Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 នេះ​ជា​កូន​ចៅ​របស់​លោក​អ៊ីស‌ម៉ា‌អែល កូន​លោក​អ័ប្រា‌ហាំ ដែល​នាង​ហាការ​សាសន៍​អេស៊ីព្ទ ជា​ស្រី​បម្រើ​របស់​លោក​ស្រី​សារ៉ា​បាន​បង្កើត​ឲ្យ​លោក​អ័ប្រា‌ហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នេះ​ជា​វង្សត្រកូល​របស់​អ៊ីសម៉ាអែល​កូនប្រុស​អ័ប្រាហាំ ដែល​ហាការ​ជនជាតិអេហ្ស៊ីប​ជា​បាវបម្រើស្រី​របស់​សារ៉ា បាន​បង្កើត​ឲ្យ​អ័ប្រាហាំ​:

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អ៊ីស្មា‌អែល កូន​របស់​លោក​អប្រាហាំ ជា​កូន​ដែល​នាង​ហាការ អ្នក​បម្រើ​របស់​លោក​ស្រី​សារ៉ា បង្កើត​ជូន​លោក​អប្រាហាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នេះ​ជា​ដំណ​វង្ស​ពី​អ៊ីស‌ម៉ាអែល ជា​កូន​អ័ប្រា‌ហាំ​ដែល​ហាការ​សាសន៍​អេស៊ីព្ទ ជា​បាវ​ស្រី​របស់​សារ៉ា​បាន​បង្កើត​ឲ្យ​គាត់

សូមមើលជំពូក ចម្លង

អាល់គីតាប

12 នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​អ៊ីស្មា‌អែល កូន​របស់​អ៊ីព្រហ៊ីម ជា​កូន​ដែល​ហាជើរ អ្នក​បម្រើ​របស់​សារ៉ា បង្កើត​ជូន​អ៊ីព្រហ៊ីម។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​អ៊ីស‌ម៉ា‌អែល យើង​បាន​យល់​ព្រម​ហើយ មើល៍ យើង​បាន​ឲ្យ​ពរ​វា ហើយ​នឹង​ធ្វើ​ឲ្យ​វា​កើត​បាន​កូន​ចម្រើន​ឡើង​សន្ធឹក​ណាស់​ដែរ វា​នឹង​បង្កើត​ចៅ‌ហ្វាយ​ដប់ពីរ​នាក់ ហើយ​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ត្រឡប់​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ។


រីឯ​កូន​របស់​ស្រី​បម្រើ​នោះ យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅជា​ជាតិ​សាសន៍​មួយ ព្រោះ​វា​ជា​ពូជ​របស់​អ្នក​ដែរ»។


ចូរ​ក្រោក​ឡើង ទៅ​លើក​កូន​មក ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​វា​បាន​ទៅ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ»។


ឯ​កូន​របស់​លោក​អ័ប្រា‌ហាំ គឺ​អ៊ីសាក និង​អ៊ីស‌ម៉ា‌អែល។


នេះ​ជា​កូន​ចៅ​របស់​គេ​ត​រៀង​ទៅ គឺ​នេបា‌យ៉ូត ជា​កូន​ច្បង​របស់​អ៊ីស‌ម៉ា‌អែល រួច​កេដារ អ័ឌ‌ប្អែល មីប‌សាម


គឺ​ពួក​សាសន៍​អេដុម សាសន៍​អ៊ីស‌ម៉ា‌អែល សាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន


រួច​គេ​ឌាន​មាន​ប្រសាសន៍​ទៅ​គេ​ទៀត​ថា៖ «ខ្ញុំ​មាន​សំណូម​ពរ​មួយ​ដល់​អ្នក​រាល់​គ្នា គឺ​សូម​អ្នក​រាល់​គ្នា​ប្រគល់​ក្រវិល ដែល​អ្នក​រាល់​គ្នារឹប​អូស​យក​បាន មក​ឲ្យ​ខ្ញុំ» (ដ្បិត​ខ្មាំងសត្រូវ​សុទ្ធ​តែ​មាន​ក្រវិល​មាស ព្រោះគេ​ជា​កូន​ចៅ​អ៊ីស‌ម៉ា‌អែល)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម