Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 31:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ប៉ុន្ដែ បើ​លោក​ឪពុក​រក​ឃើញ​មាន​រូប​ព្រះ​ទាំង​នោះ​នៅ​ជាមួយ​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​រស់​ទៀត​ទេ។ សូម​ឆែក​មើល​នៅ​ចំពោះ​មុខ​បង‌ប្អូន​យើង​នេះ​ចុះ បើ​មាន​របស់​ណា​ដែល​នៅ​ជាមួយ​ខ្ញុំ ជា​របស់​លោក​ឪពុក សូម​យក​វិញ​ចុះ»។ ឯ​លោក​យ៉ាកុប​មិន​ដឹង​ថា នាង​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

32 រីឯ​រូបព្រះ​របស់លោកអ៊ំ បើ​លោកអ៊ំ​រកឃើញ​នៅជាមួយ​អ្នកណា អ្នកនោះ​មិន​ត្រូវ​រស់​ឡើយ​។ នៅចំពោះ​បងប្អូន​របស់យើង សូម​លោកអ៊ំ​សម្គាល់មើល​អ្វីដែល​ជារបស់​លោកអ៊ំ ពី​អ្វីៗ​ដែល​នៅជាមួយ​ខ្ញុំ ហើយ​សូម​យក​ទៅចុះ”។ យ៉ាកុប​មិន​បាន​ដឹង​ថា​រ៉ាជែល​បាន​លួច​រូបព្រះទាំងនោះ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បងប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ លោក​យ៉ាកុប​ពុំ​ដឹង​ថា លោក​ស្រី​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 បើ​លោក​ឪពុក​រក​ឃើញ​មាន​ព្រះ​ទាំង​នោះ​នៅ​លើ​រូប​អ្នក​ណា អ្នក​នោះ​មិន​ត្រូវ​នៅ​រស់​ទៀត​ទេ សូម​ឆែក‌ឆេរ​នៅ​ចំពោះ​មុខ​បង​ប្អូន​យើង​នេះ​ចុះ មើល​បើ​មាន​របស់​ណា ជា​របស់​ផង​លោក​ឪពុក នៅ​នឹង​ខ្ញុំ នោះ​សូម​យក​វិញ​ចុះ ឯ​យ៉ាកុប​គាត់​មិន​ដឹង​ជា​រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ប្រសិន​បើ​លោក​ឪពុក​រក​ឃើញ​រូប​ព្រះ​របស់​លោក​ឪពុក​នៅ​ជា​មួយ​នរណា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ជីវិត! សូម​លោក​ឪពុក​ឆែក​មើល​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ ដោយ​មាន​បង‌ប្អូន​យើង​នៅ​ទី​នេះ​ជា​សាក្សី​ស្រាប់ ហើយ​អ្វីៗ​ដែល​ជា​របស់​លោក​ឪពុក សូម​អញ្ជើញ​យក​ទៅ​វិញ​ចុះ»។ យ៉ាកកូប​ពុំ​ដឹង​ថា រ៉ាជែល​បាន​លួច​យក​រូប​ព្រះ​ទាំង​នោះ​ទេ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 31:32
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អាប់‌រ៉ាម​មាន​ប្រសាសន៍​ទៅកាន់​ឡុត​ថា៖ «សុំ​កុំ​ឲ្យ​មាន​ជម្លោះ​រវាង​ក្មួយ និង​អ៊ំ ហើយ​រវាង​ពួក​គង្វាល​របស់​ក្មួយ​នឹង​ពួក​គង្វាល​របស់​អ៊ំ ដ្បិត​យើង​ជា​បង‌ប្អូន​នឹង​គ្នា។


គាត់​ពោល​ថា៖ «ខ្ញុំ​សូម​អង្វរ បង‌ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ!


ដូច្នេះ ត​ទៅ​មុខ​ទៀត កាល​ណា​លោក​ឪពុក​ចូល​មក​សួរ​ពី​ឈ្នួល​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​សម្ដែង​ឲ្យ​ពុក​ជ្រាប​ថា ខ្ញុំ​ស្មោះ​ត្រង់ គឺ​បើ​មាន​សត្វ​ណា​នៅ​ជា‌មួយ​ខ្ញុំ ដែល​មិន​ពពាល ពព្លាក់​ក្នុង​ហ្វូង​ពពែ ហើយ​ដែល​មិន​ខ្មៅ​ក្នុង​ហ្វូង​ចៀម នោះ​ចាត់​ទុក​ថា​ខ្ញុំ​បាន​លួច​ហើយ»។


ពេល​នោះ លោក​ឡាបាន់​បាន​ចេញ​ទៅ​កាត់​រោម​ចៀម នាង​រ៉ាជែល​ក៏​បាន​លួច​យក​រូប​ថេរ៉ាភីម របស់​ឪពុក។


លោក​ឡាបាន់​ក៏​នាំ​បង‌ប្អូន​របស់​គាត់​ទៅ​ជា‌មួយ ហើយ​ធ្វើ​ដំណើរ​ដេញ​តាម​អស់​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ទើប​ទៅ​ទាន់​លោក​យ៉ាកុប​នៅ​ស្រុក​ភ្នំ​កាឡាត។


ឥឡូវ​នេះ ឯង​បាន​ចេញ​មក ព្រោះ​តែ​ឯង​នឹក​រឭក​ផ្ទះ​ឪពុក​ឯង​ខ្លាំង​ពេក តែ​ហេតុ​អ្វី​បាន​ជា​ឯង​លួច​យក​រូប​ព្រះ​របស់​ពុក​មក​ដែរ?»


លោក​យ៉ាកុប​ឆ្លើយ​ទៅ​លោក​ឡាបាន់​ថា៖ «ព្រោះ​ខ្ញុំ​ខ្លាច ដ្បិត​ខ្ញុំ​គិត​ក្រែង​លោក​ឪពុក​ដណ្ដើម​យក​កូន​ស្រី​ពី​ខ្ញុំ​ទៅ​វិញ​ដោយ​កម្លាំង។


ដូច្នេះ លោក​ឡាបាន់​ក៏​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​យ៉ាកុប ទៅ​ក្នុង​ជំរំ​របស់​នាង​លេអា និង​ទៅ​ក្នុង​ជំរំ​របស់​ស្រី​បម្រើ​ទាំង​ពីរ តែ​រក​មិន​ឃើញ​សោះ។ គាត់​ចេញ​ពី​ជំរំ​របស់​នាង​លេអា ចូល​ទៅ​ក្នុង​ជំរំ​របស់​នាង​រ៉ាជែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម