បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
លោកុប្បត្តិ 24:53 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចអ្នកបម្រើនោះយកគ្រឿងអលង្ការ ជាប្រាក់ ជាមាស និងសម្លៀកបំពាក់ចេញមក ជូននាងរេបិកា ហើយគាត់ក៏ជូនរបស់ទ្រព្យដ៏មានតម្លៃទៅបង និងម្តាយរបស់នាងដែរ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក បាវបម្រើនោះក៏យកគ្រឿងអលង្ការប្រាក់ គ្រឿងអលង្ការមាស និងសម្លៀកបំពាក់មកឲ្យរេបិកា ហើយគាត់ក៏ឲ្យរបស់មានតម្លៃដល់បងប្រុសរបស់នាង និងម្ដាយរបស់នាងដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូននាងរេបិកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្ដាយរបស់នាងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ នឹងសំលៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានដំឡៃ ទៅបងនាង នឹងម្តាយនាងដែរ អាល់គីតាប រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូនរ៉ហ្វ៊ីកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្តាយរបស់នាងដែរ។ |
បន្ទាប់មក អ្នកបម្រើនោះក៏យកអូដ្ឋដប់ក្បាល ពីហ្វូងអូដ្ឋរបស់ចៅហ្វាយ ព្រមទាំងទ្រព្យដ៏ល្អវិសេសរបស់ចៅហ្វាយគាត់ រួចក្រោកឡើង ចេញដំណើរទៅឯស្រុកមេសូប៉ូតាមា គឺទៅទីក្រុងរបស់ណាឃរ។
កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ គាត់ក៏យកក្រវិលមាសទម្ងន់កន្លះសេកែល និងកងដៃមាសមួយគូ ទម្ងន់ដប់សេកែល មកពាក់ឲ្យនាង
បិតាទ្រង់ក៏ចែករបស់ទ្រព្យជាច្រើនដល់បុត្រទាំងនោះ គឺប្រាក់ មាស និងរបស់មានតម្លៃ ព្រមទាំងទីក្រុងមានបន្ទាយ នៅស្រុកយូដាផង តែត្រង់ឯរាជ្យ នោះបានប្រទានដល់យេហូរ៉ាមវិញ ព្រោះទ្រង់ជាព្រះរាជបុត្រច្បង
ហើយអស់អ្នកដែលនៅជុំវិញគេទាំងប៉ុន្មាន ក៏ជួយផ្គត់ផ្គង់ដោយគ្រឿងប្រាក់ គ្រឿងមាស ទ្រព្យសម្បត្តិផ្សេងៗ សត្វ និងវត្ថុមានតម្លៃឯទៀតៗ ក្រៅពីតង្វាយទាំងប៉ុន្មាន ដែលគេបានថ្វាយដោយស្ម័គ្រពីចិត្ត។
ឥឡូវនេះ ចូរប្រាប់បណ្ដាជនទាំងប្រុសទាំងស្រីថា ម្នាក់ៗត្រូវសុំគ្រឿងមាស គ្រឿងប្រាក់ពីអ្នកជិតខាងរៀងៗខ្លួន»។
កូនចៅអ៊ីស្រាអែលបានធ្វើតាមបង្គាប់លោកម៉ូសេ គឺគេសុំគ្រឿងមាស គ្រឿងប្រាក់ និងខោអាវពីសាសន៍អេស៊ីព្ទ
គឺស្ត្រីម្នាក់ៗនឹងសុំគ្រឿងមាស គ្រឿងប្រាក់ និងសម្លៀកបំពាក់ពីអ្នកជិតខាង ហើយពីស្ត្រីដែលរស់នៅក្នុងផ្ទះជាមួយគ្នា យកមកឲ្យកូនប្រុស កូនស្រីរបស់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងបង្ហិនសាសន៍អេស៊ីព្ទបែបដូច្នេះឯង»។
ព្រះបាទហេសេគាក៏មានអំណរនឹងគេ ហើយទ្រង់បង្ហាញឃ្លាំងនៃព្រះរាជទ្រព្យទាំងប៉ុន្មាន គឺជាមាស ប្រាក់ គ្រឿងក្រអូប និងប្រេងវិសេស ហើយឃ្លាំងគ្រឿងសស្ត្រាវុធរបស់ទ្រង់ទាំងអស់ និងគ្រប់ទាំងអស់ដែលឃើញមានក្នុងឃ្លាំងទ្រង់ គ្មានអ្វីនៅក្នុងព្រះរាជវាំង ឬនៅក្រោមអំណាចទ្រង់ ដែលព្រះបាទហេសេគាមិនបានបង្ហាញដល់គេនោះឡើយ។