Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 48:2 - អាល់គីតាប

2 គេ​ជម្រាប​យ៉ាកកូប​ថា៖ «យូសុះ​ជា​កូន​មក​រក​ជួប»។ អ៊ីស្រ‌អែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

2 មាន​គេ​ប្រាប់​យ៉ាកុប​ថា​៖ “មើល៍! យ៉ូសែប​កូនប្រុស​របស់លោក​មក​ជួប​លោក”។ អ៊ីស្រាអែល​ក៏​ប្រមូលកម្លាំង ក្រោកអង្គុយ​នៅលើ​គ្រែ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 មាន​គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​កូន​របស់​លោក​មក​ដល់​ហើយ»។ នោះ​លោក ក៏​ខំ​ប្រឹង​ក្រោក​អង្គុយ​នៅ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គេ​ជម្រាប​លោក​យ៉ាកុប​ថា៖ «លោក​យ៉ូសែប​ជា​កូន​មក​រក​ជួប​លោក»។ លោក​អ៊ីស្រា‌អែល​ក៏​ប្រមូល​កម្លាំង ក្រោក​អង្គុយ​លើ​គ្រែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 មាន​គេ​ជំរាប​យ៉ាកុប​ថា មើល យ៉ូសែប​កូន​លោក​មក​ដល់​ហើយ នោះ​អ៊ីស្រាអែល​គាត់​ខំ​ប្រឹង​ក្រោក​អង្គុយ​ឡើង​នៅ​លើ​គ្រែ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 48:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​មក មាន​គេ​ជម្រាប​យូសុះ​ថា ឪពុក​របស់​គាត់​មាន​ជំងឺ។ គាត់​ក៏​ទៅ​ជួប​ឪពុក ទាំង​នាំ​កូន​ប្រុស​របស់​គាត់​ទាំង​ពីរ​នាក់ គឺ ម៉ាណា‌សេ និង​អេប្រា‌អ៊ីម​ទៅ​ជា​មួយ​ផង។


យ៉ាកកូប និយាយ​ទៅ​យូសុះ​ថា៖ «អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត​ដែល​មក​ឲ្យ​ពុក​ឃើញ​នៅ​លូស ក្នុង​ស្រុក​កាណាន​បាន​ប្រទាន​ពរ​ពុក។


ពេល​នោះ ខ្ញុំ​បាន​រៀប​រាប់​ឲ្យ​ពួក​គេ​ដឹង​ថា​អុលឡោះ​ជា​ម្ចាស់​ដ៏​សប្បុរស​របស់​ខ្ញុំ​ផ្តល់​អំណាច​ឲ្យ​ខ្ញុំ ហើយ​ស្តេច​អធិរាជ​បាន​ថ្លែង​មក​ខ្ញុំ​ដូច​ម្ដេច​ខ្លះ។ ពួក​គេ​ក៏​ពោល​ឡើង​ថា៖ «ចូរ​យើង​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់!»។ ដូច្នេះ ពួក​គេ​ក៏​មាន​ទឹក​ចិត្ត​ក្លាហាន​បំពេញ​កិច្ចការ​ដ៏​ល្អ​ប្រសើរ​នេះ។


អុលឡោះ‌តាអាឡា​បី​បាច់​ថែ‌រក្សា​គេ នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច ហើយ​ទ្រង់​ប្រោស​គេ ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។


កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។


មួយ​វិញ​ទៀត ចូរ​ទាញ​យក​កម្លាំង ដោយ​រួម​ជា​មួយ​អ៊ីសា‌ជាអម្ចាស់ និង​ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​គាត់។


ចូរ​ចេញ​បញ្ជា​ទៅ​យ៉ូស្វេ ចូរ​លើក​ទឹក​ចិត្ត​គេ​ឲ្យ​ក្លា​ហាន ដ្បិត​យ៉ូស្វេ​នឹង​នាំ​មុខ​ប្រជា‌ជន​ឆ្លង​កាត់​ទន្លេ​យ័រ‌ដាន់ ហើយ​ចែក​ទឹក​ដី​ដែល​អ្នក​មើល​ឃើញ​នេះ ឲ្យ​ពួក​គេ​ទុក​ជា​កេរ‌មត៌ក”។


ថ្ងៃ​មួយ សម្តេច​យ៉ូណា‌ថាន ជា​បុត្រ​របស់​ស្តេច​សូល​បាន​ទៅ​ជួប​ទត​នៅ​ហូរ៉េ‌សា ដើម្បី​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ពឹង​ផ្អែក​លើ​អុលឡោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម