លោកុប្បត្តិ 50:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 កាលពួកអ្នកស្រុកនោះ គឺពួកសាសន៍កាណានបានឃើញគេកាន់ទុក្ខនៅត្រង់លានស្រូវអ័ថាត់ដូច្នោះ នោះគេនិយាយថា នេះជាការកាន់ទុក្ខយ៉ាងខ្លាំងណាស់របស់ពួកសាសន៍អេស៊ីព្ទ បានជាគេហៅទីនោះថា អេបិល-មីសរ៉ែមដែលនៅខាងនាយទន្លេយ័រដាន់ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល11 កាលជនជាតិកាណានដែលរស់នៅស្រុកនោះឃើញការកាន់ទុក្ខនៅលានបោកស្រូវនៃអ័ថាត់ ពួកគេក៏និយាយថា៖ “នេះជាការកាន់ទុក្ខដ៏ខ្លោចផ្សារបស់ជនជាតិអេហ្ស៊ីប”។ ដោយហេតុនេះ គេដាក់ឈ្មោះទីនោះថា អេបិល-មីសរ៉ែម ដែលនៅខាងនាយទន្លេយ័រដាន់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 កាលពួកសាសន៍កាណានដែលរស់នៅស្រុកនោះ ឃើញពិធីកាន់ទុក្ខនៅលានស្រូវអ័ថាត់ដូច្នេះ គេពោលថា៖ «នេះជាការកាន់ទុក្ខយ៉ាងខ្លាំងរបស់ពួកសាសន៍អេស៊ីព្ទ»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា "អេបិល-មីសរ៉ែម" ដែលនៅខាងនាយទន្លេយ័រដាន់។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម” ។ សូមមើលជំពូកអាល់គីតាប11 ជនជាតិកាណានដែលរស់នៅស្រុកនោះ ឃើញមរណទុក្ខនៅអថាត់ដូច្នេះ ក៏នាំគ្នាពោលថា៖ «ជនជាតិអេស៊ីបកើតទុក្ខខ្លាំងណាស់ហ្ន៎!»។ ហេតុនេះហើយបានជាគេហៅកន្លែងដែលនៅខាងនាយទន្លេយ័រដាន់នោះថា “អេបិល-មីសរ៉ែម”។ សូមមើលជំពូក |
នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មានហើយនឹងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន នឹងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ នឹងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ
ក៏មានរូបកណ្តុរមាស តាមចំនួនទីក្រុងនៃសាសន៍ភីលីស្ទីនដែលជារបស់ផងមេទាំង៥នាក់នោះដែរ គឺទាំងក្រុងមានកំផែង នឹងភូមិនៅស្រុកស្រែទាំងប៉ុន្មានផង ពីគ្រប់ក្នុងស្រុកភីលីស្ទីនរហូតដល់ថ្មធំ ជាទីដែលគេបានដាក់ហឹបនៃព្រះយេហូវ៉ានោះ ឯថ្មនោះក៏នៅក្នុងចំការរបស់យ៉ូស្វេ ជាអ្នកនៅបេត-សេមែស ដរាបដល់សព្វថ្ងៃនេះ។