Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 43:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ហើយ​មើល៍! សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយ‌សារ​សិរី‌ល្អ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ហើយ​មើល សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​មក​តាម​ផ្លូវ​ពី​ទិស​ខាង​កើត ព្រះ‌សូរ‌សៀង​ទ្រង់​ឮ​ដូច​ជា​សូរ​នៃ​ទឹក​ច្រើន ហើយ​ផែនដី​បាន​ភ្លឺ ដោយ‌សារ​សិរី‌ល្អ​របស់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ សិរី‌រុង‌រឿង​របស់​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុង‌រឿង​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 43:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

វរ​ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន​ជាតិ​ជា​ច្រើន ដែល​ឮ​សន្ធឹក​ដូច​ជា​សន្ធឹក​សមុទ្រ និង​សូរ​របស់​សាសន៍​ផ្សេងៗ ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង។


មួយ​បន្លឺ​ទៅ​កាន់​មួយ​ថា៖ «បរិសុទ្ធ បរិសុទ្ធ គឺ​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ​ព្រះ‌អង្គ​បរិសុទ្ធ ផែនដី​ទាំង​មូល​មាន​ពេញ ដោយ​សិរី‌ល្អ​របស់​ព្រះ‌អង្គ»។


កាល​ណា​ហោះ​ទៅ ខ្ញុំ​ឮ​សូរ​សន្ធឹក​ស្លាបដូច​ជា​សូរ​ទឹក​ធំ គឺ​ដូច​ជា​ព្រះ‌សូរ‌សៀង​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ជា​សូរ​គឹក‌កង ដូច​ជា​សូរ​នៃ​កង‌ទ័ព។ កាល​ណា​តួ​ទាំង​នោះ​ឈប់ ក៏ទម្លាក់​ស្លាប​ចុះ​មក​វិញ។


រស្មី​ដែល​ភ្លឺ​នៅ​ព័ទ្ធ​ជុំ‌វិញ​នោះ មាន​ភាព​ដូច​ជា​ឥន្ទធនូ​ដែល​នៅ​លើ​ពពក ក្នុង​ថ្ងៃ​ដែល​មាន​ភ្លៀង នេះ​ជា​គំរូ​ពី​ភាព​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។ ពេល​ខ្ញុំ​បាន​ឃើញ​ហើយ ខ្ញុំ​ក្រាប​ចុះ​ដល់​ដី ហើយ​ខ្ញុំ​ឮ​ព្រះ‌សូរ‌សៀង​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ។


សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក ហើយ​ទី‌លាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។


ពួក​ចេរូ‌ប៊ីន​ក៏​កាង​ស្លាប​ហោះ​ទៅ កង់​ទាំង​នោះ​ក៏​ទៅ​ជា‌មួយ​ដែរ ហើយ​សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​សណ្ឋិត​ពី​លើ


សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យាង​ឡើង​ពី​កណ្ដាល​ទី​ក្រុង ទៅ​សណ្ឋិត​លើ​ភ្នំ​នៅ​ខាង​កើត​ទី​ក្រុង


ដូច្នេះ ខ្ញុំ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​វាល ហើយ​មាន​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ទី​នោះ ដូច​ជា​សិរី‌ល្អ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ។


សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ដែល​បើក​ទៅ​ទិស​ខាង​កើត


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​ត្រូវ​បិទ​ជានិច្ច ឥត​បើក​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មនុស្ស​ណា​ចូល​តាម​ទ្វារ​នេះ​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​យាង​ចូល​តាម​ទ្វារ​នេះ​ហើយ ហេតុ​នោះ​នឹង​ត្រូវ​បិទ​រហូត។


ខណៈ​នោះ សិរី‌ល្អ​របស់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ជា​កន្លែង​ដែល​ធ្លាប់​សណ្ឋិត​នៅ​ទៅ​ដល់​មាត់​ទ្វារ​ព្រះ‌វិហារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ហៅ​អ្នក​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស‌ឯក ហើយ​ស្ពាយ​ដប​ទឹក​ខ្មៅ​នោះ


ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។


ព្រះ​យាង​មក​ពី​ថេម៉ាន គឺ​ព្រះ​ដ៏​បរិសុទ្ធ​ទ្រង់​យាង​មក​ពី ភ្នំ​ប៉ារ៉ាន-បង្អង់- សិរី‌ល្អព្រះ‌អង្គ​បិទ​បាំង​ផ្ទៃ​មេឃ ហើយ​ផែនដី​បាន​ពេញ​ដោយ​សេចក្ដី​សរសើរ​ដល់​ព្រះ‌អង្គ


សេចក្ដី​រុងរឿង​របស់​ព្រះ‌អង្គ​ក៏​ដូច​ជា​ពន្លឺ មាន​រស្មី​ចេញ​ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ នោះ​ឯង​ជា​ទី​លាក់​ទុក​នូវ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ


លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។


ព្រះ‌បាទា​ព្រះ‌អង្គ​រលើប​ដូច​លង្ហិន ដែល​បន្សុទ្ធ​ក្នុង​គុក​ភ្លើង ហើយ​ព្រះ‌សូរ‌សៀង​ព្រះ‌អង្គ​ឮ​សន្ធឹក​ដូច​មហា​សាគរ។


ខ្ញុំ​ឮ​សំឡេង​មួយ​មក​ពី​លើ​មេឃ ដូច​ជា​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​ផ្គរ​លាន់​យ៉ាង​ខ្លាំង សំឡេង​ដែល​ខ្ញុំ​ឮ​នោះ ក៏​ដូច​ជា​សូរ​សព្ទ​របស់​ពួក​តន្ត្រី​ដែល​កំពុង​តែ​ចាប់​ស៊ុង


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​មួយ​ទៀត​ចុះ​ពី​ស្ថាន‌សួគ៌​មក មាន​អំណាច​ជា​ខ្លាំង ហើយ​សិរី‌ល្អ​របស់​ទេវតា​នោះ​ក៏​ភ្លឺ​ចាំង​មក​លើ​ផែនដី។


ក្រោយ​មក ខ្ញុំ​បាន​ឮ​ហាក់​ដូច​ជា​សំឡេង​យ៉ាង​ខ្លាំង​របស់​មនុស្ស​ច្រើន​កុះករ នៅ​ស្ថាន‌សួគ៌​ថា៖ «ហាលេ‌លូយ៉ា! ការ​សង្គ្រោះ សិរី‌ល្អ និង​ព្រះ‌ចេស្តា ជា​របស់​ព្រះ​នៃ​យើង


បន្ទាប់​មក ខ្ញុំ​ឮ​សូរ​ដូច​ជា​សំឡេង​មនុស្ស​ច្រើន​កុះករ ដូច​ស្នូរ​សន្ធឹក​មហា​សាគរ ហើយ​ដូច​សូរ​ផ្គរ​លាន់​យ៉ាង​ខ្លាំង​ថា៖ «ហាលេ‌លូយ៉ា ដ្បិត​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះ ដែល​មាន​ព្រះ‌ចេស្តា​បំផុត ទ្រង់​សោយ​រាជ្យ​ឡើង​ហើយ។


ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។


ក្រុង​នោះ​មិន​ត្រូវ​ការ​ព្រះ‌អាទិត្យ ឬ​ព្រះ‌ចន្ទ សម្រាប់​បំភ្លឺ​ទេ ដ្បិត​សិរី‌ល្អ​របស់​ព្រះ​ជា​ពន្លឺ​របស់​ក្រុង​នោះ ហើយ​កូន​ចៀម​ក៏​ជា​ចង្កៀង​របស់​ក្រុង​នោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម