Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ក្រោយ​ដែល​អ័ប្រា‌ហាំ​ស្លាប់​ទៅ នោះ​ព្រះ‌ទ្រង់​ប្រទាន​ពរ​ឲ្យ​អ៊ីសាក​ជា​កូន​គាត់ អ៊ីសាក​ក៏​នៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ក្រោយពី​មរណភាព​របស់​អ័ប្រាហាំ ព្រះ​បាន​ប្រទានពរ​អ៊ីសាក​កូនប្រុស​របស់គាត់ ហើយ​អ៊ីសាក​ក៏​រស់នៅ​ជិត​បៀរ-ឡាហាយ-រយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ ព្រះ​បាន​ប្រទាន​ពរ​ឲ្យលោក​អ៊ីសាក កូន​ប្រុស​របស់​លោក ហើយ​លោក​អ៊ីសាក​ក៏​តាំង​ទី​លំនៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្រោយ​លោក​អប្រាហាំ​ទទួល​មរណ‌ភាព​ផុត​ទៅ ព្រះ‌ជាម្ចាស់​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសាក កូន​ប្រុស​របស់​លោក ដែល​រស់​នៅ​ក្បែរ​អណ្ដូង​ទឹក​ឡាហាយ-‌រយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក្រោយ​អ៊ីព្រហ៊ីម​ស្លាប់​ផុត​ទៅ អុលឡោះ​ក៏​បាន​ប្រទាន​ពរ​ឲ្យ​អ៊ីសា‌ហាក់ កូន​ប្រុស​របស់​គាត់ ដែល​រស់​នៅ​ក្បែរ​អណ្តូង​ទឹក​ឡាហាយ-រយ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង‌ឡាយ


អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្តាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្តាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​ឯង


ហេតុ​នោះ​បាន​ជា​គេ​ហៅ​ក្បាល​ទឹក​នោះ​ថា ក្បាល​ទឹក​ឡាហាយ-រយ នោះ​នៅ​កណ្តាល​កាដេស​នឹង​បារែឌ។


នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា សារ៉ា​ប្រពន្ធ​ឯង​នឹង​បង្កើត​កូន​ឲ្យ​ឯង​មែន ហើយ​ឯង​ត្រូវ​ឲ្យ​ឈ្មោះ​ថា​អ៊ីសាក អញ​នឹង​តាំង​សញ្ញា​នឹង​វា ទុក​ជា​សេចក្ដី​សញ្ញា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច សំរាប់​ពូជ​វា​ត​រៀង​ទៅ


នោះ​អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ចំរើន​ពូជ​ឯង​ឲ្យ​មាន​គ្នា​សន្ធឹក​ដូច​ផ្កាយ​នៅ​លើ​មេឃ ហើយ​ដូច​ខ្សាច់​នៅ​មាត់​សមុទ្រ ពូជ​ឯង​នឹង​បាន​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​ខ្មាំង​សត្រូវ


ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​នឹង​លា


ឯ​អ៊ីសាក គាត់​ដើរ​មក​តាម​ផ្លូវ​ដែល​មក​ពី​អណ្តូង​ឡាហាយ-រយ ដ្បិត​គាត់​នៅ​ស្រុក​ត្បូង


អ៊ីសាក​គាត់​ក៏​សាប‌ព្រោះ​នៅ​ស្រុក​នោះ​ហើយ​នៅ​ឆ្នាំ​នោះ​ឯង​គាត់​បាន​ផល​១​ជា​១​រយ​ភាគ​ឡើង ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ឲ្យ


ចូរ​សំណាក់​នៅ​ក្នុង​ស្រុក​នេះ​ចុះ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ព្រម​ទាំង​ឲ្យ​ពរ​ផង អញ​នឹង​ឲ្យ​ស្រុក​ទាំង​នេះ​ដល់​ឯង​នឹង​ពូជ​ឯង ហើយ​អញ​នឹង​សំរេច​តាម​សេចក្ដី​សម្បថ ដែល​អញ​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ​ឪពុក​ឯង


រួច​គាត់​និយាយ​ទៅ​បង​ប្អូន​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់​គ្នា​ឡើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុប


ពូជ‌ពង្ស​របស់​អ្នក​នោះ នឹង​បាន​ពូកែ​នៅ​ផែនដី ឯ​ដំណ​មនុស្ស​ទៀង​ត្រង់​គេ​នឹង​បាន​ពរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម