យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
លោកុប្បត្តិ 25:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីលោកអ័ប្រាហាំស្លាប់ទៅ ព្រះបានប្រទានពរឲ្យលោកអ៊ីសាក កូនប្រុសរបស់លោក ហើយលោកអ៊ីសាកក៏តាំងទីលំនៅត្រង់អណ្តូងឡាហាយ-រយ។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីមរណភាពរបស់អ័ប្រាហាំ ព្រះបានប្រទានពរអ៊ីសាកកូនប្រុសរបស់គាត់ ហើយអ៊ីសាកក៏រស់នៅជិតបៀរ-ឡាហាយ-រយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយលោកអប្រាហាំទទួលមរណភាពផុតទៅ ព្រះជាម្ចាស់ក៏បានប្រទានពរឲ្យអ៊ីសាក កូនប្រុសរបស់លោក ដែលរស់នៅក្បែរអណ្ដូងទឹកឡាហាយ-រយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។ អាល់គីតាប ក្រោយអ៊ីព្រហ៊ីមស្លាប់ផុតទៅ អុលឡោះក៏បានប្រទានពរឲ្យអ៊ីសាហាក់ កូនប្រុសរបស់គាត់ ដែលរស់នៅក្បែរអណ្តូងទឹកឡាហាយ-រយ។ |
យើងនឹងបង្កើតជាតិសាសន៍មួយដ៏ធំពីអ្នក យើងនឹងឲ្យពរអ្នក ហើយធ្វើឲ្យអ្នកមានឈ្មោះល្បី ដើម្បីឲ្យអ្នកបានជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ។
យើងនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរអ្នក ហើយយើងនឹងដាក់បណ្ដាសាដល់អស់អ្នកណាដែលដាក់បណ្ដាសាអ្នក គ្រប់ទាំងគ្រួសារនៅលើផែនដីនឹងបានពរដោយសារអ្នក»។
ហេតុនេះហើយបានជាគេហៅអណ្ដូងនោះថា អណ្ដូងឡាហាយ-រយ អណ្ដូងនោះនៅចន្លោះកាដេស និងបារែដ។
ព្រះទ្រង់មានព្រះបន្ទូលថា៖ «ទេ គឺសារ៉ា ប្រពន្ធអ្នកនឹងបង្កើតកូនប្រុសមួយឲ្យអ្នកមែន ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា "អ៊ីសាក" យើងនឹងតាំងសញ្ញាជាមួយកូននោះ ជាសេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច សម្រាប់ពូជពង្សរបស់វាដែលកើតមកតាមក្រោយ។
នោះយើងនឹងឲ្យពរអ្នក ហើយយើងនឹងចម្រើនពូជពង្សរបស់អ្នកឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ និងដូចខ្សាច់នៅមាត់សមុទ្រ ពូជពង្សរបស់អ្នកនឹងបានគ្រប់គ្រងលើទ្វារក្រុងរបស់ពួកខ្មាំងសត្រូវ
ព្រះយេហូវ៉ាបានប្រទានពរចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺព្រះអង្គបានប្រទានឲ្យលោកមានហ្វូងចៀម ហ្វូងគោ ប្រាក់ មាស បាវបម្រើប្រុសស្រី អូដ្ឋ និងលាជាច្រើន។
លោកអ៊ីសាកបានសាបព្រោះនៅស្រុកនោះ ហើយនៅឆ្នាំនោះ លោកច្រូតបានមួយជាមួយរយ។ ព្រះយេហូវ៉ាប្រទានពរលោក
ចូរស្នាក់នៅក្នុងស្រុកនេះហើយ យើងនឹងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងប្រគល់ស្រុកទាំងនេះដល់អ្នក និងពូជពង្សរបស់អ្នក ហើយយើងនឹងសម្រេចតាមពាក្យសម្បថ ដែលយើងបានស្បថនឹងអ័ប្រាហាំឪពុករបស់អ្នក។
លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំជិតស្លាប់ហើយ តែព្រះទ្រង់នឹងយាងមករកអ្នករាល់គ្នាជាមិនខាន ហើយនាំអ្នករាល់គ្នាចេញពីស្រុកនេះ ទៅកាន់ស្រុកដែលព្រះអង្គបានស្បថថានឹងឲ្យដល់លោកអ័ប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប»។
ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។