Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ពេល​នោះ ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទី‌លាន ខ្ញុំ​បាន​មើល​ទៅ​ឃើញ​មាន​ប្រហោង​មួយ​ក្នុង​កំផែង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ពេល​នោះ ព្រះអង្គ​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ព្រះ‌វិហារ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 គ្រា​នោះ ទ្រង់​នាំ​ខ្ញុំ​ទៅ​ដល់​ទ្វារ​ទីលាន កាល​ខ្ញុំ​បាន​ក្រឡេក​មើល​ទៅ នោះ​ឃើញ​មាន​ប្រហោង​១​ក្នុង​កំផែង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ពេល​នោះ ទ្រង់​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​មាត់​ទ្វារ​ចូល​លាន​ម៉ាស្ជិទ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​មាន​រន្ធ​មួយ​នៅ​ក្នុង​ជញ្ជាំង។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 8:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទី​ធ្លា​ធំ នោះ​មាន​ថ្ម​ដាប់​បី​ជាន់ និង​ឈើ​តា‌ត្រៅ​មួយ​ជាន់​នៅ​ជុំ‌វិញ ដូច​ជា​ទី‌លាន​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា ហើយ​ដូច​ជា​ថែវ​នៃ​ព្រះ‌វិហារ​ដែរ។


ទ្រង់​ធ្វើ​អាស‌នា​សម្រាប់​អស់​ទាំង​ពួក​ពល​បរិវារ​ដែល​នៅ​លើ​មេឃ នៅ​ក្នុង​ទី‌លាន​ទាំង​ពីរ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា


លោក​ក៏​វាស់​បន្ទប់នោះ បណ្ដោយ​មាន​ប្រវែង​ម្ភៃ​ហត្ថ ហើយមាន​ទី‌លាន​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្វារ​កំផែង។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ អ្នក​ឃើញ​ការ​ដែល​គេ​ប្រព្រឹត្ត​ឬ​ទេ? គឺ​ជា​ការ​គួរ​ស្អប់​ខ្ពើម​យ៉ាង​ណា ដែល​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ធ្វើ​នៅ​ទី​នេះ ដើម្បី​ឲ្យ​យើង​បាន​ឃ្លាត​ឆ្ងាយ​ពី​ទី​បរិសុទ្ធ​របស់​យើង តែ​ចាំ​មើល អ្នក​នឹង​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម យ៉ាង​សម្បើម​ជាង​នេះ​ទៅ​ទៀត»។


រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​ជីក​ទៅ​ក្នុង​កំផែង​ឥឡូវ» កាល​ខ្ញុំ​បាន​ជីក​ក្នុង​កំផែង​ហើយ ឃើញ​មាន​ទ្វារ​មួយ។


"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម