Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​រៀប​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​អញ​ចូល​ចិត្ត មក​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​ឲ្យ​ពរ​ដល់​ឯង ក្នុង​ពេល​មុន​ដែល​អញ​ស្លាប់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ធ្វើ​ម្ហូបដ៏ឆ្ងាញ់​ឲ្យ​ឪពុក​តាមដែល​ឪពុក​ចូលចិត្ត ហើយ​យកមក​ឲ្យ​ឪពុក​ហូប​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់ឪពុក​បាន​ឲ្យពរ​ឯង មុនពេល​ឪពុក​ស្លាប់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ហើយ​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ពុក​ចូល​ចិត្ត ឲ្យ​ពុក​បរិ‌ភោគ​ម្តង ពុក​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​ពុក​ស្លាប់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បន្ទាប់​មក ចូរ​ធ្វើ​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ឪពុក​ចូល​ចិត្ត ហើយ​យក​មក​ឲ្យ​ឪពុក​បរិភោគ។ ឪពុក​នឹង​ឲ្យ​ពរ​កូន មុន​ពេល​ឪពុក​ស្លាប់»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ប្រទាន​ពរ​ដល់​គាត់​ថា សូម​ឲ្យ​អាប់រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ នឹង​ផែនដី


គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ


គាត់​ក៏​ទៅ​យក​មក រួច​ម្តាយ​តាំង​រៀប​ចាត់‌ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​អ៊ីសាក​ធ្លាប់​ចូល​ចិត្ត


រួច​ប្រគល់​ម្ហូប​ដ៏​ឆ្ងាញ់​នោះ នឹង​នំបុ័ង​ដែល​បាន​ធ្វើ​ដល់​យ៉ាកុប​ជា​កូន ឲ្យ​ទ្រនាំ​យក​ទៅ។


យ៉ាកុប​ឆ្លើយ​ថា ខ្ញុំ​នេះ​ជា​អេសាវ​កូន​ច្បង​របស់​លោក​ឪពុក ឥឡូវ​ខ្ញុំ​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​បង្គាប់​ហើយ អញ្ជើញ​ក្រោក​អង្គុយ​ឡើង ពិសា​សាច់​ដែល​ខ្ញុំ​បាញ់​មក​ចុះ ដើម្បី​ឲ្យ​លោក​ឪពុក​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ


គាត់​មិន​បាន​ជា​សំគាល់​ទេ ដ្បិត​ដៃ​នោះ​មាន​រោម​ដូច​ជា​ដៃ​អេសាវ​ជា​បង​ដែរ ដូច្នេះ គាត់​ក៏​ឲ្យ​ពរ


នោះ​គាត់​និយាយ​ថា ចូរ​ដាក់​ម្ហូប​ជិត​អញ​មក ឲ្យ​អញ​ស៊ី​សាច់​ដែល​ឯង​បាន​បាញ់ ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង យ៉ាកុប​ក៏​យក​ទៅ​ដាក់​នៅ​ជិត​ឪពុក ហើយ​គាត់​ក៏​ពិសា​ទៅ រួច​យក​ស្រា​ទំពាំង‌បាយ‌ជូរ​មក​ជូន​ដែរ គាត់​ក៏​ពិសា​ទៀត


យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ


គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ


ដូច្នេះ អេសាវ​ក៏​ចេញ​ទៅ​ឯ​វាល ដើម្បី​នឹង​បាញ់​សត្វ​យក​មក​ជូន​ឪពុក ឯ​រេបិកា កាល​អ៊ីសាក​កំពុង​តែ​និយាយ​នឹង​អេសាវ​ជា​កូន នោះ​នាង​ក៏​ឮ​ដែរ។


ចូរ​ទៅ​បាញ់​សត្វ​យក​មក​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​បាន​ឲ្យ​ពរ​ដល់​ឯង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មុន​ពេល​ដែល​អញ​ស្លាប់


ចូរ​ទៅ​ឯ​ហ្វូង​សត្វ យក​កូន​ពពែ​២​យ៉ាង​ល្អ​មក​ឥឡូវ អញ​នឹង​រៀប​ជា​ម្ហូប​ឲ្យ​យ៉ាង​ឆ្ងាញ់​ជូន​ឪពុក​ឯង តាម​ដែល​គាត់​ចូល​ចិត្ត


សូម​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ប្រទាន​ពរ​ដល់​ឯង ទាំង​ធ្វើ​ឲ្យ​ឯង​បង្កើត​កូន​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​ឯង​បាន​ជា​សាសន៍​១ មាន​គ្នា​ដ៏​ច្រើន


រួច​យ៉ូសែប​ជំរាប​ឪពុក​ថា នេះ​គឺ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ស្រុក​នេះ គាត់​ប្រាប់​ថា ចូរ​នាំ​វា​មក​ណេះ អញ​នឹង​ឲ្យ​ពរ​ដល់​វា


នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។


ស៊ីម្មាន​ក៏​ឲ្យ​ពរ ហើយ​និយាយ​ទៅ​ម៉ារា ជា​មាតា​ទ្រង់​ថា មើល បុត្រ​នេះ​បាន​តាំង​ឡើង​សំរាប់​ធ្វើ​ឲ្យ​ពួក​សាសន៍​អ៊ីស្រាអែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ ក៏​សំរាប់​ជា​ទី​សំគាល់ ដែល​គេ​នឹង​ស្រដី​ទទឹង​ផង


កំពុង​ដែល​ទ្រង់​ប្រទាន​ពរ នោះ​ព្រះវរ‌បិតា​បាន​ញែក​ទ្រង់​ចេញ​ពី​គេ លើក​ឡើង​ទៅ​ស្ថាន‌សួគ៌​ទៅ


ដោយ‌សារ​សេចក្ដី​ជំនឿ នោះ​អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប នឹង​អេសាវ ពី​ដំណើរ​ការ​ទៅ​ខាង​មុខ។


នោះ​យ៉ូស្វេ​ឲ្យ​ពរ​ដល់​កាលែប ជា​កូន​យេភូនេ ហើយ​ក៏​ឲ្យ​ក្រុង​ហេប្រុន​ទៅ​គាត់​ទុក​ជា​មរដក


យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម