ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 50:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​ពិធី​កាន់​ទុក្ខ​នៅ​លាន​ស្រូវ​អ័ថាត់​ដូច្នេះ គេ​ពោល​ថា៖ «នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​របស់​ពួក​សាសន៍​អេស៊ីព្ទ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "អេបិល-មីសរ៉ែម" ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កាល​ជនជាតិកាណាន​ដែល​រស់នៅ​ស្រុក​នោះ​ឃើញ​ការកាន់ទុក្ខ​នៅ​លានបោកស្រូវនៃអ័ថាត់ ពួកគេ​ក៏​និយាយថា​៖ “នេះ​ជា​ការកាន់ទុក្ខ​ដ៏ខ្លោចផ្សា​របស់​ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីនោះ​ថា អេបិល-មីសរ៉ែម ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ‌ទុក្ខ​នៅ​អថាត់​ដូច្នេះ​ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-‌មីសរ៉ែម” ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

សូមមើលជំពូក

អាល់គីតាប

ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ​ទុក្ខ​នៅ​អថាត់​ដូច្នេះ ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-មីសរ៉ែម”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 50:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ទៀត ពួក​គង្វាល​របស់​លោក​អាប់‌រ៉ាម និង​ពួក​គង្វាល​របស់​ឡុត ចេះ​តែ​ឈ្លោះ​ប្រកែក​គ្នា។ នៅ​ពេល​នោះ ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីតក៏​រស់​នៅ​ក្នុង​ស្រុក​នោះ​ដែរ។


លោក​អ័ប្រា‌ហាំ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ចូរ​ប្រយ័ត្ន កុំ​នាំ​កូន​របស់​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​នោះ​វិញ​ឡើយ។


ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។


កាល​គេ​បាន​មក​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គេ​ទួញ​សោក​ជា​ខ្លាំង​នៅ​ទី​នោះ ហើយ​លោក​យ៉ូសែប​ប្រារព្ធ​ពិធី​កាន់​ទុក្ខ​ឪពុក​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ។


គឺ​យ៉ាង​នេះ​ដែល​កូន​ចៅ​របស់​លោក​យ៉ាកុប​បាន​ធ្វើ​សម្រេច​ជូន​លោក ដូច​ជា​លោក​បាន​ផ្តាំ​ទុក


អ្នក​រាល់​គ្នា​ស្គាល់​ស្រាប់​ហើយ ភ្នំ​ទាំងពីរ​នោះ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទៅ​ទិស​ខាង​លិច ក្នុង​ស្រុក​របស់ពួក​សាសន៍​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាបអារ៉ាបា ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​នៅ​ម៉ូរេ។


ទូល‌បង្គំ​សូម​អង្វរ​ព្រះ‌អង្គ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ​បាន​ឃើញ​ស្រុក​ដ៏​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​ជា​ស្រុក​ភ្នំ​យ៉ាង​ល្អ និង​ភ្នំ​ល្បាណូន​ផង"។


ចូរ​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ពីសកា រួច​ក្រឡេក​ភ្នែក​មើល​ទៅ​ទិស​ខាង​លិច ទិស​ខាង​ជើង ទិស​ខាង​ត្បូង និង​ទិស​ខាង​កើត​ទៅ ហើយ​មើល​ឲ្យ​ច្បាស់​នឹង​ភ្នែក​របស់​អ្នក​ចុះ ដ្បិត​អ្នក​មិន​ត្រូវ​ឆ្លង​ទន្លេ​យ័រ‌ដាន់​នេះ​ឡើយ។


ក៏​មាន​រូប​កណ្តុរ​មាស​តាម​ចំនួន​ទី​ក្រុង​នៃ​សាសន៍​ភីលី‌ស្ទីន ដែល​ជា​របស់​មេ​ទាំង​ប្រាំ​នាក់​នោះ​ដែរ គឺ​ទាំង​ក្រុង​មាន​កំផែង និង​ភូមិ​នៅ​ស្រុក​ស្រែ​ទាំង​ប៉ុន្មាន​ផង ពី​គ្រប់​ក្នុង​ស្រុក​ភីលី‌ស្ទីន​រហូត​ដល់​ថ្ម​ធំ ជា​ទី​ដែល​គេ​បាន​ដាក់​ហិប​នៃ​ព្រះ‌យេហូវ៉ា​នោះ ឯ​ថ្ម​នោះ​ក៏​នៅ​ក្នុង​ចម្ការ​របស់​យ៉ូស្វេ ជា​អ្នក​នៅ​បេត-សេមែស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។