ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 31:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

នៅពេល​ឡាបាន់​ចេញទៅ​កាត់រោម​ចៀម​របស់គាត់ រ៉ាជែល​ក៏​លួច​រូបព្រះប្រចាំត្រកូល​ដែល​ជារបស់​ឪពុក​នាង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ឡាបាន់​គាត់​មាន​កិច្ច​ចេញ​ទៅ​កាត់​រោម​ចៀម ពេល​នោះ នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ឪពុក

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ ឡាបាន់​ចេញ​ទៅ​កាត់​រោម​ចៀម​ផុត​ទៅ​ហើយ។ រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ប្រចាំ​គ្រួសារ​របស់​ឪពុក​នាង។

សូមមើលជំពូក



លោកុ‌ប្បត្តិ 31:19
19 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ត្រូវ​ទៅ​ឯ​ក្រុម​គ្រួសារ​ឪពុក​របស់​ខ្ញុំ យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​កូន​ប្រុស​ខ្ញុំ ពី​ញាតិ‌សន្តាន​របស់​ខ្ញុំ​វិញ"។


លោក​យ៉ាកុប​ចេញ​ទៅ​ដោយ​លួច‌លាក់ មិន​បាន​ប្រាប់​ឲ្យ​លោក​ឡាបាន់​ជា​សាសន៍​អើរ៉ាម​ដឹង​ទេ។


ឥឡូវ​នេះ ឯង​បាន​ចេញ​មក ព្រោះ​តែ​ឯង​នឹក​រឭក​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»


ប៉ុន្ដែ បើ​លោក​ឪពុក​រក​ឃើញ​មាន​រូប​ព្រះ​ទាំង​នោះ​នៅ​ជាមួយ​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​រស់​ទៀត​ទេ។ សូម​ឆែក​មើល​នៅ​ចំពោះ​មុខ​បង‌ប្អូន​យើង​នេះ​ចុះ បើ​មាន​របស់​ណា​ដែល​នៅ​ជាមួយ​ខ្ញុំ ជា​របស់​លោក​ឪពុក សូម​យក​វិញ​ចុះ»។ ឯ​លោក​យ៉ាកុប​មិន​ដឹង​ថា នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។


នាង​រ៉ាជែល​បាន​យក​រូប​ថេរ៉ាភីម ទាំង​នោះ​ទៅ​ដាក់ក្នុង​កែប​អូដ្ឋ ហើយ​អង្គុយ​ពី​លើ។ លោក​ឡាបាន់​ឆែក​រក​ពេញ​ក្នុង​ជំរំ តែ​រក​មិន​ឃើញ​សោះ។


នាង​និយាយ​ទៅ​ឪពុក​ថា៖ «សូម​លោក​ម្ចាស់​កុំ​ខឹង​នឹង​កូន ដែល​កូន​ក្រោក​នៅ​មុខ​លោក​ឪពុក​ពុំ​បាន​ឡើយ ដ្បិត​កូន​កើត​មាន​ការ​ដូច​ស្រីៗ​ធ្លាប់​មាន»។ គាត់​ក៏​ខំ​រក​មើល តែ​មិន​ឃើញ​រូប​ថេរ៉ាភីម​ទាំង​នោះ​ឡើយ។


ដូច្នេះ លោក​យ៉ាកុប​ប្រាប់​ក្រុម​គ្រួសារ​របស់​លោក និង​អស់​អ្នក​ដែល​នៅ​ជា‌មួយ​លោក​ថា៖ «ចូរ​បោះ​ចោល​ព្រះ​ដទៃ​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នាចេញ រួច​សម្អាត​ខ្លួន ហើយ​ផ្លាស់​សម្លៀក​បំពាក់​ទៅ។


កាល​នាង​តាម៉ារ​បាន​ឮ​គេ​ប្រាប់​ថា៖ «ឪពុក​ក្មេក​របស់​នាង​កំពុង​ឡើង​ទៅ​ធីម‌ណា ដើម្បី​កាត់​រោម​ចៀម​របស់​គាត់»


ពីរ​ឆ្នាំ​ក្រោយ​មក មាន​ពួក​ជាង​មក​កាត់​រោម​ចៀម​របស់​អាប់សា‌ឡុម នៅ​ត្រង់​បាល-ហាសោរ ដែល​នៅ​ជិត​ដែន​អេប្រាអិម ហើយ​អាប់សា‌ឡុម​ក៏​អញ្ជើញ​ពួក​បុត្រា​ស្តេច​ទាំង​អស់​មក


មួយ​ទៀត ព្រះបាទ​យ៉ូសៀស​បាន​បំបាត់​ពួក​គ្រូ​ខាប គ្រូ​គាថា ព្រម​ទាំងថេរ៉ាភីម និងរូប​ព្រះ​ទាំង​ប៉ុន្មាន និង​គ្រប់​ទាំង​សេចក្ដី​គួរ​ស្អប់​ខ្ពើម ដែល​ឃើញ​មាន​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​អស់ ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ពាក្យ​នៃ​ក្រឹត្យ‌វិន័យ​ដែល​កត់​ទុក​ក្នុង​គម្ពីរ ដែល​ហ៊ីល‌គីយ៉ា​ជា​សម្ដេច​សង្ឃ បាន​ប្រទះ​ឃើញ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។


ដ្បិត​ស្តេច​បាប៊ីឡូន​បាន​ឈរ​ត្រង់​ផ្លូវ​បែក គឺ​នៅ​ត្រង់​ដើម​ផ្លូវ​ទាំង​ពីរ​នោះ ដើម្បី​នឹង​ប្រើ​របៀន ក៏​អង្រួន​ព្រួញ សួរ​ដល់​ថេរ៉ាភីម ហើយ​មើល​ទំនាយ​ក្នុង​ថ្លើម។


ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​រស់​នៅ​ជា​យូរ​អង្វែង ដោយ​គ្មាន​ស្តេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា ឬ​បង្គោល​គោរព ក៏​គ្មាន​អេផូឌ ឬ​ថេរ៉ាភីម ទេ។


លោក​យ៉ូស្វេមាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ពីដើម បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​រស់​នៅ​ខាង​នាយ​ទន្លេអឺប្រាត គឺ​ថេរ៉ា ជា​ឪពុក​របស់​អ័ប្រា‌ហាំ និង​ណាឃរ ហើយគេ​បាន​គោរព​ប្រតិ‌បត្តិ​ព្រះ​ដល់​ដទៃ។


ដូច្នេះ គេ​តាំង​រូប​ឆ្លាក់​ដែល​មីកា​បាន​ធ្វើ ទុក​សម្រាប់​ពួក​គេ ក្នុង​អំឡុង​ពេល​ដែល​ដំណាក់​របស់​ព្រះ​នៅ​ស៊ីឡូរ។


ដ្បិត​ការ​រឹង​ទទឹង នោះ​ក៏​ជា​បាប​ដូច​ជា​មន្ត‌វិជ្ជា​ដែរ ហើយ​ការ​រឹង​ចចេស ក៏​ដូច​ជា​អំពើ​អាក្រក់​ណា​មួយ និង​ការ​ថ្វាយ‌បង្គំ​ដល់​រូប​ព្រះ​ដែរ ឥឡូវ​នេះ ដ្បិតព្រះករុណា​បាន​បដិសេធ លែង​ស្តាប់​តាម​ព្រះ‌បន្ទូល របស់​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌អង្គ​ក៏​បោះ‌បង់ព្រះករុណា​ចោល មិន​ឲ្យ​ធ្វើ​ជា​ស្តេច​ត​ទៅ​ទៀត​ដែរ»។


នាង​មីកាល​យក​រូប​ព្រះ មួយ​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង


នៅ​ម៉ាអូន មាន​អ្នក​មាន​ស្តុក‌ស្តម្ភ​ម្នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​នៅ​កើមែល គាត់​មាន​ចៀម​បី​ពាន់​ក្បាល និង​ពពែ​មួយ​ពាន់​ក្បាល នៅ​ពេល​នោះ គាត់​កំពុង​កាត់​រោម​ចៀម​នៅ​ឯ​កើមែល។