Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 22:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ពរពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចេញ​ទៅ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 យ៉ូស្វេ​ក៏​ឲ្យ​ពរ​ដល់​គេ ហើយ​ឲ្យ​គេ​ចេញ​ទៅ រួច​គេ​ក៏​ត្រឡប់​ទៅ​ឯ​លំនៅ​របស់​គេ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 យ៉ូស្វេ​បាន​ឲ្យ​ពរ និង​ប្រាប់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​វិល​ត្រឡប់​ទៅ​ជំរំ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 22:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​បាន​ឲ្យ​ពរ​លោក​អាប់​រ៉ាម​ថា៖ «សូម​ឲ្យ​អាប់‌រ៉ាម​បាន​ពរ​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ម្ចាស់​នៃ​ស្ថាន​សួគ៌ និង​ផែន‌ដី


លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន​ទៀត រួច​ចាក​ចេញ​ពី​ផារ៉ោន​ទៅ។


លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប​ជា​ឪពុក​ចូល​ទៅ​គាល់​ផារ៉ោន​ដែរ ហើយ​លោក​យ៉ាកុប​ក៏​ថ្វាយ​ពរ​ដល់​ផារ៉ោន។


លុះ​បាន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី​រួច​ហើយ ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ប្រជាជន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ


រួច​ទ្រង់​ចែក​នំបុ័ង​មួយ​ដុំ សាច់​មួយ​ដុំ និង​ផ្លែ​ទំពាំង‌បាយ‌ជូរ​មួយ​ផែន ដល់​ប្រជាជន​ទាំង‌ឡាយ គឺ​ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ទាំង​ប្រុស​ទាំង​ស្រី​ផង ដូច្នេះ ប្រជាជន​ក៏​ត្រឡប់​ទៅ​ឯ​លំ​នៅ​របស់​គេ​រៀង​ខ្លួន​វិញ។


បន្ទាប់មក ព្រះបាទ​ដាវីឌ​យាង​ត្រឡប់​ទៅ​ឯ​ដំណាក់ ដើម្បី​ឲ្យ​ពរ​ដល់​ពួក​ដំណាក់​ទ្រង់ នោះ​មីកាល​ជា​បុត្រី​របស់​ស្ដេចសូល​នាង​ចេញ​មក​ទទួល​ទ្រង់ ទូល​ថា៖ «នៅ​ថ្ងៃ​នេះ ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មាន​សេចក្ដី​រុងរឿង​ឧត្តម​អី​ម៉្លេះ​ទេ ដោយ​បាន​បើក​ឲ្យ​អង្គ​ទ្រង់​អាក្រាត​នៅ​មុខ​ពួក​ស្រី​បម្រើ​របស់​ពួក​មហា‌តលិក​ទ្រង់​នៅ​ថ្ងៃ​នេះ បែប​ដូច​ជា​មនុស្ស​ចោល‌ម្សៀត​ណា​មួយ​ដែល​បើក​ឲ្យ​ខ្លួន​អាក្រាត​ដូច្នេះ»។


នៅ​ថ្ងៃ​ទី​ប្រាំបី ព្រះរាជា​ឲ្យ​ប្រជាជន​ត្រឡប់​ទៅ​វិញ គេ​ក៏​ថ្វាយ​ព្រះ​ពរ​ព្រះរាជា រួច​វិល​ទៅ​លំនៅដ្ឋាន​របស់​គេ​វិញ​រៀងៗ​ខ្លួន ដោយ​ចិត្ត​សប្បាយ​រីក​រាយ ហើយ​ត្រេក‌អរ​ចំពោះ​អស់​ទាំង​សេចក្ដី​សប្បុរស ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់ព្រះបាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ដល់​ពួក​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។


មាន​បណ្ដា‌ជន​យ៉ាង​សន្ធឹក​ក្នុង​ពួក​អេប្រាអិម ពួក​ម៉ាណា‌សេ ពួក​អ៊ីសា‌ខារ និង​ពួក​សាប់‌យូឡូន ដែល​មិន​បាន​សម្អាត​ខ្លួន​ទេ ប៉ុន្តែ គេ​បាន​បរិ‌ភោគ​បុណ្យ​រំលង​នោះ​ដែរ ខុស​នឹង​របៀប​ដែល​ចែង​ទុក​មក ប៉ុន្តែ ព្រះបាទ​ហេ‌សេ‌គា​អធិ‌ស្ឋាន​ឲ្យ​គេ​ថា៖


លោក​ម៉ូសេ​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ ហើយ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​មែន គឺ​គេ​បាន​ធ្វើ​ការ​នោះ​រួច​ស្រេច​ទាំង​អស់ រួច​លោក​ម៉ូសេ​ក៏​ឲ្យ​ពរ​ពួក‌គេ។


ស៊ីម្មាន​ជូន​ពរ​ពួក​គេ ហើយ​និយាយ​ទៅ​កាន់​ម៉ារា ជា​មាតា​ព្រះ‌អង្គ​ថា៖ «មើល៍! បុត្រ​នេះ​បាន​តាំង​ឡើង សម្រាប់​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ជា​ច្រើន​ដួល ហើយ​ងើប​ឡើង​វិញ និង​សម្រាប់​ជា​ទី​សម្គាល់​ដែល​គេ​នឹង​និយាយ​ប្រឆាំង


ពេល​នោះ ព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​ត្រឹមភូមិ​បេតថានី ហើយ​ទ្រង់​លើក​ព្រះ‌ហស្ត​ឡើង ប្រទាន​ពរ​ពួក​គេ។


ពេល​នោះ លោក​យ៉ូស្វេ​ឲ្យ​ពរ​លោក​កាលែប ជា​កូន​របស់​លោក​យេភូនេ ហើយ​ប្រគល់​ក្រុង​ហេប្រុន​ឲ្យ​លោក​ទុក​ជា​មត៌ក។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ប្រជា‌ជន​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។


គ្រា​នោះ លោកសាំយូ‌អែល​ក៏​ពន្យល់​ប្រាប់​ដល់​ពួក​ប្រជាជន​ពី​របៀប​នគរ ហើយ​លោក​កត់​ក្នុង​សៀវភៅ​យក​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ស្រេច​ហើយ លោក​ឲ្យ​ពួក​ប្រជាជន​ត្រឡប់​ទៅ​ផ្ទះ​គេ​រៀង​ខ្លួន​វិញ​ទៅ។


ស្ដេច​សូល​រើស​ពួក​មនុស្ស​ក្នុង​សាសន៍​អ៊ីស្រា‌អែល បាន​ចំនួន​បី​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​ពីរ​ពាន់​នាក់ នៅ​ជា‌មួយ​ទ្រង់ នៅ​ត្រង់​មីក‌ម៉ាស និង​លើ​ភ្នំ​បេត-អែល ហើយ​មួយ​ពាន់​នាក់​ទៀត នៅ​ជា‌មួយ​យ៉ូណា‌ថាន នៅ​ត្រង់​គី‌បៀរ ក្នុង​ស្រុក​បេនយ៉ាមីន ឯ​ប្រជាជន​ដែល​សល់​នៅ ព្រះ‌អង្គ​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ


លោក​អេលី​បាន​ឲ្យ​ពរ​ដល់​លោក​អែល‌កា‌ណា និង​ប្រពន្ធ​ថា៖ «សូម​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​អ្នក​មាន​កូន​តាម​រយៈ​ស្រ្តី​នេះ ជំនួស​កូន​ដែល​នាង​បានទូល​សូម​ពី​ព្រះ‌យេហូវ៉ា» ហើយ​គេ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម