Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 27:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ប៉ុន្តែ មេ​ទ័ព​រង​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត និង​ម្ចាស់​សំពៅ ជាង​ពាក្យ​ដែល​លោក​ប៉ុល​មាន​ប្រសាសន៍។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ប៉ុន្តែ​មេទាហានលើមួយរយនាក់​ទុកចិត្ត​នាយនាវា និង​ម្ចាស់សំពៅ​ជាជាង​អ្វី​ដែល​ប៉ូល​និយាយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ប៉ុន្ដែ​លោក​នាយ​ទាហាន​ជឿ​អ្នក​បើក​សំពៅ​ និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ប៉ុន្តែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ត​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ប៉ុន្តែ មេ​ទ័ព​បាន​ទុក​ចិត្ត​នឹង​អ្នក​កាន់​ចង្កូត ហើយ​នឹង​ម្ចាស់​សំពៅ ជា​ជាង​ពាក្យ​ដែល​ប៉ុល​ថា​នោះ​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ប៉ុន្ដែ លោក​នាយ​ទាហាន​បាន​ទុក​ចិត្ដ​អ្នក​បើក​សំពៅ និង​នាយ​សំពៅ​ជាង​ពាក្យ​របស់​លោក​ប៉ូល។

សូមមើលជំពូក ចម្លង




កិច្ចការ 27:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អ៊ីស្រា‌អែល​ក៏​ចាត់​គេ ឲ្យ​ទៅ​កន្លែង​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ប្រាប់​ឲ្យ​ប្រយ័ត្ន​នោះ ទ្រង់​ក៏​បាន​រួច​ពី​សេចក្ដី​អន្តរាយ​នៅ​ទី​នោះ មិន​មែន​តែ​ម្តង ឬ​ពីរ​ដង​ប៉ុណ្ណោះ​ទេ។


មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។


ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ


ដោយ​គេ​មិន​បាន​ទទួល​ទាន​អាហារ​ជា​យូរ​ថ្ងៃ លោក​ប៉ុល​ក៏​ឈរ​ឡើង​នៅ​កណ្តាល​ចំណោម​ពួក​គេ ហើយ​មាន​ប្រសាសន៍​ថា៖ «ប​ង​ប្អូន​អើយ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ស្តាប់​តាម​ខ្ញុំ ហើយកុំ​ចេញ​ពី​កោះ​ក្រេត​មក នោះ​មិន​ត្រូវ​អន្តរាយ ហើយ​ខូច​ខាត​ដូច្នេះ​ទេ។


ដោយ​សារ​ជំនឿ លោក​ណូ​អេ​បាន​ទទួល​ការ​ទូន្មាន​ពី​ព្រះ អំពីហេតុ​ការ​ណ៍​ដែល​មើល​មិន​ទាន់​ឃើញ​នៅ​ឡើយ ហើយ​ដោយ​លោកគោរព​កោត​ខ្លាច លោក​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក។ ដោយ​សារ​ជំនឿ​នេះ​ឯង ដែល​លោក​បាន​កាត់​ទោស​លោកីយ៍ ហើយ​ត្រឡប់​ជា​អ្នក​ស្នង​មត៌ក​នៃ​សេចក្ដី​សុចរិត ដោយ​សារ​ជំនឿ។


សូម​គិត​មើល​ពី​សំពៅ ទោះ​បី​វា​ធំ​ដល់​ម៉្លេះ ហើយ​ត្រូវ​ខ្យល់​បក់​គំហុក​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ តែ​អ្នក​បើក​សំពៅ​អាច​បត់​បែន​បាន​តាម​បំណង​ចិត្ត ដោយ​សារ​ចង្កូត​ដ៏​តូច​មួយ។


ដ្បិត​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​នេះ បាន​វិនាស​បាត់​ទៅ តែ​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ប៉ុណ្ណោះ!»។ ពួក​អ្នក​បើក​សំពៅ និង​ពួក​អ្នក​ជិះ​សំពៅ​ទាំង​អស់ ពួក​ជើង​ឈ្នួល និង​អស់​អ្នក​ដែល​រក​ស៊ី​តាម​ជើង​ទឹក បាន​ឈរ​ពី​ចម្ងាយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម