Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 16:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​អណ្ដូង​នោះ​ថា អណ្ដូង​ឡាហាយ-រយ អណ្ដូង​នោះ​នៅ​ចន្លោះ​កាដេស និង​បារែដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ដោយហេតុនេះ គេ​ដាក់ឈ្មោះ​អណ្ដូង​នោះ​ថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះ​នៅចន្លោះ​កាដេស និង​បេរេឌ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​នោះ​ថា “អណ្ដូង​ឡាហាយ-‌រយ”។ អណ្ដូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដេស និង​ភូមិ​បារ៉ែដ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ហេតុ​នោះ​បាន​ជា​គេ​ហៅ​ក្បាល​ទឹក​នោះ​ថា ក្បាល​ទឹក​ឡាហាយ-រយ នោះ​នៅ​កណ្តាល​កាដេស​នឹង​បារែឌ។

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ដាក់​ឈ្មោះ​អណ្តូង​ទឹក​នោះ​ថា “អណ្តូង​ឡាហាយ‌រយ”។ អណ្តូង​នោះ​ស្ថិត​នៅ​ចន្លោះ​ភូមិ​កាដែស និង​ភូមិ​បារ៉ែដ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 16:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។


នាង​ហាការ​បាន​បង្កើត​កូន​ប្រុស​មួយ​ឲ្យ​លោក​អាប់‌រ៉ាម ហើយ​លោក​អាប់‌រ៉ាម​ដាក់​ឈ្មោះ​កូន​ដែល​ហាការ​បង្កើត​នោះ​ថា "អ៊ីស‌ម៉ា‌អែល"។


ពេល​នោះ ព្រះ‌ទ្រង់​បំភ្លឺ​ភ្នែក​នាង​ឲ្យ​ឃើញ​អណ្តូង​ទឹក​មួយ នាង​ក៏​ទៅ​ដង​ទឹក​ដាក់​ពេញ​ថង់​ស្បែក រួច​យក​មក​ឲ្យ​កូន​ផឹក។


ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា "បៀរ-សេបា" ព្រោះ​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​នៅ​ទី​នោះ។


នៅ​គ្រា​នោះ អ៊ីសាក​បាន​ចេញ​ពី​អណ្តូង​ឡាហាយ-រយ ហើយ​មក​តាំង​ទីលំ​នៅ​ក្នុង​តំបន់​ណេកិប។


ក្រោយ​ពី​លោក​អ័ប្រា‌ហាំ​ស្លាប់​ទៅ ព្រះ​បាន​ប្រទាន​ពរ​ឲ្យលោក​អ៊ីសាក កូន​ប្រុស​របស់​លោក ហើយ​លោក​អ៊ីសាក​ក៏​តាំង​ទី​លំនៅ​ត្រង់​អណ្តូង​ឡាហាយ-រយ។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម