វិវរណៈ 21:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។ ព្រះគម្ពីរខ្មែរសាកល ទីក្រុងនោះមានសិរីរុងរឿងរបស់ព្រះ ប្រភពពន្លឺរបស់នាង ស្រដៀងនឹងត្បូងដ៏មានតម្លៃ ដូចត្បូងចាសស្ពើរ ហើយថ្លាដូចកែវចរណៃ។ Khmer Christian Bible ទាំងមានសិរីរុងរឿងរបស់ព្រះជាម្ចាស់ ហើយពន្លឺរស្មីរបស់ក្រុងនោះដូចជាត្បូងដ៏មានតម្លៃ គឺដូចជាត្បូងមណីជោតិរស ថ្លាដូចកែវចរណៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់ព្រះជាម្ចាស់ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងមានសិរីល្អនៃព្រះ ហើយពន្លឺរស្មីរបស់ទីក្រុងនោះ ក៏ដូចជាត្បូងមានដំឡៃថ្លៃវិសេស គឺដូចជាត្បូងមណីជោតិ ហើយថ្លាដូចជាកែវចរណៃ អាល់គីតាប ក្រុងនេះប្រកបដោយសិរីរុងរឿងរបស់អុលឡោះ ពន្លឺរស្មីរបស់ក្រុងប្រៀបបីដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចត្បូងមណីជោតិរសដែលភ្លឺថ្លាដូចកែវចរណៃ។ |
ព្រះយេហូវ៉ានឹងបង្កើតឲ្យមានពពក និងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ គ្របបាំងពីលើភ្នំស៊ីយ៉ូនទាំងមូល ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ សិរីរុងរឿងរបស់ព្រះនឹងគ្របបាំងទីគួរគោរពទាំងអស់។
នៅពីលើក្បាលសត្វមានជីវិត មានដូចជាផ្ទៃមេឃ មើលទៅដូចជាចរណៃគួរស្ញែងខ្លាច ហើយក៏លាតពីលើក្បាលតួទាំងនោះ
នៅលើលំហអាកាស ដែលស្ថិតនៅលើក្បាលសត្វទាំងនោះ មានដូចជាបល្ល័ង្ក ដែលមើលទៅដូចជាត្បូងកណ្តៀង ហើយអង្គុយពីលើទ្រង់ទ្រាយដែលមានរាងដូចជាបល្ល័ង្កនោះ ឃើញមានដូចជាមនុស្សម្នាក់។
ដ្បិតដោយសារការជួញប្រែដ៏បរិបូររបស់អ្នក នោះគេបានបំពេញអ្នកដោយសេចក្ដីច្រឡោត ហើយអ្នកបានធ្វើបាប ហេតុនោះ យើងបានបោះចោលអ្នកចេញពីភ្នំនៃព្រះ ទុកដូចជារបស់អាប់ឱនទៅវិញ ឱចេរូប៊ីនដែលគ្របបាំងអើយ យើងបានបំផ្លាញអ្នកចេញពីកណ្ដាលថ្មភ្លឺចាំងនោះ
ហើយមើល៍! សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងព្រះអង្គឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ព្រះអង្គ។
ប្រវែងជុំវិញទីក្រុងនោះ ត្រូវជាមួយម៉ឺនប្រាំបីពាន់ខ្នាត តាំងពីថ្ងៃនោះតទៅ ទីក្រុងនោះត្រូវមានឈ្មោះថា «ព្រះយេហូវ៉ាគង់នៅទីនេះ»។:៚
ហើយព្រះវិហារមានពេញដោយផ្សែង ចេញពីសិរីល្អរបស់ព្រះ និងពីព្រះចេស្តារបស់ព្រះអង្គ គ្មានអ្នកណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់។
បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម
ក្រុងនោះនឹងលែងមានយប់ទៀតហើយ គេមិនត្រូវការចង្កៀង ឬពន្លឺព្រះអាទិត្យទេ ដ្បិតព្រះជាព្រះអម្ចាស់ ទ្រង់ជាពន្លឺរបស់គេ ហើយគេនឹងសោយរាជ្យអស់កល្បជានិច្ចរៀងរាបតទៅ។
ព្រះអង្គដែលគង់លើបល្ល័ង្ក មើលទៅមានភាពដូចជាត្បូងពេជ្រ និងត្បូងទទឹម ក៏មានឥន្ទធនូនៅព័ទ្ធជុំវិញបល្ល័ង្ក ដែលមើលទៅដូចជាត្បូងមរកត។
នៅមុខបល្ល័ង្កនោះ មានដូចជាសមុទ្រកែវ ដូចជាកែវចរណៃ ហើយនៅកណ្ដាល និងនៅជុំវិញបល្ល័ង្កនោះ មានសត្វមានជីវិតបួន ដែលមានភ្នែកពេញខ្លួន ទាំងមុខទាំងក្រោយ។