ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
លោកុប្បត្តិ 27:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយរៀបចំម្ហូបយ៉ាងឆ្ងាញ់តាមដែលពុកចូលចិត្ត ឲ្យពុកបរិភោគម្តង ពុកនឹងឲ្យពរកូនមុនពេលពុកស្លាប់»។ ព្រះគម្ពីរខ្មែរសាកល ធ្វើម្ហូបដ៏ឆ្ងាញ់ឲ្យឪពុកតាមដែលឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកហូបចុះ ដើម្បីឲ្យព្រលឹងរបស់ឪពុកបានឲ្យពរឯង មុនពេលឪពុកស្លាប់”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចរៀបជាម្ហូបយ៉ាងឆ្ងាញ់តាមដែលអញចូលចិត្ត មកឲ្យអញស៊ីម្តង ដើម្បីឲ្យអញឲ្យពរដល់ឯង ក្នុងពេលមុនដែលអញស្លាប់ អាល់គីតាប បន្ទាប់មក ចូរធ្វើម្ហូបយ៉ាងឆ្ងាញ់ តាមឪពុកចូលចិត្ត ហើយយកមកឲ្យឪពុកបរិភោគ។ ឪពុកនឹងឲ្យពរកូន មុនពេលឪពុកស្លាប់»។ |
ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
ដូច្នេះ គាត់ក៏ទៅយកកូនពពែមក រួចម្តាយរៀបចំចាត់ចែងម្ហូបយ៉ាងឆ្ងាញ់ តាមដែលលោកអ៊ីសាកចូលចិត្ត។
បន្ទាប់មក គាត់លើកម្ហូបយ៉ាងឆ្ងាញ់ និងនំបុ័ងដែលគាត់បានរៀបចំ មកឲ្យលោកយ៉ាកុប ជាកូន។
លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។
លោកមិនបានដឹងថាជាលោកយ៉ាកុបទេ ព្រោះដៃគាត់មានរោម ដូចជាដៃរបស់អេសាវជាបងដែរ។ ដូច្នេះ លោកក៏ឲ្យពរ
លោកអ៊ីសាកមានប្រសាសន៍ថា៖ «ចូរដាក់ម្ហូបជិតពុកមក ឲ្យពុកបានបរិភោគសាច់ដែលកូនបានបាញ់ ដើម្បីឲ្យពុកបានឲ្យពរកូន»។ លោកយ៉ាកុបក៏យកទៅដាក់នៅជិតឪពុក ហើយលោកក៏ពិសា រួចគាត់យកស្រាទំពាំងបាយជូរមកជូនដែរ លោកក៏ពិសាទៀត។
លោកយ៉ាកុបខិតទៅជិត ហើយថើបឪពុក។ ពេលនោះ លោកអ៊ីសាកធុំក្លិនសម្លៀកបំពាក់របស់កូន រួចឲ្យពរកូនថា៖ «មើល៍ ក្លិនកូនរបស់ពុកដូចជាក្លិននៃទីវាល ដែលព្រះយេហូវ៉ាបានប្រទានពរ។
គាត់បានរៀបចំម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់នេះទៅ ដើម្បីឲ្យលោកឪពុកបានឲ្យពរកូន»។
កាលលោកអ៊ីសាកមានប្រសាសន៍ទៅកាន់អេសាវជាកូន នោះលោកស្រីរេបិកាបានស្តាប់ឮ។ ពេលអេសាវចេញទៅវាល ដើម្បីបាញ់សត្វយកមកជូនឪពុក
"ចូរទៅបាញ់សត្វយកមករៀបម្ហូបយ៉ាងឆ្ងាញ់ឲ្យពុកបរិភោគ ពុកនឹងឲ្យពរកូននៅចំពោះព្រះយេហូវ៉ា មុនពេលពុកស្លាប់"។
ចូរទៅក្នុងហ្វូងសត្វ យកកូនពពែពីរយ៉ាងល្អមកឥឡូវ ម្តាយនឹងរៀបចំម្ហូបយ៉ាងឆ្ងាញ់ជូនឪពុកកូន តាមដែលគាត់ចូលចិត្ត
សូមព្រះដ៏មានគ្រប់ព្រះចេស្តា ប្រទានពរកូន ទាំងធ្វើឲ្យកូនមានកូនចៅជាច្រើន ហើយកើនចំនួនឡើង ឲ្យកូនបានទៅជាសាសន៍មួយដែលមានគ្នាច្រើន។
លោកយ៉ូសែបជម្រាបឪពុកថា៖ «នេះជាកូនដែលព្រះបានប្រទានឲ្យខ្ញុំ នៅស្រុកនេះ»។ លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ចូរនាំវាមកជិតពុកមក៍ ពុកនឹងឲ្យពរវា»។
ទាំងអស់នេះជាកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ ហើយនេះជាសេចក្ដីដែលឪពុករបស់គេបានពោលទៅគេ នៅពេលដែលលោកឲ្យពរ ដោយឲ្យពរគេម្នាក់ៗ តាមពរដែលគេស័ក្ដិសមនឹងទទួលរៀងៗខ្លួន។
ស៊ីម្មានជូនពរពួកគេ ហើយនិយាយទៅកាន់ម៉ារា ជាមាតាព្រះអង្គថា៖ «មើល៍! បុត្រនេះបានតាំងឡើង សម្រាប់ធ្វើឲ្យសាសន៍អ៊ីស្រាអែលជាច្រើនដួល ហើយងើបឡើងវិញ និងសម្រាប់ជាទីសម្គាល់ដែលគេនឹងនិយាយប្រឆាំង
កំពុងដែលព្រះអង្គប្រទានពរ នោះព្រះវរបិតាបានញែកព្រះអង្គចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ។
ពេលនោះ លោកយ៉ូស្វេឲ្យពរលោកកាលែប ជាកូនរបស់លោកយេភូនេ ហើយប្រគល់ក្រុងហេប្រុនឲ្យលោកទុកជាមត៌ក។
ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ខ្លួនវិញ។