ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
លោកុប្បត្តិ 48:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានគេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបកូនរបស់លោកមកដល់ហើយ»។ នោះលោក ក៏ខំប្រឹងក្រោកអង្គុយនៅលើគ្រែ។ ព្រះគម្ពីរខ្មែរសាកល មានគេប្រាប់យ៉ាកុបថា៖ “មើល៍! យ៉ូសែបកូនប្រុសរបស់លោកមកជួបលោក”។ អ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយនៅលើគ្រែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេជម្រាបលោកយ៉ាកុបថា៖ «លោកយ៉ូសែបជាកូនមករកជួបលោក»។ លោកអ៊ីស្រាអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេជំរាបយ៉ាកុបថា មើល យ៉ូសែបកូនលោកមកដល់ហើយ នោះអ៊ីស្រាអែលគាត់ខំប្រឹងក្រោកអង្គុយឡើងនៅលើគ្រែ។ អាល់គីតាប គេជម្រាបយ៉ាកកូបថា៖ «យូសុះជាកូនមករកជួប»។ អ៊ីស្រអែលក៏ប្រមូលកម្លាំង ក្រោកអង្គុយលើគ្រែ។ |
ក្រោយហេតុការណ៍នេះមក មានគេជម្រាបលោកយ៉ូសែបថា៖ «ឪពុកលោកមានជំងឺ»។ ដូច្នេះ លោកយ៉ូសែបក៏នាំកូនទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអិមទៅជាមួយ។
លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក
រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។
ព្រះយេហូវ៉ាទ្រទ្រង់អ្នកនោះ ពេលគេឈឺនៅលើគ្រែ គឺព្រះអង្គប្រោសគេ ឲ្យជាសះស្បើយពីគ្រប់ជំងឺរោគា។
លើសពីនេះ ចូរមានកម្លាំងឡើងក្នុងព្រះអម្ចាស់ និងក្នុងឫទ្ធិបារមីនៃព្រះចេស្តារបស់ព្រះអង្គ។
ប៉ុន្ដែ ត្រូវបង្គាប់យ៉ូស្វេ ហើយលើកទឹកចិត្ត និងចម្រើនកម្លាំងគាត់វិញ ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខប្រជាជននេះ ហើយចែកស្រុកដែលអ្នកនឹងមើលឃើញនោះ ទុកជាមត៌ករបស់គេ" ។
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។