយបានជាព្រះអង្គអាចសង្គ្រោះ ដល់អស់អ្នកដែលចូលជិតព្រះតាមរយៈព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់នៅជានិច្ច ដើម្បីទូលអង្វរឲ្យពួកគេ។
ក្នុងករណីមួយនេះ មនុស្សដែលតែងតែស្លាប់ ទទួលតង្វាយមួយភាគដប់ តែក្នុងករណីមួយទៀត គឺម្នាក់ដែលគម្ពីរធ្វើបន្ទាល់ថា លោកមានជីវិតរស់នៅ។
ជាព្រះដែលរស់នៅ យើងបានស្លាប់ តែមើល៍ យើងរស់នៅអស់កល្បជានិច្ចរៀងរាបតទៅ យើងមានកូនសោនៃសេចក្ដីស្លាប់ ហើយក៏មានកូនសោនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ដែរ។
ហើយស្បថនឹងព្រះដ៏មានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងអ្វីៗដែលមាននៅលើផ្ទៃមេឃ ផែនដី និងអ្វីៗដែលមាននៅលើផែនដី ព្រមទាំងសមុទ្រ និងអ្វីៗដែលមាននៅក្នុងសមុទ្រ ថា «គ្មានពេលបង្អង់ទៀតឡើយ
បន្ទាប់មក សត្វមានជីវិតមួយក្នុងចំណោមសត្វមានជីវិតទាំងបួន ក៏ឲ្យពែងមាសប្រាំពីរទៅទេវតាទាំងប្រាំពីរ ដែលពែងទាំងនោះពេញទៅដោយសេចក្ដីក្រោធរបស់ព្រះ ដែលមានព្រះជន្មរស់អស់កល្បជានិច្ចរៀងរាបតទៅ
ព្រះអង្គដែលគង់លើបល្ល័ង្ក ទ្រង់មានព្រះបន្ទូលថា៖ «មើល៍! យើងធ្វើទាំងអស់ជាថ្មី»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំទៀតថា៖ «ចូរសរសេរដូច្នេះ ដ្បិតសេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ»។
រំពេចនោះ ខ្ញុំក៏លង់ទៅក្នុងវិញ្ញាណ ហើយឃើញមានបល្ល័ង្កមួយនៅស្ថានសួគ៌ ទាំងមានព្រះមួយអង្គគង់នៅលើបល្ល័ង្កនោះ។
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ មានភ្នែកពេញខ្លួននៅជុំវិញ និងនៅខាងក្នុងដែរ។ គេពោលពាក្យឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ «បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ គឺព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាបំផុត ដែលទ្រង់គង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក»។
បន្ទាប់មក ខ្ញុំឃើញមានក្រាំងមួយនៅព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្ក ក្រាំងនោះមានសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង
ទាំងអង្វរទៅភ្នំ និងថ្មថា៖ «សូមធ្លាក់មកលើយើងខ្ញុំ ដើម្បីបំបាំងយើង ពីព្រះភក្ត្រព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងពីសេចក្ដីក្រោធរបស់កូនចៀមផង
ហេតុនោះហើយបានជាគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះ ហើយគោរពបម្រើព្រះអង្គ នៅក្នុងព្រះវិហារទាំងយប់ទាំងថ្ងៃ ឯព្រះអង្គដែលគង់នៅលើបល្ល័ង្ក ទ្រង់នឹងធ្វើជាជម្រកដល់គេ។