Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:11 - ព្រះគម្ពីរខ្មែរសាកល

11 កាល​ជនជាតិកាណាន​ដែល​រស់នៅ​ស្រុក​នោះ​ឃើញ​ការកាន់ទុក្ខ​នៅ​លានបោកស្រូវនៃអ័ថាត់ ពួកគេ​ក៏​និយាយថា​៖ “នេះ​ជា​ការកាន់ទុក្ខ​ដ៏ខ្លោចផ្សា​របស់​ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីនោះ​ថា អេបិល-មីសរ៉ែម ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 កាល​ពួក​សាសន៍​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​ពិធី​កាន់​ទុក្ខ​នៅ​លាន​ស្រូវ​អ័ថាត់​ដូច្នេះ គេ​ពោល​ថា៖ «នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​របស់​ពួក​សាសន៍​អេស៊ីព្ទ»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "អេបិល-មីសរ៉ែម" ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ‌ទុក្ខ​នៅ​អថាត់​ដូច្នេះ​ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-‌មីសរ៉ែម” ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ស្រុក​នោះ ឃើញ​មរណ​ទុក្ខ​នៅ​អថាត់​ដូច្នេះ ក៏​នាំ​គ្នា​ពោល​ថា៖ «ជន‌ជាតិ​អេស៊ីប​កើត​ទុក្ខ​ខ្លាំង​ណាស់​ហ្ន៎!»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​នោះ​ថា “អេបិល-មីសរ៉ែម”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:11
10 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក មាន​ជម្លោះ​រវាង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​អាប់រ៉ាម និង​ពួក​អ្នកគង្វាល​ហ្វូងសត្វ​របស់​ឡុត​។ កាលនោះ ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​រស់នៅ​ក្នុង​ស្រុក​នោះ​ដែរ​។


អ័ប្រាហាំ​និយាយ​នឹង​គាត់​ថា​៖ “ត្រូវប្រាកដថា​កុំឲ្យ​នាំ​កូនប្រុស​របស់ខ្ញុំ​ត្រឡប់​ទៅ​ទីនោះ​វិញ​ឡើយ​។


ពេលនោះ យ៉ាកុប​ប្រាប់​ស៊ីម្មាន និង​លេវី​ថា​៖ “ពួកឯង​បាន​នាំទុក្ខ​មកលើ​យើង ដោយ​សម្អុយឈ្មោះ​យើង​ចំពោះ​អ្នកដែល​រស់នៅ​ស្រុក​នេះ គឺ​ជនជាតិកាណាន និង​ជនជាតិពេរិស៊ីត​។ យើង​មាន​គ្នាតិច​ផង បើសិន​ពួកគេ​ប្រមូលគ្នា​ទាស់នឹង​យើង ហើយ​វាយ​យើង នោះ​យើង និង​អ្នកផ្ទះ​របស់យើង​នឹង​ត្រូវគេ​បំផ្លាញ”។


នៅពេល​ពួកគេ​មកដល់​លានបោកស្រូវនៃអ័ថាត់ ដែល​នៅ​ខាងនាយ​ទន្លេយ័រដាន់ ពួកគេ​ក៏​យំសោក​នៅ​ទីនោះ ទាំង​ទួញសោក​យ៉ាងខ្លាំង និង​ខ្លោចផ្សា​ណាស់ ហើយ​យ៉ូសែប​ក៏​កាន់ទុក្ខ​ចំពោះ​ឪពុក​របស់គាត់​ប្រាំពីរ​ថ្ងៃ​។


គឺយ៉ាងនេះឯង​ដែល​ពួក​កូនប្រុស​របស់យ៉ាកុប​បាន​ធ្វើ​សម្រាប់​គាត់ ដូចដែល​គាត់​បាន​បង្គាប់​ពួកគេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម