ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
វិវរណៈ 18:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទ្រព្យសម្បត្តិដ៏ច្រើននេះ បានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!»។ ពួកអ្នកបើកសំពៅ និងពួកអ្នកជិះសំពៅទាំងអស់ ពួកជើងឈ្នួល និងអស់អ្នកដែលរកស៊ីតាមជើងទឹក បានឈរពីចម្ងាយ ព្រះគម្ពីរខ្មែរសាកល ទ្រព្យសម្បត្តិដ៏ច្រើនម្ល៉េះបានវិនាសក្នុងមួយរំពេច!”។ អស់ទាំងនាយនាវា អ្នកធ្វើដំណើរតាមសំពៅ អ្នកដើរសំពៅ និងអស់អ្នកដែលរកស៊ីតាមសមុទ្រ ក៏ឈរពីចម្ងាយដែរ Khmer Christian Bible ដ្បិតក្នុងរយៈពេលតែមួយម៉ោង ទ្រព្យសម្បត្ដិដ៏ច្រើនដល់ម៉្លេះបានវិនាសអស់»។ រីឯអស់ទាំងអ្នកបើកនាវា ព្រមទាំងអ្នកធ្វើដំណើរតាមនាវា កម្មករនាវា និងពួកអ្នកធ្វើជំនួញតាមផ្លូវទឹកទាំងឡាយបានឈរពីចម្ងាយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភោគសម្បត្តិដ៏ច្រើននេះបានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាន នាំគ្នានៅពីចម្ងាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រព្យសម្បត្តិដ៏ច្រើនម៉្លេះនេះ បានវិនាសបាត់ទៅក្នុងខណតែ១ម៉ោងប៉ុណ្ណោះ អស់ទាំងតៃកុង នឹងពួកសំពៅទាំងអស់ ពួកជើងឈ្នួល នឹងអស់អ្នកដែលរកស៊ីខាងជើងទឹក គេក៏ឈរពីចំងាយ អាល់គីតាប ភោគសម្បត្តិដ៏ច្រើននេះ បានវិនាសហិនហោចអស់តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ!”។ ពួកអ្នកបើកសំពៅ ពួកអ្នកជិះសំពៅតាមនោះ កម្មករសំពៅ និងអ្នករកស៊ីតាមជើងទឹកទាំងប៉ុន្មាននាំគ្នានៅពីចម្ងាយ។ |
ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
តែសេចក្ដីទាំងពីរមុខនេះនឹងកើតដល់អ្នកជាមួយរំពេច នៅថ្ងៃដដែល គឺទាំងការបាត់បង់កូន ហើយនៅជាមេម៉ាយផង ការនោះនឹងកើតដល់អ្នកពេញទី ទោះបើអ្នកមានរបៀនជាច្រើន ហើយវេទមន្តជាបរិបូរយ៉ាងណាក៏ដោយ។
ក្រុងបាប៊ីឡូនស្រាប់តែរំលំ ហើយត្រូវបំផ្លាញទៅភ្លាម ចូរទ្រហោយំនឹងវាចុះ ត្រូវយកប្រទាលមុខសះ ទៅបិទឲ្យវាបាត់ឈឺ ប្រសិនបើនឹងមើលឲ្យជាបាន។
ដ្បិតអំពើទុច្ចរិតរបស់កូនស្រីសាសន៍ខ្ញុំធ្ងន់ជាង អំពើបាបរបស់ក្រុងសូដុមទៅទៀត ជាទីក្រុងដែលត្រូវបំផ្លាញក្នុងមួយរំពេច ឥតមានដៃអ្នកណាធ្វើឡើយ។
ដូច្នេះ នាយសំពៅក៏មកសួរលោកថា៖ «អ្នកទ្រមក់អើយ អ្នកធ្វើអីដូច្នេះ? ក្រោកឡើងអំពាវនាវដល់ព្រះរបស់អ្នកទៅ ក្រែងព្រះអង្គនឹកចាំពីយើង ដើម្បីមិនឲ្យយើងត្រូវវិនាស»។
ប៉ុន្តែ មេទ័ពរងទុកចិត្តនឹងអ្នកកាន់ចង្កូត និងម្ចាស់សំពៅ ជាងពាក្យដែលលោកប៉ុលមានប្រសាសន៍។
ស្នែងដប់ដែលអ្នកឃើញ គឺជាស្តេចដប់អង្គ ដែលមិនទាន់ទទួលរាជ្យនៅឡើយ តែស្ដេចទាំងនោះត្រូវទទួលអំណាចជាស្តេចរយៈពេលមួយម៉ោង រួមជាមួយសត្វនោះ។
ឯស្នែងទាំងដប់ដែលអ្នកបានឃើញ ព្រមទាំងសត្វនោះ នឹងស្អប់ស្ត្រីពេស្យានោះ គេនឹងធ្វើឲ្យនាងហិនហោច ហើយនៅអាក្រាត គេនឹងស៊ីសាច់នាង និងដុតនាងនៅក្នុងភ្លើង។
គេបាចធូលីដីលើក្បាល ហើយយំសោក និងកាន់ទុក្ខ ទាំងពោលថា៖ «វេទនាហើយ! វេទនាហើយ! ទីក្រុងដ៏ធំ ដែលពួកអ្នកមាននាវាទាំងអស់នៅតាមសមុទ្ររកស៊ីមានបាន ដោយសារទ្រព្យសម្បត្តិរបស់ក្រុងនេះ ដ្បិតក្រុងនេះបានវិនាសបាត់ទៅ តែក្នុងរយៈពេលមួយម៉ោងប៉ុណ្ណោះ។