Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ខ្ញុំ​ក៏​ឮ​បុរស​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ លោក​លើក​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​លើ​មេឃ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ​ការណ៍​នេះ​នឹង​មាន​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​អំណាច​របស់​ប្រជា‌ជន​បរិសុទ្ធ​រួច​ហើយ នោះ​គ្រប់​ការ​ទាំងអស់​នេះ​នឹង​បាន​សម្រេច»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 នោះ​ខ្ញុំ​ឮ​មនុស្ស​ស្លៀកពាក់​ក្រណាត់ផាឌិប ដែល​នៅ​លើ​ទឹក​ទន្លេ​នោះ​។ គាត់​លើក​ដៃស្ដាំ និង​ដៃឆ្វេង​ទៅ​លើមេឃ ហើយ​ស្បថ​ដោយ​អាង​ព្រះអង្គដែល​មានព្រះជន្មរស់​អស់កល្បជានិច្ច​ថា​៖ “ក្នុង​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា គឺ​កាលណា​ការ​កម្ទេច​អំណាច​នៃ​ប្រជារាស្ត្រ​ដ៏វិសុទ្ធ​ត្រូវបាន​បញ្ចប់​ហើយ ការទាំងអស់​នេះ​នឹង​ត្រូវបាន​បញ្ចប់​ដែរ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ទេវតា​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​លោក​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​ព្រះ‌ជាម្ចាស់ ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជានិច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កំទេច​អំណាច​របស់​ជន‌ជាតិ​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សំរេច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ម៉ាឡា‌អ៊ីកាត់​មាន​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ភ្លឺ​រលើប ហើយ​ឈរ​នៅ​លើ​ទឹក​ទន្លេ លើក​ដៃ​ទាំង​ពីរ​ឆ្ពោះ​ទៅ​លើ​មេឃ ហើយ​ខ្ញុំ​ឮ​គាត់​ប្រកាស​យ៉ាង​ឱឡា‌រិក ក្នុង​នាម​អុលឡោះ ដែល​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន​ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​កន្លះ ហើយ​នឹង​ត្រូវ​ចប់​នៅ​ពេល ដែល​ប្រជា‌រាស្ត្រ​ដ៏‌វិសុទ្ធ​លែង​មាន​កម្លាំង​ទ្រាំ‌ទ្រ​ទៀត​បាន»។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 12:7
30 ការដាក់ឲ្យឆ្លើយតបគ្នា  

«ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ព្រះ‌អង្គ​បាន​ដក​សេចក្ដី​យុត្តិ‌ធម៌​ពី​ខ្ញុំ​ចេញ គឺ​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ព្រលឹង​ខ្ញុំ​ជូរ​ចត់


គេ​នឹង​ហៅ​ពួក​នោះ​ថា ជា​ជន​ជាតិ​បរិសុទ្ធ គឺ​ជា​ពួក​ដែល​ព្រះ‌យេហូវ៉ា​ប្រោស​លោះ នោះ​អ្នក​នឹង​បាន​ហៅ​ថា ទី​ក្រុង​ដែល​គេ​ស្វែង​រក ជា​ទី​ក្រុង​ដែល​មិន​ត្រូវ​ចោល​ឡើយ។


ហើយ​បើ​អ្នក​ស្បថ​ដោយ​ពិត​ត្រង់ ដោយ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ជន្ម​គង់​នៅ​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​នឹង​បាន​ពរ​នៅ​ក្នុង​ព្រះ‌អង្គ ហើយ​នឹង​អួត​សរសើរ​ពី​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។


ហើយ​ប្រាប់​គេ​ថា ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​ដែល​យើង​បាន​រើស​អ៊ីស្រា‌អែល ហើយ​ស្បថ​ដល់​ពូជ‌ពង្ស​យ៉ាកុប ព្រម​ទាំង​សម្ដែង​ឲ្យ​គេ​ស្គាល់​យើង​នៅ​ស្រុក​អេស៊ីព្ទ គឺ​កាល​ដែល​យើង​បាន​ស្បថ​ដល់​គេ​ថា យើង​នេះ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។


ខ្ញុំ​ងើប​ភ្នែក​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស។


ដ្បិត​ស្តេច​ខាង​ជើង​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​យ៉ាង​ច្រើន​សន្ធឹក លើស​ជាង​មុន​ទៅ​ទៀត ហើយ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​នឹង​លើក​ទ័ព​យ៉ាង​ធំ ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា‌មួយ។


ម្នាក់​ពោល​ទៅ​កាន់​មនុស្ស​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​ថា៖ «តើ​ពេល​ណា​ទើប​បាន​ដល់​ចុង​បញ្ចប់​នៃ​ការ​អស្ចារ្យ​ទាំង​នេះ?»។


ខ្ញុំ​បាន​ឮ តែ​មិន​បាន​យល់​ទេ ដូច្នេះ ខ្ញុំ​ក៏​សួរ​ថា៖ «ឱ​លោក​ម្ចាស់​អើយ តើ​ចុង​បំផុត​នៃ​ការ​ទាំង​នេះ​នឹង​បាន​ដូច​ម្ដេច​ទៅ?»។


កាល​ស្តេច​កំពុង​តែ​មាន​រាជ​ឱង្ការ​ពាក្យ​ទាំង​នោះ​នៅ​ឡើយ នោះ​មាន​ឮ​សំឡេង​ចេញ​ពី​លើ​មេឃ​មក​ថា៖ «ម្នាល​ស្តេច​នេប៊ូ‌ក្នេសា​អើយ មាន​សេចក្ដី​ប្រកាស​ប្រាប់​អ្នក​ថា រាជ្យ​បាន​ចេញ​ផុត​ពី​អ្នក​ហើយ


លុះ​ពេល​កំណត់​កន្លង​ផុត​ទៅ យើង​នេប៊ូ‌ក្នេសា​ងើប​ភ្នែក​ឡើង​ទៅ​លើ​មេឃ ហើយ​ស្មារតី​របស់​យើង ក៏​ត្រឡប់​មក​រក​យើង​វិញ។ យើង​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​សរសើរ និង​លើក​តម្កើង ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់‌កល្ប​ជា‌និច្ច។ ដ្បិត​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប ហើយ​រាជ្យ​របស់​ព្រះ‌អង្គ ក៏​នៅគង់​វង្ស​គ្រប់​ជំនាន់​ត​រៀង​ទៅ។


ខ្ញុំ​គន់​មើល​ទៅ ឃើញ​ស្នែង​នោះ​ច្បាំង​នឹង​ពួក​បរិសុទ្ធ ហើយ​មាន​ប្រៀប​លើ​ពួកគេ


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ ពេល​កំណត់ និង​ច្បាប់ ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។


អ្នក​នោះ​ឆ្លើយ​ទៅ​គាត់ ថា៖ «គឺ​អស់​រយៈ​ពេល​ពីរ​ពាន់​បី​រយ​ដង គិត​ទាំង​ល្ងាច ទាំង​ព្រឹក។ បន្ទាប់​មក ទើប​រៀប​ចំ​ទី​បរិសុទ្ធ​ឲ្យ​បាន​ស្អាត​ឡើង​វិញ»។


ស្តេច​នោះ​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ ស្ដេច​នោះ​នឹង​បំផ្លាញ​អ្វីៗ​គួរ​ឲ្យ​ខ្លាច ហើយអ្វី​ដែល​ស្ដេច​នោះ​ធ្វើ​សុទ្ធ​តែ​មាន​ជោគ​ជ័យ ស្ដេច​នោះ​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ និង​ប្រជាជន​ដែល​ជា​ពួក​បរិសុទ្ធ។


ដូច្នេះ ចូរ​ចង​ចាំ​ក្នុង​ចិត្ត​ថា អ្នក​រាល់​គ្នា​មិន​ចាំ​បាច់​គិត​ជា​មុន អំពី​ពាក្យ​ដែល​ត្រូវ​ឆ្លើយ​ការពារ​ខ្លួន​នោះ​ឡើយ


គេ​នឹង​ដួល​នៅ​ក្រោម​មុខ​ដាវ ហើយ​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ នៅ​កណ្ដាល​អស់​ទាំង​សាសន៍។ ក្រុង​យេរូ‌សាឡិម​នឹង​ត្រូវ​ពួក​សាសន៍​ដទៃ​ជាន់​ឈ្លី រហូត​ដល់​គ្រា​របស់​ពួក​សាសន៍​ដទៃ​បាន​សម្រេច»។


ហើយ​ឲ្យ​បាន​លើក​អ្នក​ឡើង​ជា​ខ្ពស់ ដោយ​មាន​កិត្ដិយស កេរ្តិ៍‌ឈ្មោះ ខ្ពស់​លើស​អស់​ទាំង​សាសន៍​ដែល​ព្រះ‌អង្គ​បាន​បង្កើតមក ដើម្បី​ឲ្យ​អ្នក​បាន​ធ្វើ​ជាប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​បានសន្យា​ស្រាប់»។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​កាត់​សេចក្ដី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​រួច ព្រម​ទាំង​អាណិត​មេត្តា​ដល់​ពួក​បាវ​បម្រើ​របស់​ព្រះ‌អង្គ ក្នុង​កាល​ដែល​ព្រះ‌អង្គ​ទត​ឃើញ​ថា កម្លាំង​របស់​គេ​បាត់​អស់​រលីង ឥត​មាន​អ្នក​ណា​នៅ​សល់​ឡើយ ទោះ​ទាំង​ខ្ញុំ​កំដរ និង​អ្នក​ជា​ផង។


ដ្បិតយើង​លើក​ដៃរបស់​យើង​ទៅ​ស្ថាន‌សួគ៌ ហើយ​ស្បថ​ក្នុង​នាម​យើង​ដែល​មាន​ព្រះ​ជន្ម​អស់​កល្ប​ជានិច្ច​ថា


ដ្បិត​អ្នក​ជា​ប្រជា‌រាស្ត្រ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​អស់​នៅ​លើ​ផែន‌ដី មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់។


ប៉ុន្តែ អ្នក​រាល់​គ្នា​ជា​ពូជ​ជ្រើស​រើស ជា​សង្ឃ​ហ្លួង ជា​សាសន៍​បរិសុទ្ធ ជា​ប្រជា‌រាស្ត្រ​មួយ​សម្រាប់​ព្រះ‌អង្គ​ផ្ទាល់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកាស​ពី​កិច្ច‌ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​ចេញ​ពី​សេចក្តី​ងងឹត ចូល​មក​ក្នុង​ពន្លឺ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ។


ប៉ុន្តែ ព្រះ​ប្រទាន​ឲ្យ​ស្ត្រី​នោះ​មាន​ស្លាប​ពីរ ដូច​ជា​ស្លាប​សត្វ​ឥន្ទ្រី ដើម្បី​ឲ្យ​នាង​បាន​ហើរ​ចេញ​ពី​សត្វ​ពស់ ទៅ​កន្លែង​របស់​នាង​នៅ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​ចិញ្ចឹម​នាង​អស់​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ។


រួច​ស្ត្រី​នោះ​ក៏​ភៀស​ខ្លួន​ទៅ​ឯ​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ព្រះ​បាន​រៀប​ចំ​ទុក​ឲ្យ​នាង ដើម្បី​ចិញ្ចឹម​នាង អស់​រយៈ​ពេល​មួយពាន់​ពីរ​រយ​ហុកសិប​ថ្ងៃ។


នាគ​ក៏​ឲ្យ​សត្វ​នោះ​មាន​មាត់​ចេះ​និយាយ​ពាក្យ​សម្ដី​ព្រហើនៗ និង​ពាក្យ​ប្រមាថ ឲ្យ​មាន​អំណាច​នឹង​ធ្វើ​ការ អស់​រយៈ​ពេល​សែសិប​ពីរ​ខែ។


ពួក​ចាស់​ទុំ​ទាំង​ម្ភៃ‌បួន​នាក់ ក៏​ក្រាប​ចុះ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ហើយ​ថ្វាយ​បង្គំ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ ព្រម​ទាំង​ដាក់​មកុដ​របស់​ខ្លួន​នៅ​មុខ​បល្ល័ង្ក ហើយ​ពោល​ថា៖


ពេល​ណា​សត្វ​មាន​ជីវិត​ទាំង​បួន​នោះ​បាន​ថ្វាយ​សិរី‌ល្អ ព្រះ‌កិត្តិ‌នាម និង​ពាក្យ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ​ដែល​គង់​លើ​បល្ល័ង្ក ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​រស់​អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ​រួច​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម