អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
លោកុប្បត្តិ 27:42 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ មានគេនាំពាក្យរបស់អេសាវជាកូនច្បង ទៅជម្រាបលោកស្រីរេបិកា ដូច្នេះ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុបកូនពៅមក ហើយប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូនចោល ដើម្បីរំសាយកំហឹង។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានគេជម្រាបពាក្យរបស់អេសាវកូនប្រុសច្បងរបស់រេបិកាដល់នាង នាងក៏ចាត់គេឲ្យទៅហៅយ៉ាកុបកូនប្រុសពៅរបស់នាងមក ហើយប្រាប់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ឯងកំពុងលួងខ្លួនឯង ដោយរៀបគម្រោងសម្លាប់ឯងហើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល អាល់គីតាប មានគេជម្រាបរ៉ហ្វ៊ីកា អំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅយ៉ាកកូប ជាកូនពៅមកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូន ចង់សម្លាប់កូន ដើម្បីសងគំនុំ។ |
អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។
ដូច្នេះ កូនអើយ ឥឡូវនេះ ត្រូវស្តាប់ពាក្យម្តាយ ត្រូវរត់ទៅរកឡាបាន់ ជាបងប្រុសរបស់ម្ដាយ នៅឯស្រុកខារ៉ានទៅ
សូមព្រះអង្គប្រោសឲ្យទូលបង្គំបានរួចពីកណ្ដាប់ដៃអេសាវ គឺពីបងរបស់ទូលបង្គំផង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយប្រហារទូលបង្គំ ទាំងម្តាយ ទាំងកូន។
លោកយ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុន ដើម្បីជួបលោកអេសាវជាបង នៅស្រុកសៀរ ក្នុងទឹកដីអេដុម
គេជំរុញចិត្តគ្នាក្នុងបំណងអាក្រក់របស់គេ គេពិគ្រោះគ្នាអំពីការដាក់អន្ទាក់ ដោយស្ងាត់កំបាំង គេថា «តើអ្នកណាមើលយើង ឃើញ?
ក៏មានចិត្តរីករាយដោយប្រព្រឹត្តការអាក្រក់ ហើយត្រេកអរដោយចិត្តវៀច របស់មនុស្សអាក្រក់។
ឯប្រពន្ធដាវីឌទាំងពីរ គឺអ័ហ៊ីណោម ជាអ្នកស្រុកយេសរាល និងអ័ប៊ីកែល ជាប្រពន្ធរបស់ខ្មោចណាបាលជាអ្នកស្រុកកើមែលនោះ ក៏ត្រូវគេចាប់ទៅជាឈ្លើយដែរ។