Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 គាត់​បាន​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​នេះ​ទៅ ដើម្បី​ឲ្យលោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 អេសាវ​ក៏​ធ្វើ​ម្ហូបដ៏ឆ្ងាញ់ យកមក​ឲ្យ​ឪពុក​របស់គាត់​ដែរ ហើយ​និយាយ​នឹង​ឪពុក​ថា​៖ “សូម​លោកឪពុក​ក្រោកឡើង​ពិសា​សាច់សត្វដែល​កូន​របស់លោកឪពុក​បរបាញ់បាន​ចុះ ដើម្បីឲ្យ​ព្រលឹង​របស់លោកឪពុក​បាន​ឲ្យពរ​ខ្ញុំ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 គាត់​រៀបចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ «សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 គាត់​បាន​រៀប​ម្ហូប​យ៉ាង​ឆ្ងាញ់ យក​មក​ជូន​ឪពុក​ដែរ គាត់​ជំរាប​ថា អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាន​បាញ់​មក ដើម្បី​នឹង​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

31 គាត់​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​យក​មក​ជូន​ឪពុក​ដែរ គាត់​ជម្រាប​ឪពុក​ថា៖ សូម​អញ្ជើញ​លោក​ឪពុក​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ រួច​សឹម​ឲ្យ​ពរ​កូន។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:31
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ គាត់​ក៏​ទៅ​យក​កូន​ពពែ​មក រួច​ម្តាយ​រៀប​ចំ​ចាត់​ចែង​ម្ហូប​យ៉ាង​ឆ្ងាញ់ តាម​ដែល​លោក​អ៊ីសាក​ចូល​ចិត្ត។


លោក​យ៉ាកុប​ឆ្លើយ​ថា៖ «ខ្ញុំ​ជា​អេសាវ កូន​ច្បង​របស់​លោក​ឪពុក កូន​បាន​ធ្វើ​ដូច​ជា​លោក​ឪពុក​បាន​ប្រាប់​ហើយ អញ្ជើញ​ក្រោក​ឡើង ពិសា​សាច់​ដែល​កូន​បាញ់​បាន​នេះ​ទៅ ដើម្បី​លោក​ឪពុក​បាន​ឲ្យ​ពរ​កូន»។


កាល​លោក​អ៊ីសាក​បាន​ឲ្យ​ពរ​លោក​យ៉ាកុប​ចប់​ហើយ លោក​យ៉ាកុប​ចេញ​ពី​លោក​អ៊ីសាក​ជា​ឪពុក​សឹង​មិន​ទាន់ នោះ​អេសាវ​ជា​បង​ក៏​វិល​មក​ពី​បាញ់​សត្វ​វិញ។


ហើយ​រៀប​ចំ​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​ពុក​ចូល​ចិត្ត ឲ្យ​ពុក​បរិ‌ភោគ​ម្តង ពុក​នឹង​ឲ្យ​ពរ​កូន​មុន​ពេល​ពុក​ស្លាប់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម