ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




វិវរណៈ 14:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះ‌អង្គ ដែល​អ្នក​ទាំង​នោះ​មាន​ព្រះ‌នាម​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ​កត់​នៅ​លើ​ថ្ងាស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បន្ទាប់មក ខ្ញុំ​បាន​សង្កេតមើល នោះ​មើល៍! កូនចៀម​ឈរ​នៅលើ​ភ្នំ​ស៊ីយ៉ូន ហើយ​អ្នក​ដែល​នៅ​ជាមួយ​កូនចៀម​មាន ១៤៤ ០០០ នាក់​។ ពួកគេ​មាន​ព្រះនាម​របស់​កូនចៀម និង​ព្រះនាម​ព្រះ​បិតា​របស់​កូនចៀម​សរសេរ​នៅលើ​ថ្ងាស​របស់​ពួកគេ​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់​មក​ ខ្ញុំ​មើល​ទៅ​ឃើញ​កូនចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ ហើយ​នៅ​ជាមួយ​ព្រះអង្គ​មាន​មនុស្ស​មួយសែន​បួនម៉ឺន​បួនពាន់​នាក់​ដែល​មាន​ព្រះនាម​របស់​ព្រះអង្គ​ និង​ព្រះនាម​ព្រះ​វរ​បិតា​របស់​ព្រះអង្គ​សរសេរ​នៅ​លើ​ថ្ងាស​របស់​គេ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ នៅ​ជា​មួយ​ព្រះអង្គ អ្នក​ទាំង​នេះ​មាន​ព្រះ‌នាម​កូន​ចៀម និង​ព្រះ‌នាម​ព្រះ‌បិតា​របស់​ព្រះអង្គ​ចារ​នៅ​លើ​ថ្ងាស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​កូន​ចៀម ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​១​សែន​៤​ម៉ឺន​៤​ពាន់​នាក់ ដែល​មាន​ព្រះ‌នាម​ទ្រង់ នឹង​ព្រះ‌នាម​ព្រះវរ‌បិតា​ទ្រង់​កត់​លើ​ថ្ងាស គេ​បាន​ឈរ​ជា​មួយ​ដែរ

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​មើល​ទៅ​ឃើញ​កូន​ចៀម​ឈរ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ហើយ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​នៅ​ជា​មួយ​គាត់ អ្នក​ទាំង​នេះ​មាន​ឈ្មោះ​កូន​ចៀម និង​នាម​អុលឡោះ‌ជាបិតា​របស់​គាត់​ចារ​នៅ​លើ​ថ្ងាស។

សូមមើលជំពូក



វិវរណៈ 14:1
30 ការដាក់ឲ្យឆ្លើយតបគ្នា  

«យើង​បាន​តាំង​ស្តេច​របស់​យើង​ឡើង​ហើយ គឺ​នៅ​ស៊ីយ៉ូន ជា​ភ្នំ​បរិសុទ្ធ​របស់​យើង»។


តែ​ក្រុង​ស៊ីយ៉ូន​បាន​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ខ្ញុំ​ទេ គឺ​ព្រះ‌អម្ចាស់​បាន​ភ្លេច​ខ្ញុំ​ហើយ។


ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖ «យេរេមា​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ទូល​តប​ថា៖ «ទូល‌បង្គំ​ឃើញ​ឈើ​ចំបក់ មួយ​មែក»។


ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​មាន​ខ្យល់​ព្យុះ​ចេញ​ពី​ទិស​ខាង​ជើង មាន​ដុំ​ពពក​យ៉ាង​ធំ និងមាន​ពន្លឺ​ភ្លឺ​នៅ​ជុំ‌វិញ ហើយ​នៅ​កណ្ដាល​ពពក​នោះ មាន​ចេញ​ពន្លឺ​ពណ៌​លង្ហិន


ពេល​នោះ ខ្ញុំមើល​ឃើញ​នៅ​ក្នុង​លំហ​អាកាស​ដែល​នៅ​ពី​លើ​ក្បាល​ចេរូ‌ប៊ីន មាន​ភាព​ដូច​ជា​ត្បូង​កណ្តៀង ដែល​មើល​ទៅ​ដូច​ជា​សណ្ឋាន​នៃ​បល្ល័ង្ក លេច​មក​ពី​លើ​ចេរូ‌ប៊ីន​នោះ


ខ្ញុំ​មើល​ឃើញ​មាន​កង់​បួន​នៅ​ខាង​ចេរូ‌ប៊ីន គឺ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ ហើយ​កង់​មួយ​ខាង​ចេរូ‌ប៊ីន​មួយ​ទៀត កង់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល។


កាល​ខ្ញុំ​កំពុង​តែ​មើល៍ នោះ​ឃើញ​មាន​ដៃ​មួយ​លូក​មក​ដល់​ខ្ញុំ ក៏​ឃើញ​ក្រាំង​មួយ​នៅ​ក្នុង​ដៃ​នោះ។


បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​ខាង​ជើង ពី​មុខ​ព្រះ‌វិហារ ខ្ញុំ​មើល​ទៅ​ឃើញ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា រួច​ខ្ញុំ​ក្រាប​ផ្កាប់​មុខ​ចុះ។


ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទី‌លាន ខ្ញុំ​បាន​មើល​ទៅ​ឃើញ​មាន​ប្រហោង​មួយ​ក្នុង​កំផែង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ចូរ​ដើរ​បង្ហូត​ទី​ក្រុង គឺ​បង្ហូត​កណ្ដាល​ក្រុង​យេរូ‌សាឡិម​ទៅ ហើយ​ធ្វើ​ទី​សម្គាល់​នៅ​ថ្ងាស​របស់​ពួក​មនុស្ស​ដែល​ដក​ដង្ហើម​ធំ ហើយ​ថ្ងូរ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដែល​មនុស្ស​ប្រព្រឹត្ត​នៅ​ក្នុង​ទី​ក្រុង»


ពេល​នោះ ខ្ញុំ​ដានី‌យ៉ែល​ក៏​មើល​ទៅ ហើយ​ឃើញ​មាន​ពីរ​នាក់​ទៀត​ឈរ ម្នាក់​នៅ​ត្រើយ​ទន្លេ​ខាង​អាយ ហើយ​ម្នាក់​ទៀត​នៅ​ត្រើយ​ទន្លេ​ខាង​នាយ។


ពេល​នោះ អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក ហើយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ត្រាស់​ហៅ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «អេម៉ុស​អើយ តើ​អ្នក​ឃើញ​អ្វី?» ខ្ញុំ​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ឃើញ​កំប្រោង​មួយ​ពេញ​ដោយ​ផ្លែ​ឈើ​រដូវ​ក្តៅ » រួច​ព្រះ‌យេហូវ៉ា​ប្រាប់​ខ្ញុំ​ថា៖ «ចុង​បញ្ចប់ បាន​មក​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ហើយ យើង​នឹង​លែង​មើល​រំលង​គេ​ទៀត​ហើយ។


ឯ​ពួក​អ្នក​ខ្វិន នឹង​ទុក​ជា​សំណល់ ហើយ​ពួក​ដែល​ត្រូវ​បោះ​ចោល​ទៅ​ជា​ឆ្ងាយ ឲ្យ​បាន​ជា​នគរ​មួយ​ខ្លាំង​ពូកែ នោះ​ព្រះ‌យេហូវ៉ា​នឹង​សោយ‌រាជ្យ​លើ​គេ នៅ​ភ្នំ​ស៊ីយ៉ូន ចាប់​តាំង​ពី​គ្រា​នោះ​ជា​ដរាប​តទៅ។


រួច​ទេវតា​សួរ​ខ្ញុំ​ថា៖ «តើអ្នក​មើល​ឃើញ​អ្វី?» ខ្ញុំ​ឆ្លើយ​ថា៖ «ខ្ញុំ​ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​ប្រាំពីរ បំពង់​ប្រាំ​ពីរ សម្រាប់​បង្ហូរ​ប្រេង​ទៅ​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ។


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អស់​អ្នក​ណា​ដែល​ទទួល​ស្គាល់​ខ្ញុំ នៅ​មុខ​មនុស្ស​លោក នោះ​កូន​មនុស្ស​នឹង​ទទួល​ស្គាល់​អ្នក​នោះ នៅ​ចំពោះ​មុខ​ពួក​ទេវតា​នៃ​ព្រះ​ដែរ។


ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «មើល៍ យើង​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ដែល​ធ្វើ​ឲ្យ​គេ​ជំពប់​ដួល ជា​ថ្មដា​ដែល​ធ្វើ​ឲ្យ​គេ​រវាត​ចិត្ត ហើយ​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​មិន​ត្រូវ​ខ្មាស​ឡើយ» ។


បន្ទាប់​មក ខ្ញុំ​មើល​ទៅ​ឃើញ​ពពក​ស​មួយ​ដុំ ហើយ​មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស អង្គុយ​នៅ​លើ​ពពក​នោះ ទាំង​ពាក់​មកុដ​មាស​នៅ​លើ​ក្បាល ហើយ​កាន់​កណ្តៀវ​យ៉ាង​មុត​នៅ​ដៃ។


គេ​ច្រៀង​បទ​មួយ​ថ្មី​នៅ​មុខ​បល្ល័ង្ក នៅ​មុខ​សត្វ​មាន​ជីវិត​ទាំង​បួន និង​នៅ​មុខ​ពួក​ចាស់​ទុំ។ គ្មាន​អ្នក​ណា​អាច​នឹង​រៀន​បទ​នោះ​បាន​ទេ មាន​តែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់ ដែល​ទ្រង់​បាន​លោះ​ពី​ផែនដី​មក​ប៉ុណ្ណោះ។


ក្រោយ​មក ខ្ញុំ​មើល​ទៅ ឃើញ​ព្រះ​វិហារ​ក្នុង​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ស្ថាន‌សួគ៌ បើក​ទ្វារ​ចំហ


គេ​នឹង​ឃើញ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ និង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​លើ​ថ្ងាស​របស់​គេ


អ្នក​ណា​ដែល​ឈ្នះ យើង​នឹង​តាំង​អ្នក​នោះ​ជា​សសរ​ទ្រូង ក្នុង​វិហារ​របស់​ព្រះ​នៃ​យើង អ្នក​នោះ​នឹង​មិន​ចេញ​ពី​ទី​នោះ​ឡើយ។ យើង​នឹង​កត់​ព្រះ‌នាម​របស់​ព្រះ​នៃ​យើង និង​ឈ្មោះ​ទី​ក្រុង​របស់​ព្រះ​នៃ​យើង​លើ​អ្នក​នោះ គឺ​ក្រុង​យេរូ‌សាឡិម​ថ្មី ដែល​ចុះ​ពី​ស្ថាន‌សួគ៌ មក​ពី​ព្រះ​នៃ​យើង ព្រមទាំង​កត់​ឈ្មោះ​ថ្មី​របស់​យើង​លើ​អ្នក​នោះ​ដែរ។


ក្រោយ​នោះ​មក ខ្ញុំ​មើល​ទៅ​ឃើញ​មាន​ទ្វារ​មួយ​បើក​ចំហ​នៅ​ស្ថាន‌សួគ៌ ហើយ​សំឡេង​ដំបូង​ដែល​ខ្ញុំ​បាន​ឮ​នោះ ដូច​ជា​សូរ​ត្រែ បន្លឺ​មក​កាន់​ខ្ញុំ​ថា៖ «ចូរ​ឡើង​មក​ណេះ យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ហេតុ‌ការណ៍ ដែល​ត្រូវ​កើត​ឡើង​នៅ​ពេល​ខាង​មុខ»។


ខ្ញុំ​មើល​ទៅ​ឃើញ​មាន​សេះ​មួយ សម្បុរ​បៃតង​ស្លាំង អ្នក​ជិះ​សេះ​នោះ​មាន​ឈ្មោះ​ថា «ស្លាប់» ហើយ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក៏​ទៅ​តាម​អ្នក​នោះ។ គេ​ឲ្យ​ទាំង​ពីរ​នោះ​មាន​អំណាច​លើ​ផែនដី​មួយ​ភាគ​បួន ដើម្បី​សម្លាប់​ដោយ​ដាវ អំណត់ ទុក្ខ​វេទនា និង​ដោយ​សត្វ​សាហាវ នៅ​លើ​ផែនដី។