Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 11:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 អ្នក​រាល់​គ្នា​ស្គាល់​ស្រាប់​ហើយ ភ្នំ​ទាំងពីរ​នោះ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ទៅ​ទិស​ខាង​លិច ក្នុង​ស្រុក​របស់ពួក​សាសន៍​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាបអារ៉ាបា ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​នៅ​ម៉ូរេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 ភ្នំ​ទាំង​ពីរ​ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់ ជិត​ដើម​ជ្រៃ​ម៉ូរេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 (ភ្នំ​ទាំង​២​នោះ​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​នាយ គឺ​ទិស​ខាង​ថ្ងៃ​លិច នា​ស្រុក​របស់​ពួក​សាសន៍​កាណាន ត្រង់​ស្រុក​វាល ទល់​មុខ​នឹង​គីល‌កាល ជិត​ដើម​ម៉ៃសាក់​របស់​ម៉ូរេ)

សូមមើលជំពូក ចម្លង

អាល់គីតាប

30 ភ្នំ​ទាំង​ពីរ ស្ថិត​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ គឺ​នៅ​តាម​ផ្លូវ​ទៅ​ទិស​ខាង​លិច ក្នុង​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​តាម​តំបន់​វាល​ទំនាប​អារ៉ា‌បា ទល់​មុខ​នឹង​គីល‌កាល់​ជិត​ដើម​ជ្រៃ​ម៉ូរេ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 11:30
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។


ហើយ​ពី​បេត-គីល‌កាល ពី​តំបន់​កេបា និង​អាស‌ម៉ាវែត​ដែរ ដ្បិត​ពួក​ចម្រៀង​បាន​សង់​ភូមិ​របស់​ខ្លួន នៅ​ជុំ​វិញ​ក្រុង​យេរូ‌សាឡិម។


ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​បាន​ប្រមៀល​ដំណៀល​របស់​ស្រុក​អេស៊ីព្ទ​ចេញ​ពី​អ្នក​ហើយ»។ ដូច្នេះ គេ​បាន​ហៅ​ឈ្មោះ​កន្លែង​នោះ​ថា គីល‌កាល រហូត​ដល់​សព្វ​ថ្ងៃ។


ដូច្នេះ យេរូ-បាល (គឺ​គេឌាន) និង​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក ក៏​ក្រោក​ឡើង​ពី​ព្រលឹម ទៅ​បោះ‌ទ័ព​នៅ​ជិត​ប្រភព​ទឹក​ហារ៉ូដ ឯ​ជំរំ​ទ័ព​របស់​ពួក​ម៉ាឌាន​ស្ថិត​នៅ​ខាង​ជើង​ពួក​គេ ជិត​ភ្នំ​ម៉ូរេ ត្រង់​ច្រក​ភ្នំ។


កាល​ដំណឹង​នោះបាន​ឮ​ដល់​យ៉ូថាម លោក​ក៏​ទៅ​ឈរ​នៅ​លើ​កំពូល​ភ្នំ​កេរិ‌ស៊ីម ហើយ​ស្រែក​យ៉ាង​អស់​ទំហឹង ប្រាប់​គេ​ថា៖ «ឱ​អស់​លោក​មេ​ដឹក​នាំ​នៅ​ក្រុង​ស៊ីគែម​អើយ សូម​ស្តាប់​ខ្ញុំ ដើម្បី​ឲ្យ​ព្រះ​បាន​ស្តាប់​អស់​លោក​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម