Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​គេ​ជំរាប​យ៉ាកុប​ថា មើល យ៉ូសែប​កូន​លោក​មក​ដល់​ហើយ នោះ​អ៊ីស្រាអែល​គាត់​ខំ​ប្រឹង​ក្រោក​អង្គុយ​ឡើង​នៅ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 មាន​គេ​ប្រាប់​យ៉ាកុប​ថា​៖ “មើល៍! យ៉ូសែប​កូនប្រុស​របស់លោក​មក​ជួប​លោក”។ អ៊ីស្រាអែល​ក៏​ប្រមូលកម្លាំង ក្រោកអង្គុយ​នៅលើ​គ្រែ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មាន​គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​កូន​របស់​លោក​មក​ដល់​ហើយ»។ នោះ​លោក ក៏​ខំ​ប្រឹង​ក្រោក​អង្គុយ​នៅ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​ជា​កូន​មក​រក​ជួប​លោក»។ លោក​អ៊ីស្រា‌អែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គេ​ជម្រាប​យ៉ាកកូប​ថា៖ «យូសុះ​ជា​កូន​មក​រក​ជួប»។ អ៊ីស្រ‌អែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ការ​ទាំង​នោះ​មក មាន​គេ​ជំរាប​យ៉ូសែប​ថា ឪពុក​លោក​មាន​ជំងឺ​ឈឺ​ហើយ នោះ​យ៉ូសែប​ក៏​នាំ​យក​ម៉ាន៉ាសេ នឹង​អេប្រា‌អិម ជា​កូន​ខ្លួន​ទាំង​២ ទៅ​ជា​មួយ


ហើយ​និយាយ​ទៅ​យ៉ូសែប​ថា ព្រះ​ដ៏​មាន​គ្រប់​ទាំង​ព្រះ‌ចេស្តា​ទ្រង់​បាន​លេច​មក​ឯ​អញ ត្រង់​លូសក្នុង​ស្រុក​កាណាន ហើយ​ក៏​ប្រទាន​ពរ​ឲ្យ​អញ


រួច​ខ្ញុំ​និយាយ​ប្រាប់​គេ ពី​ព្រះ‌ហស្ត​ដ៏​ល្អ​របស់​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​នៅ​លើ​ខ្ញុំ នឹង​ពី​ព្រះ‌បន្ទូល​នៃ​ស្តេច ដែល​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ ដូច្នេះ គេ​ក៏​និយាយ​ឡើង​ថា ចូរ​យើង​លើក​គ្នា​ធ្វើ​ឡើង យ៉ាង​នោះ​គេ​បាន​ចំរើន​កំឡាំង​គ្នា ដើម្បី​នឹង​ធ្វើ​ការ​ល្អ​នោះ


ព្រះ‌យេហូវ៉ា​នឹង​ទ្រ‌ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ។


កូន​អើយ បើ​ចិត្ត​ឯង​ប្រកប​ដោយ​ប្រាជ្ញា នោះ​ចិត្ត​អញ​នឹង​មាន​សេចក្ដី​អំណរ គឺ​ចិត្ត​របស់​ឪពុក​នេះ​ឯង


ឯ​សេចក្ដី​ឯ​ទៀត បង​ប្អូន​អើយ ចូរ​ឲ្យ​មាន​កំឡាំង​ឡើង​ក្នុង​ព្រះ‌អម្ចាស់ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌ចេស្តា​ទ្រង់


ត្រូវ​ឲ្យ​បង្គាប់​យ៉ូស្វេ​វិញ ព្រម​ទាំង​កំឡា​ចិត្ត​គាត់ ហើយ​ចំរើន​កំឡាំង​ដល់​គាត់​ផង ដ្បិត​ត្រូវ​ឲ្យ​គាត់​ឆ្លង​នាំ​មុខ​បណ្តាជន​ទាំង​នេះ​ទៅ ឲ្យ​គេ​បាន​ទទួល​ស្រុក ដែល​ឯង​នឹង​មើល​ឃើញ​នោះ ទុក​ជា​មរដក​របស់​គេ


ឯ​យ៉ូណា‌ថាន ជា​បុត្រា​សូល ក៏​ចេញ​ទៅ​ឯ​ដាវីឌ​នៅ​ក្នុង​ព្រៃ ជួយ​ចំរើន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ក្នុង​ព្រះ​ឡើង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម